គណៈកម្មាធិការបក្សសង្កាត់វីតឹង លោកដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានធ្វើការជាមួយសង្កាត់៖ វីថាញ វីតឹង ឡុងមី ឡុងប៊ិញ និងឃុំវីថាញ ១ អំពីស្ថានភាពអនុវត្តភារកិច្ចដល់ខែ កញ្ញា ឆ្នាំ ២០២៦។

លោកដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លែងក្នុងឱកាសជួបធ្វើការ។

ថ្នាក់ដឹកនាំភូមិភាគរាយការណ៍លទ្ធផលការងារ។
ក្នុងអំឡុង ៩ ខែកន្លង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ សង្កាត់ទាំង ៥ នេះ បានផ្តុំកម្លាំងដឹកនាំអនុវត្តព្រមៗគ្នា ការងារកសាងបក្ស និងដំណើរការដោយរលូនទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ លើវិស័យសេដ្ឋកិច្ច-សង្គម ភូមិភាគនានាបានអនុវត្តនូវវិធានការជាច្រើន ច្បាមជាប់ទិសដៅកំណើនតួលេខ ២ ខ្ទង់។ ថ្វីដ្បិតដូច្នេះក្តី ការងារផ្តល់ផ្ទេរទុនវិនិយោគរដ្ឋនៅអង្គភាពមួយចំនួននៅតែមិនទាន់សម្រេចតាមផែនការដាក់ចេញ។
ក្នុងឱកាសជួបធ្វើការ លោកដុងវុាំងថាញ សំណូមពរអង្គភាពនានាប្រញឹកដាក់ចេញវិធានការជំរុញល្បឿនដំណើរការគម្រោងនិងសំណង់នានា; លើកកម្ពស់ប្រសិទ្ធភាពផ្តល់ផ្ទេរទុនវិនិយោគរដ្ឋ បង្កកម្លាំងជំរុញទាក់ទាញវិនិយោគឯកជន។ ទន្ទឹមនឹងនោះ ជំរុញអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍; បង្កើនវិធានការប្រមូលចំណូលថវិកា។ ទន្ទឹមនឹងនោះ ក្រើនរំលឹកដល់ឃុំ សង្កាត់នានាបន្តជំរុញផ្លាស់ ប្តូរឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្សារភ្ជាប់នឹងការកែទម្រង់រដ្ឋបាល; អនុវត្តបច្ចេកវិទ្យាទៅក្នុងការផលិត លើកកម្ពស់គុណភាពប្រភពធនធានមនុស្សឌីជីថល។ អនុវត្តម៉ឺងម៉ាត់នូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ បង្កើតកំណត់ត្រាសុខភាពអេឡិចត្រូនិកទូទាំងប្រជាជន; ឌីជីថលកម្មឯកសារបក្ខជន; យកចិត្តទុកដាក់ពង្រីកបក្ខជន រួមចំណែកកសាងប្រព័ន្ធនយោបាយរឹងមាំ៕
ហ្វាងង៉ីម - វិមាន