ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/09/2026 - 05:38

ទី​ក្រុង​កឹង​ធើ ស្ងើច​សរសើរ​អ្នក​បង់​ពន្ធ​គំ​រូ ២៤៩ នាក់​ឆ្នាំ ២០២៥ 

នា​យក​ដ្ឋាន​ពន្ធ​ដារ​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​សន្និ​សីទ​ស្ងើច​សរ​សើរ​អ្នក​បង់​ពន្ធ​ដែល​បាន​អនុ​វត្ត​កា​តព្វ​កិច្ច​ពន្ធ​បាន​ល្អ​ក្នុង​ឆ្នាំ ២០២៥។ លោក ត្រឹង​ក្វឹក​វ៉ូវ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ក្នុង​សន្និ​សីទ​នេះ។

ឆ្នាំ ២០២៥ ទី​ក្រុង​កឹង​ធើ ប្រ​មូល​ចំ​ណូល​ថវិកា​រដ្ឋ​បាន ២៥​.៨០៨ ពាន់​លាន​ដុង សម្រេច​លើស ៧,៨% នៃ​គ្រោង​ថវិកា​ដែល​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​ប្រ​គល់​ជូន និង​កើន​ឡើង ៨,៣% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤។ មាន​អ្នក​បង់​ពន្ធ​គំ​រូ ២៤៩ នាក់​ដែល​បាន​អនុ​វត្ត​បាន​ល្អ​នូវ​គោលន​យោ​បាយ និង​ច្បាប់​ស្តី​ពី​ពន្ធ​ដារ ឆ្នាំ ២០២៥ ត្រូវ​បាន​ស្ងើច​សរ​សើរ។ ក្នុង​នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ជូនប​ណ្ណ​សរ​សើរ​ដល់​អ្នក​បង់​ពន្ធ ១០៥ នាក់; នា​យក​ដ្ឋាន​ពន្ធ​ដារ​ទី​ក្រុង ក៏​ជូន​លិ​ខិត​សរ​សើរ​ដល់​អ្នក​បង់​ពន្ធ ១៤៤ នាក់។

លោក​ត្រឹង​ក្វឹក​វ៉ូវ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​បណ្ណ​សរសើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ដល់​អ្នក​បង់​ពន្ធ​ដែល​បាន​អនុ​វត្ត​កាតព្វ​កិច្ច​ពន្ធ​បាន​ល្អ​ក្នុង​ឆ្នាំ​២០២៥។

ថ្លែង​នៅ​ក្នុង​សន្និ​សីទ លោក​ត្រឹង​ក្វឹក​វ៉ូវ បាន​និង​ស្ងើច​សរ​សើរ​ដល់​អ្នក​បង់​ពន្ធ​គំ​រូ​ទាំង ២៤៩ នាក់ ដែល​បាន​អនុ​វត្ត​កា​តព្វ​កិច្ច​ពន្ធ​បាន​ល្អ ក្នុង​ឆ្នាំ​២០២៥។ ជា​មួយ​គ្នា​នេះ លោក​បាន​ស្នើ​ឱ្យ​សហ​គមន៍​អា​ជីវ​កម្ម អា​ជីវ​ករ​រួម​ជា​មួយ​អ្នក​បង់​ពន្ធ​នៅ​ក្នុង​ទី​ក្រុង​កឹង​ធើ បន្ត​លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ ក្លាយ​ជា​កម្លាំង​ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ថ្មី​ការ​គ្រប់​គ្រង ព្រម​ទាំង​ជំ​រុញ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស និង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង។ សម្រាប់​ផ្នែក​ពន្ធ​ដារ​ទី​ក្រុង លោក​បាន​ស្នើ​ឱ្យ​បន្ត​កែ​លម្អ​របៀប​គ្រប់​គ្រង ឆ្ពោះ​ទៅ​រក​ការ​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម បង្កើត​បរិយាកាស​អា​ជីវ​កម្ម​អំ​ណោយ​ផល រក្សា​ប្រ​ភព​ចំ​ណូល​ប្រ​កប​ដោយ​ចីរ​ភាព ព្រម​ទាំង​កសាង​កង​ជួរ​បុគ្គលិក​ពន្ធ​ដារ​មាន​វិជ្ជា​ជីវៈ មាន​វិន័យ មាន​ការ​ទទួល​ខុស​ត្រូវ​និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច៕

                                                      ត្វៀកទិ្រញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ