ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/09/2026 - 05:38

បញ្ជ្រាប​បណ្តា​សេច​ក្តី​សម្រេច និង​បទ​បញ្ជា​របស់​ការិ​យា​ល័យ​នយោ​បាយ​ដល់​បក្ខ​ជន​ទូ​ទាំង​ទី​ក្រុង​ 

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​អង្គ​សន្និ​បាត​សិក្សា​ស្រាវ​ជ្រាវ រៀន​សូត្រ បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច បទ​បញ្ជា​មួយ​ចំ​នួន​របស់​ការិយា​ល័យ​នយោ​បាយ​ដែល​ទើប​បាន​ដាក់​ចេញ សម្រាប់​បក្ខ​ជន ដែល​មិន​ទាន់​បាន​ចូល​រួម​អង្គ​សន្និ​បាត​អន​ឡាញ​ទូ​ទាំង​ប្រ​ទេស កាល​ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា​កន្លង​ហើយ។

 ថ្នាក់​ដឹក​នាំ​ទី​ក្រុង និង​កម្មា​ភិបាល បក្ខ​ជន​ចូល​រួម​អង្គ​សន្និ​បាត​នៅ​សាល​ប្រ​ជុំ A នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង។

អង្គ​សន្និ​បាត បាន​ចាត់​តាំង​ឡើង​តាម​ទម្រង់​ផ្ទាល់​នៅ​សាល​ប្រ​ជុំ A នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ផ្គួប​ផ្សំ​នឹង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទៅ​កាន់​ទី​តាំង​តភ្ជាប់​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង សំ​ដៅ​ធា​នា​កម្មា​ភិបាល និង​បក្ខ​ជន​ទាំង​អស់​ក្នុង​បក្ខ​ភាគ​ទី​ក្រុង បាន​សិក្សា​ស្រាវ​ជ្រាវ​រៀន​សូត្រ បញ្ជ្រាប​បាន​ពេញ​លេញ​នូវ​សេច​ក្តី​សម្រេច និង​បទ​បញ្ជា​មួយ​ចំ​នួន​របស់​ការិ​យា​ល័យ​នយោ​បាយ។

លោក​ ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​; លោក ឡេ កុង​លី សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង; លោក​ស្រី ង្វៀង ធី​ង៉ុក​ដេប សមាជិកា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​អញ្ជើញ​ចូល​រួម និង​ធ្វើ​របាយ​ការណ៍​ប្រ​ធាន​បទ​ជំ​នាញ។

ចូល​រួម​អង្គ​សន្និ​បាត​នៅ​សាល​ប្រ​ជុំ A នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង មាន​កម្មា​ភិបាល និង​បក្ខ​ជន​ចំ​ណុះ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង បក្ខ​ភាគ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បក្ខ​ភាគ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បក្ខ​ភាគ​រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ទី​ក្រុង។

កម្មា​ភិបាល និង​បក្ខ​ជន​ទី​ក្រុង បាន​ស្តាប់​បណ្តា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ធ្វើ​របាយ​ការណ៍​លើ​ប្រ​ធាន​បទ៖ “បណ្តា​ខ្លឹម​សារ​សំ​ខាន់ៗ និង​ស្នូល​នៃ​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ ស្តី​ពី​យុទ្ធ​សាស្ត្រ​ការ​ងារ​សតិ​អា​រម្មណ៍​ក្នុង​បរិ​ការណ៍​ថ្មី​”; ប្រ​ធាន​បទ “បណ្តា​ខ្លឹម​សារ​សំ​ខាន់ៗ និង​ស្នូល​នៃ​បទ​បញ្ជា​របស់​ការិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​ជំ​រុញ​ការ​រៀន​សូត្រ និង​អនុ​វត្ត​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ វិធី​សាស្ត្រ​ និង​ឥរិយាបថ​ហូជី​មិញ​ ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​ន៍ថ្មី​”; ប្រ​ធាន​បទ​ប្រ​ចាំ​អា​ណត្តិ​ “បណ្តា​ខ្លឹម​សា​រមូល​ដ្ឋាន​ស្តី​ពី​ការ​រៀន​សូ​ត្រ​ និង​អនុ​វត្ត​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ វិធី​សាស្ត្រ​ និង​ឥរិយាបថ​ហូជី​មិញ ក្នុង​ដំ​ណាក់​កាល​អភិ​វឌ្ឍន៍​ថ្មី​របស់​ប្រ​ទេស​ជាតិ”; ប្រ​ធាន​បទ “បណ្តា​ខ្លឹម​សារ​សំ​ខាន់ៗ និង​ស្នូល​នៃ​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​លើក​កម្ពស់​ភាព​ជា​គំ​រូ ស្មារតី​ផ្លាស់​ថ្មី ហ៊ាន​គិត ហ៊ាន​ធ្វើ ហ៊ាន​ទទួល​ខុស​ត្រូវ​របស់​កង​ជួរ​កម្មា​ភិ​បាល និង​បក្ខ​ជន​ក្នុង​យុគ​សម័យ​ថ្មី”; ប្រ​ធាន​បទ “បណ្តា​ខ្លឹម​សារ​សំ​ខាន់ៗ និង​ស្នូល​នៃ​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​អភិវឌ្ឍ​តំ​បន់ និង​ចាត់​តាំង​លំ​ហ​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី”; ប្រ​ធាន​បទ “បណ្តា​ខ្លឹម​សារ​សំ​ខាន់ៗ និង​ស្នូល​នៃ​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​ងារ​ជន​ជាតិ​វៀត​ណាម​នៅ​បរ​ទេស​”; និង​ប្រ​ធាន​បទ “បណ្តា​ខ្លឹម​សារ​សំ​ខាន់ៗ និង​ស្នូល​នៃ​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​អភិវឌ្ឍ​ទេស​ចរណ៍​វៀត​ណាម​ឱ្យ​ក្លាយ​ជា​វិស័យ​សេដ្ឋ​កិច្ច​មុខ​ព្រួញ​ក្នុង​យុគ​សម័យ​ថ្មី”។

លោក​ ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ធ្វើ​ជា​អធីប​តី​ក្នុង​អង្គ​សន្និ​បាត។

ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត លោក ត្រឹង​វ៉ាំង​ហ្វៀង បាន​បញ្ជាក់៖ កម្មា​ភិ​បាល និង​បក្ខ​ជន​ម្នាក់ៗ​ត្រូវ​កំ​ណត់​ថា ការ​សិក្សា​ស្រាវ​ជ្រាវ និង​រៀន​សូត្រ​សេច​ក្តី​សម្រេច​បទ​បញ្ជា គឺ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់; ត្រូវ​គោរព​តាម​ពេល​វេលា និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​អង្គ​សន្និ​បាត​ឱ្យ​បាន​ម៉ឺង​ម៉ាត់; យក​ចិត្ត​ទុក​ដាក់​ក្រេប​ជញ្ជក់​យក​នូវ​បណ្តា​ទស្សនៈ​ដឹក​នាំ គោល​ដៅ ភារ​កិច្ច​សំ​ខាន់ៗ ចំ​ណុច​ថ្មីៗ និង​ទំ​នាក់​ទំ​នង​រវាង​ឯក​សារ​នា​នា។ ដំ​ណើរ​ការ​រៀន​សូត្រ​ត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​តួ​នា​ទី និង​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន ដើម្បី​យល់​ច្បាស់​ពី​តម្រូវ​ការ​ដែល​បាន​ដាក់​ចេញ​ចំ​ពោះ​ស្ថា​ប័ន អង្គ​ភាព និង​ខ្លួន​ឯង​; ជម្នះ​ស្ថាន​ភាព​រៀន​ឱ្យ​តែ​មាន​យល់​រួមៗ ខ្វះ​ការ​ភ្ជាប់​ជា​មួយ​ការ​អនុ​វត្ត​ជាក់​ស្តែង។ កម្មា​ភិ​បាល បក្ខ​ជន អ្នក​រដ្ឋ​ការ និង​បុគ្គ​លិក​ម្នាក់​ៗត្រូវ​ភ្ជាប់​ការ​រៀន​សូ​ត្រ​និង​អនុ​វត្ត​តាម​អ៊ំ ជា​មួយ​ការ​ហ្វឹក​ហាត់​គុណ​សម្បត្តិ ការ​លើក​កម្ពស់ សមត្ថ​ភាព និង​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ធ្វើ​ការ​; លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ និង​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន។

អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​ស្នើ​បន្ទាប់​ក្រោយ​ពី​អង្គ​សន្និ​បាត​នេះ បណ្តា​គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស ស្ថា​ប័ន និង​អង្គ​ភាព​នា​នា ត្រូវ​ពិ​និត្យ និង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ខ្លឹម​សារ​ដែល​បា​នប​ញ្ជ្រាប​ធ្វើ​ឱ្យ​ទៅ​ជា​កម្ម​វិធី ផែន​ការ និង​ភារ​កិច្ច​ស្រប​តាម​តួ​នា​ទី និង​លក្ខណៈ​ជាក់​ស្តែង; ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់។ បណ្តា​កម្ម​វិធី និង​ផែន​ការ​ត្រូវ​ច្បាម​គោល​ដៅ តម្រូវ​ការ​នៃ​សេច​ក្តី​សម្រេច និង​បទ​បញ្ជា​នី​មួយៗ ព្រម​ទាំង​ធា​នា​បាន​នូវ​ការ​ឯក​ភាព និង​ព្រមៗ​គ្នា​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត។ បណ្តា​គណៈ​កម្មា​ធិ​ការ​បក្ស និង​អ្នក​ដឹក​នាំ​ត្រូវ​តាម​ដាន​ការ​អនុ​វត្ត​ចាប់​តាំង​ពី​ដំ​បូង ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ឱ្យ​បាន​ទាន់​ពេល កែ​តម្រូវ​នូវ​ការ​ខ្វះ​ខាត​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត និង​ជម្នះ​ស្ថាន​ភាព​អនុ​វត្ត​យឺត​យ៉ាវ​៕

                                       អាញ់​យុង​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ