(អ.ឡ) - នៅថ្ងៃទី៩ ខែកញ្ញា លោកឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រធានគណៈចង្អុលការស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថលទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំគណៈចង្អុលការ។

លោកឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រធានគណៈចង្អុលការទីក្រុង ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ លេខាគណៈកម្មាធិការបក្សទីក្រុង លោកឌោថាញប៊ិញបានកត់សម្គាល់ វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់គ្រប់ផ្នែក គ្រប់ថ្នាក់ សមាជិកគណៈចង្អុលការក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថលក្នុងរយៈពេលកន្លង។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៅមិនទាន់សម្រេចតាមក្តីរំពឹងទុករបស់ប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រចាំការគណៈចង្អុលការ។
លេខាគណៈកម្មាធិការបក្សទីក្រុងបញ្ជាក់ថា សមាជិកគណៈចង្អុលការ ប្រចាំការគណៈចង្អុលការត្រូវផ្តោតវិភាគ ស្វែងរកមូលហេតុនៃការលំបាក ការរាំងស្ទះដើម្បីមានទិសដៅដោះស្រាយប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា។ ក្នុងនោះ ផ្តោតលើខ្លឹមសារ៖ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារបម្រើការផ្លាស់ប្តូរឌីជីថលថ្នាក់ឃុំ; ចាត់តាំងអនុវត្តចំណោទធំៗ; ធានាទិន្នន័យប្រើប្រាស់រួម "ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត រស់"...
លេខាគណៈកម្មាធិការបក្សទីក្រុងចង្អុលការចាប់ពីពេលនេះដល់ចុងឆ្នាំ មន្ទីរ ផ្នែក សមាជិកគណៈចង្អុលការតាមកាលកំណត់រាយការណ៍រៀងរាល់សប្តាហ៍ រៀងរាល់ខែ បូកសរុបបញ្ជីខ្លឹមសារភារកិច្ចនីមួយៗតាមអង្គភាពទទួលបន្ទុកជូនប្រចាំការគណៈចង្អុលការ មិនឱ្យកើតមានភារកិច្ចយឺតយ៉ាវ ហួសកាលកំណត់។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថលជាតិ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ទីក្រុងសម្រេចបាន១៧៥/២៨២ភារកិច្ច; ១០៧ភារកិច្ចនៅសល់កំពុងចាត់តាំងអនុវត្តត្រូវតាមល្បឿនដំណើរការ។ ក្នុងនោះ ភារកិច្ចចំនួន៨ មានកាលកំណត់និងភារកិច្ចចំនួន ៩៩ អនុវត្តជាប្រចាំ។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល បណ្តាញទូរស័ព្ទចល័ត៤G បានគ្របដណ្តប់រលកសញ្ញា ១០០% ប្រជាជន ៥G សម្រេច៦៨,២% នៅលើភូមិឋានទីក្រុង; ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតល្បឿនលឿនបានអនុវត្តដល់ឃុំ សង្កាត់ សាលារៀននិងគ្រឹះស្ថានសុខាភិបាលទាំងអស់។ ចំនួនស្ថានីយ៍ BTS សរុបនៅលើភូមិឋានទីក្រុងមាន ១០.៥១៧ ស្ថានីយ៍ (ក្នុងនោះមាន ១.២៨០ ស្ថានីយ៍ ៥G)។ មជ្ឈមណ្ឌលទិន្នន័យប្រមូលផ្តុំរបស់ទីក្រុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាពពកបញ្ចូលគ្នាជាមួយបញ្ញាសិប្បនិម្មិត (AI) ឆ្លើយតបតម្រូវការផ្ទុក បញ្ចូលទិន្នន័យនិងដំណើរការប្រព័ន្ធព័ត៌មានទូទាំងទីក្រុង; ចំនួនម៉ាស៊ីនមេនិម្មិតកំពុងគ្រប់គ្រងជាង ៥០០គ្រឿង; ប្រព័ន្ធផ្ទុកទិន្នន័យ SAN, NAS មានសមត្ថភាពគ្រប់គ្រងនិងផ្ទុកលើស ២.០០០TB ទិន្នន័យ។
ទូទាំងទីក្រុងមានអាជីវកម្មបច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាព័ត៌មានជាង ៧០២; អាជីវកម្ម ១០០% បានអនុវត្តវេទិកាឌីជីថលក្នុងផលិត ធ្វើអាជីវកម្មនិងអនុវត្តពន្ធអេឡិចត្រូនិក។ ទីក្រុងបានកសាងទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋ បង្កើតមូលនិធិអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ; មានអាជីវកម្មផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រតិដ្ឋចំនួន ៦៨ មានគម្រោងផ្តើមអាជីពចំនួន១៩០; ចងសម្ព័ន្ធជាមួយមូលនិធិវិនិយោគចំនួន៦ក្នុងនិងក្រៅប្រទេស បង្កើត៥បណ្តាញចងសម្ព័ន្ធជាមួយប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រតិដ្ឋតំបន់និងភូមិភាគ...
.jpg)
តំណាងមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងកឹងធើរបាយការណ៍ខ្លឹមសារពាក់ព័ន្ធនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថលនៅលើភូមិឋាន។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ភារកិច្ចជាច្រើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថលនៅមិនទាន់បង្កើតបានផលិតផលជាក់លាក់ មិនទាន់ដោះស្រាយបានខ្លឹមសារនៃចំណោទធំៗចំនួន១៦; យន្តការឧបត្ថម្ភផ្តើមអាជីពផ្លាស់ថ្មីច្នៃប្រតិដ្ឋនៅមានចន្លោះ; មិនទាន់បង្កើតបានច្បាស់នូវទម្រង់កំណើនថ្មីផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរឌីជីថល។ កិច្ចការតភ្ជាប់ ចែករំលែកទិន្នន័យរវាងក្រសួង ផ្នែកមជ្ឈិមនិងភូមិភាគនៅមិនទាន់រលូននិងជាប់លាប់។ នៅតាមមជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋនៅឃុំ សង្កាត់ជាច្រើន ម៉ាស៊ីនបរិក្ខារចាស់ លក្ខណៈបច្ចេកទេសទាប ប៉ះពាល់ដល់ការអនុវត្តបែបបទរដ្ឋបាលនិងសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ...
មីថាញ - សុផន