គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបផ្សព្វផ្សាយផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TU ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សទីក្រុងកឹងធើ ស្តីពីការកសាង និងពង្រីកតម្លៃនិងបទដ្ឋានមនុស្សកឹងធើក្នុងសម័យកាលថ្មី។

សកម្មភាពអប់រំប្រពៃណីនិងបេតិកភណ្ឌវប្បធម៌ បានសាលារៀននានាលើភូមិឋានទីក្រុងយកចិត្តទុកដាក់។ ក្នុងរូបថត៖ សិស្សានុសិស្សសង្កាត់និញកេវ ទស្សនាសារមន្ទីរទីក្រុងកឹងធើ - សាខាសុកត្រាំង។
ទីក្រុងកឹងធើខិតខំដល់ឆ្នាំ២០៣០ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) សម្រេចបានអប្បបរមា ០,៧៨ គ្រួសារចំនួន ៩៥% បានផ្តល់ព័ត៌មានចំណេះដឹងអំពីវប្បធម៌ ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ របស់ភូមិភាគ ប្រព័ន្ធតម្លៃគ្រួសារប្រពៃណីនិងសម័យទំនើប បង្ការហានិភ័យ និងអបាយមុខសង្គម អំពើហិង្សាក្នុងគ្រួសារ។ យ៉ាងហោចណាស់មានគ្រួសារចំនួន ៨៥% សម្រេចកិត្តិនាមគ្រួសារវប្បធម៌។ មូលដ្ឋានអប់រំទាំង ១០០% លើភូមិឋានចាត់តាំងសកម្មភាពឃោសនា និងអប់រំដល់សិស្ស និងនិស្សិតអំពីការកសាងនិងពង្រីកតម្លៃ និងបទដ្ឋានមនុស្សកឹងធើក្នុងសម័យកាលថ្មី។ ឃុំនិងសង្កាត់ទាំង ១០០% អនុវត្តល្អនូវចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ផ្សារភ្ជាប់នឹងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី និងទីក្រុងអរិយធម៌”...។
រហូតដល់ឆ្នាំ២០៤៥ ជាសារវន្តសម្រេចភារកិច្ចអំពីការកសាង និងពង្រីកតម្លៃបទដ្ឋានមនុស្សកឹងធើក្នុងសម័យកាលថ្មី មានអត្តសញ្ញាណសម្បូរបែប មានឧត្តមគតិបដិវត្តន៍ មានសីលធម៌ មានបញ្ញា មានជីវភាព សម្បូរសប្បាយ និងមានសុភមង្គល។ មនុស្សកឹងធើជាកត្តាដ៏សំខាន់ក្នុងដំណើរការកសាងទីក្រុងឱ្យទៅជាទីក្រុងអេកូឡូស៊ី អរិយធម៌ ទំនើប ខិតខំស្ថិតក្នុងក្រុមទីក្រុងអភិវឌ្ឍន៍បង្គួរនៅអាស៊ី និងក្លាយជាទីក្រុងគួររស់នៅរបស់ប្រទេសវៀតណាម។
ផែនការបានដាក់ចេញនូវក្រុមភារកិច្ច និងដំណោះស្រាយចំនួន៨ ដើម្បីអនុវត្ត។ ចំពោះក្រុមភារកិច្ចនិងដំណោះស្រាយជំរុញការឃោសនា និងអប់រំ អំពីការកសាងនិងអភិវឌ្ឍវប្បធម៌ និងមនុស្សកឹងធើក្នុងសម័យកាលថ្មី កាសែតនិងវិទ្យុ-ទូរទស្សន៍កឹងធើ ត្រូវបានប្រគល់ភារកិច្ច ដឹកនាំកសាងមាតិកា “មនុស្សកឹងធើក្នុងយុគសម័យថ្មី ” និងលក្ខណៈកំណត់អត្តសញ្ញាណរបស់កម្មវិធី៕
ដាំងហ្វិញ-ដាលីន