28/08/2026 - 20:02

បង្រៀន​អក្សរ​ របាំ​ រក្សា​ព្រលឹង​វប្ប​ធម៌​ខ្មែរ​ 

នៅ​ភូមិ​វ៉​ថាញ​វ៉ាំង​ ឃុំ​កូវ​ឡាវ​យុង​ តម្លៃ​វប្ប​ធម៌​ខ្មែរ​កំ​ពុង​បាន​ថែ​រក្សា​ផ្តើម​ពី​ទង្វើសាមញ្ញ​ៗ។ លោក​យឿង​វ៉ាង​អ៊ុក កំ​ពុង​ព្យា​យាម​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ក្មេង​ៗ ចំ​ណែក​អ្នក​ស្រី​ឡឹម​ថាញ​ហ្វា​ ជួយ​បង្ហាត់​របាំ​ប្រ​ពៃ​ណី​ដោយ​អស់​ពី​ចិត្ត​។ ដោយ​ក្តី​ស្រ​ឡាញ់​និង​ការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​ ប្តី​ប្រ​ពន្ធ​គាត់​កំ​ពុង​រួម​កម្លាំង​យ៉ាង​ស្ងៀម​ស្ងាត់​ ដើម្បី​រួម​ចំ​ណែក​ថែ​រក្សា​លក្ខ​ណៈវប្ប​ធម៌​ខ្មែរ​និង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ក្នុង​សហ​គម​ន៍។

ប្តី​ប្រ​ពន្ធ​លោក​យឿង​វ៉ាំង​អ៊ុកនិង​អ្នក​ស្រី​ឡឹម​ថាញ​ហ្វា​ មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​។

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​សហ​គម​ន៍ជន​រួម​ជាតិ​ខ្មែរ​ លោក​យឿង​វ៉ាំង​អ៊ុក យល់​ឃើញ​ថា​ភា​សា​ អក្សរ​សាស្ត្រ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​បង្កើត​បាន​នូវ​អត្ត​សញ្ញា​ណ​របស់​ជន​ជាតិ​នីមួយៗ​។ ហេ​តុ​នេះ​ ចាប់​ពី​ឆ្នាំ​២០២៥ បន្ទាប់​ពី​បាន​កម្មា​ភិបាល​ភូមិ​ឧទ្ទេស​នាម​ចូល​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​។ ក្រោយ​សម្រាក​ពី​ការ​ងារ​ស្រែ​ចម្ការ​ គាត់​ឆ្លៀត​ពេល​ទៅ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ក្មេង​ៗ។ សម្រាប់​គាត់​ ការ​បង្រៀន​អក្សរ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្អូន​ៗចេះ​អាន​ ចេះ​សរ​សេរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ប្អូន​ៗស្រ​ឡាញ់​ភា​សា​និង​វប្ប​ធម៌​របស់​ជាតិ​ខ្លួន​។លោក​យឿង​វ៉ាំង​អ៊ុក ឱ្យ​ដឹង​៖ "ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ ត្រូវ​ចេះ​អក្សរ​និង​ភា​សា​ខ្មែរ​។ខ្ញុំ​ក៏​ជួយ​បង្រៀន​អក្សរ​ដល់​ក្មេង​ៗ ដើម្បី​ឱ្យ​ប្អូន​ៗបាន​ចេះ​អក្សរ​និង​ភា​សា​កំ​ណើត​។ ខ្ញុំ​សង្ឃឹម​ថា​ អា​ណា​ព្យា​បាល​សិស្ស​ក៏​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខ​ណៈឱ្យ​ប្អូន​ៗបាន​ចូល​រៀន​អក្សរ​ខ្មែរ​ ដើម្បី​ឱ្យ​វប្ប​ធម៌​របស់​ជាតិ​យើង​បាន​អភិ​រក្ស​និង​ពង្រីក​បន្ថែម​ទៀត​"។

លោក​យឿង​វ៉ាំង​អ៊ុក ព្យា​យាម​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗនៅ​ភូមិ​ភាគ​។

មិន​សំ​ខាន់​ទៅ​លើ​ស្នា​ដៃ​ គាត់​ព្យា​យាម​តស៊ូ​ជា​មួយ​ថ្នាក់​រៀន​ដោយ​ភាព​ជិត​ស្និទ្ធ​និង​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រៀម​ច្បង​។ ពិត​មែន​ការ​សរ​សេរ​អក្សរ​ខ្មែរ​ដំ​បូង​នៅ​ក្រ​វិច​ក្រ​វៀន​ ប៉ុន្តែ​នៅ​រាល់​ពេល​សិក្សា​ ក្តី​ស្រ​ឡាញ់​ចំ​ពោះ​ភា​សា​និង​អក្សរ​សាស្ត្រ​ខ្មែរ​ បាន​កើន​ឡើង​បន្តិច​ម្តង​ៗ។ បង​ថា​ច់សេ​ណា​ ប្រ​ជា​ជន​នៅ​ភូមិ​វ៉​ថាញ​វ៉ាំង​ បញ្ជាក់​៖ "បង​អ៊ុកអស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​រួម​របស់​មា​មីង​។ក្រៅ​ពី​គិត​គូរ​ធ្វើ​សេដ្ឋ​កិច្ច​គ្រួ​សារ​ គាត់​នៅ​ទាំង​ឆ្លៀត​ពេល​ទៅ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ក្មេង​ៗ ចូល​រួម​យ៉ាង​សកម្ម​ការ​ងារ​វត្ត​និង​ឧបត្ថម្ភ​ក្រុម​ទូក​-ង។ ទង្វើរបស់​គាត់​គួរ​ឱ្យ​កោត​សរសើរ​ រួម​ចំ​ណែក​ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​និង​បង្ក​ភាព​សាមគ្គី​រវាង​មា​មីង​ខ្មែរ​ក្នុង​ភូមិ​"។

ប្រ​សិន​បើ​លោក​អ៊ុកជ្រើស​បង្រៀន​អក្សរ​ដើម្បី​រក្សា​វប្ប​ធម៌​ ចំ​ណែក​អ្នក​ស្រី​ឡឹម​ថាញ​ហ្វា​ ប្រ​ពន្ធ​គាត់​បែរ​ជា​ជ្រើស​បង្ហាត់​របាំ​ប្រ​ពៃ​ណី​។ ក្នុង​នាម​ជា​ប្រ​ធាន​ក្លឹប​របាំ​ខ្មែរ​របស់​សាខា​សមា​គម​នា​រី​ភូមិ​វ៉​ថាញ​វ៉ាំង​ អ្នក​ស្រី​ហ្វា​ បាន​ផ្សារ​ភ្ជាប់​នឹង​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​របស់​ភូមិ​ភា​គជា​ច្រើន​ឆ្នាំ​កន្លង​។ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​សិល្បៈ​របាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ អ្នក​ស្រី​ហ្វា​ បាន​ជួយ​បង្ហាត់​របាំ​ដល់​ប្អូន​ៗដោយ​អស់​ពី​ចិត្ត​ តាំង​ពី​កាយ​វិកា​រហូត​ដល់​ពត់​ពែន​តាម​ចង្វាក់​របាំ​។ សម្រាប់​អ្នក​ស្រី​ នៅ​ពេល​ហ្វឹក​ហាត់​ម្តង​ៗមិន​ត្រឹម​តែ​ជួយ​ប្អូន​ៗ មាន​សកម្ម​ភាព​បន្ថែម​សម្រាប់​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​ឱ​កាស​ដើម្បី​របាំ​ប្រ​ពៃ​ណី​បន្ត​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​ជីវ​ភាព​សហ​គម​ន៍ទៀត​ផង​។ ជា​ពិ​សេស​ បច្ចុប្បន្ន​ អ្នក​ស្រី​ហ្វា​នៅ​ទាំង​បើក​ទូ​លាយ​ការ​បង្ហាត់​របាំ​ដល់​ប្អូន​ៗក្នុង​ភូមិ​។ កាយ​វិកាដំ​បូង​មិន​ទាន់​ស្ទាត់​ ប៉ុន្តែ​ឆ្លង​តាម​ការ​ហ្វឹក​ហាត់​រាល់​លើក​ ប្អូន​ៗបាន​យល់​បន្តិច​ម្តង​ៗពី​លក្ខ​ណៈវិសេស​នៃ​របាំ​ប្រ​ពៃ​ណី​។ អ្នក​ស្រី​ឡឹម​ថាញ​ហ្វា​ ចែក​រំលែក​៖ "យើង​ជា​ជន​ជាតិ​ខ្មែរ​ ដូច្នេះ​ ចង់​ថែ​រក្សា​របាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​"។ ពី​មុន​ ខ្ញុំ​បង្ហាត់​របាំ​ដល់​ប្អូន​នា​រី​ក្នុង​សាខា​សមា​គម​នា​រី​ ឥ​ឡូវ​នេះ​ ខ្ញុំ​ពង្រីក​ដល់​ក្មេង​ៗ។ ខ្ញុំ​សង្ឃឹម​ថា​ក្មេង​ៗបន្ទាប់​ពី​ចេះ​រាំ​ ពួក​គេ​កាន់​តែ​យល់​ច្បាស់​អំ​ពី​វប្ប​ធម៌​ខ្មែរ​ ជួយ​ថែ​រក្សា​និង​បន្ត​បង្រៀន​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​"។

អ្នក​ស្រី​ឡឹម​ថាញ​ហ្វា​ កំ​ពុង​បង្ហាត់​របាំ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ដោយ​អស់​ពី​ចិត្ត​។

ប្អូន​គី​មធី​ញ៉ឺង៉ុក​ នៅ​ភូមិ​វ៉​ថាញ​វ៉ាំង​ រៀប​រាប់​៖ "ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ពេល​បាន​ចូល​រួម​ក្លឹប​របាំ​ខ្មែរ​ និង​បាន​អ្នក​មីង​ហ្វា​ ជួយ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​។ តាម​រយៈ​ការ​ហ្វឹក​ហាត់​ យើង​ខ្ញុំ​បាន​រៀន​និង​កាន់​តែ​យល់​ច្បាស់​ពី​ចង្វាក់​រាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ មាន​ដូច​៖ រាំ​វង់​ សា​រា​វ៉ា​ន់ ឡាំ​ឡាវ​។ល។បច្ចុប្បន្ន​ យើង​ខ្ញុំ​មាន​ឱ​កាស​ទៅ​សម្តែង​សិល្បៈ​របាំ​នៅ​ក្នុង​វត្ត​និង​កសិ​ដ្ឋាន​អប្សរា​ ដូច្នេះ​ កាន់​តែ​មាន​ឱ​កាស​បាន​ហ្វឹក​ហាត់​និង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ព្រម​ទាំង​បាន​យល់​ច្បាស់​ពី​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្លួន​"។

មិន​ត្រឹម​តែ​បង្រៀន​អក្សរ​និង​របាំ​ប៉ុណ្ណោះ​ទេ​ ប្តី​ប្រ​ពន្ធ​គាត់​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​សកម្ម​ភាព​ក្នុង​វត្ត​។ គ្រួ​សារ​គាត់​រួម​ជា​មួយ​មា​មីង​ចលនា​ រួម​វិភាគ​ទាន​សាង​សង់​សំ​ណង់​បម្រើ​ការ​ប្រ​ជុំ​ជីវ​ភាព​សហ​គម​ន៍ ដូច​ជា​៖ សា​លា​ របង​និង​ជួរ​សំ​ណង់​សំ​ខាន់​ៗជា​ច្រើន​ទៀត​។ ជា​ពិ​សេស​ នៅ​រាល់​រដូវ​កាល​ប្រ​ណាំង​ទូក​របស់​វត្ត​កោះ​ទុង​។ ចាប់​តាំង​ពី​ការ​រួម​វិភាគ​ទាន​ ដើរ​ចលនា​ រហូត​ដល់​ការ​ឧបត្ថម្ភ​សកម្ម​ភាព​ហាត់​សម​ ប្តី​ប្រ​ពន្ធ​គាត់​តែង​ចូល​រួម​អស់​ពី​ចិត្ត​។លោក​យឿង​វ៉ាំង​អ៊ុក ឱ្យ​ដឹង​៖ "ទូក​វត្ត​កោះ​ទុង​តែង​ចូល​ប្រ​កួត​ជា​រៀង​រាល់​ឆ្នាំ​ មា​មីង​អ្នក​ណា​មាន​លទ្ធ​ភាព​ក៏​រួម​វិភាគ​ទាន​ម្នាក់​បន្តិច​ៗ។ គ្រួ​សារ​ខ្ញុំ​ចង់​រួម​កម្លាំង​ដើម្បី​ក្រុម​កី​ឡា​ករ​ទូក​ ងមា​នល​ក្ខណៈ​បន្ថែម​សម្រាប់​ហាត់​សម​និង​អុំ​ប្រ​ណាំង​។ នេះ​ជា​សកម្ម​ភាព​កី​ឡា​និង​ជា​លក្ខ​ណៈវប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច្នេះ​ យើង​ត្រូវ​ព្រួត​ដៃ​ថែ​រក្សា​"។

អ្នក​ស្រី​ ង្វៀង​ធី​តឺយ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ ឱ្យ​ដឹង​៖ "គ្រួ​សា​រលោក​យឿង​វ៉ាំង​អ៊ុក ខ្នះ​ខ្នែង​ចូល​រួម​បណ្តា​ចលនា​នៅ​ភូមិ​ភាគ​ ពិ​សេស​គឺ​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​។ លោក​អ៊ុកបង្រៀន​អក្សរ​ដល់​ក្មេង​ៗ បង​ស្រី​ហ្វា​រក្សា​ក្លឹប​របាំ​ខ្មែរ​និង​បង្ហាត់​របាំ​ដល់​ក្មេង​ៗ។ ប្រ​ការ​នេះ​គួរ​ឱ្យ​ស្ងើច​សរសើរ​ ប្តី​ប្រ​ពន្ធ​គាត់​ខិត​ខំ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សា​រនិង​សកម្ម​ភាព​ចូល​រួម​ការ​ងារ​សហ​គម​ន៍ ការ​ងារ​វត្ត​អា​រាម​និង​ឧបត្ថម្ភ​ក្រុម​កី​ឡា​ករ​ទូក​ ង។ ទង្វើទាំង​នេះ​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​ស្មារតី​សាមគ្គី​និង​ស្មារតី​ថែ​រក្សា​វប្ប​ធម៌​ខ្មែរ​ក្នុង​សហ​គម​ន៍"។

ផ្តើម​ពី​ទង្វើទាំង​នេះ​ វប្ប​ធម៌​ខ្មែរ​បាន​បន្ត​បង្រៀន​ជា​ហូរ​ហែ​មក​ ពី​អ្នក​វ័យ​ចាស់​ដល់​ក្មេង​ៗ ពី​គ្រួ​សារ​ដល់​សហ​គម​ន៍។ រឿង​រ៉ាវ​របស់​ប្តី​ប្រ​ពន្ធ​លោក​យឿង​វ៉ាំង​អ៊ុកនិង​អ្នក​ស្រី​ឡឹម​ថាញ​ហ្វា​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ពេល​គ្រួ​សារ​នីមួយៗ​ព្រួត​ដៃ​គ្នា​ តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​នឹង​រស់​រាន​ជា​និច្ច​ ដើម្បី​អភិ​រក្ស​ ពង្រីក​និង​រីក​សាយ​ភាយ​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ