ដើម្បីបង្កសួនកម្សាន្តវិជ្ជមាន មានប្រយោជន៍និងបំពាក់បំណិនបង្ការ ទប់ស្កាត់ការលង់ទឹកលើកុមារ សមាជិកសម្ព័ន្ធយុវជនសង្កាត់មីស្វៀង ទីក្រុងកឹងធើ បានចាត់តាំងបើកថ្នាក់បង្រៀនហែលទឹកដោយឥតគិតថ្លៃដល់ប្អូនៗកុមារលើភូមិឋានសង្កាត់។ សកម្មភាពនេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារជាក់ស្តែងរបស់យុទ្ធនាការយុវជនស្ម័គ្រចិត្តឆ្នាំ២០២៦ រួមចំណែកគិតគូរ ការពារនិងអប់រំកុមារ ឆ្ពោះដល់ការកសាងបរិស្ថានរស់នៅវិជ្ជមាន សុវត្ថិភាពនិងជិតស្និទ្ធ។

ទិដ្ឋភាពពិធីបើកថ្នាក់បង្រៀនហែលទឹកដោយឥតគិតថ្លៃ អាស្រ័យសម្ព័ន្ធយុវជនសង្កាត់មីស្វៀងចាត់តាំង។
ក្នុងលក្ខណៈភូមិភាគមានព្រែកប្រឡាយខ្វាត់ខ្វែង ការបំពាក់បំណិនហែលទឹកកាន់តែមានភាពចាំបាច់និងប្រកបដោយអត្ថន័យជាក់ស្តែង។ ផ្តើមពីនោះ នៅថ្ងៃទី១៧ ខែសីហា សម្ព័ន្ធយុវជនសង្កាត់មីស្វៀង បានចាត់តាំងបើកថ្នាក់បង្រៀនហែលទឹកដោយឥតគិតថ្លៃ ទាក់ទាញប្អូនៗកុមារចូលរៀន៣០នាក់។ ជាមួយនឹងការណែនាំដោយអស់ពីចិត្តពីសំណាក់គ្រូបង្វឹកនិងកងកម្លាំងសមាជិកសម្ព័ន្ធយុវជននៅអាងហែលទឹកសាលាអនុវត្តគរុកោសល្យ ទីក្រុងកឹងធើ សិស្សានុសិស្សបានស៊ាំនឹងបរិស្ថានទឹក រៀនបច្ចេកទេសហែលទឹកជាមូលដ្ឋាន ដូចជា៖ របៀបអណ្តែតខ្លួន របៀបដកដង្ហើម បច្ចេកទេសហែលសណ្តូក បំណិនចលនាក្រោមទឹក របៀបដោះស្រាយសភាពការណ៍ពេលជួបគ្រោះថ្នាក់និងចំណេះដឹងបង្ការ ទប់ស្កាត់ការលង់ទឹក។ប្អូនយឿងយ៉ាង៉ុក ចែករំលែក៖ "វគ្គសិក្សាបានផ្តល់ឱកាសដល់ប្អូននិងមិត្តភក្តិបានរៀនហែលទឹកដោយឥតគិតថ្លៃ ដូច្នេះ ប្អូនមករៀនរាល់ព្រឹក ព្រោះយល់ថាសកម្មភាពនេះមានប្រយោជន៍ជាក់ស្តែង ជួយប្អូនៗហាត់ពត់លត់ដំសុខភាពនិងបំពាក់បំណិនហែលទឹក។ ប្អូនសង្ឃឹមថាក្រោយពី៤សប្តាហ៍ចូលរួមវគ្គសិក្សានេះ ប្អូននឹងចេះហែលទឹក សង្គ្រោះខ្លួនឯងនិងអ្នកដទៃពេលចាំបាច់"។


គ្រូបង្វឹកខ្នះខ្នែងណែនាំប្អូនៗពីបច្ចេកទេសហែលទឹក។
ហែលទឹកមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ថែមទាំងជាបំណិនរស់នៅដ៏សំខាន់។ការហែលទឹកជួយឱ្យប្អូនៗការពារខ្លួនឯងពេលជួបឧបទ្ទវហេតុក្នុងទឹក កាត់បន្ថយហានិភ័យលង់ទឹកនិងបន្ថយគ្រោះថ្នាក់ដែលមិនគួរកើតមាន។ ទន្ទឹមនឹងអត្ថន័យបង្ការ ទប់ស្កាត់ការលង់ទឹក ការហែលទឹកក៏នាំមកប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើកុមារ។ ហែលទឹកជាប្រចាំជួយបង្កើនសុខភាព អភិវឌ្ឍប្រព័ន្ធសរសៃឈាមបេះដូង លើកកម្ពស់សុខភាពរាងកាយមាំមួន។ នេះក៏ជាវិញ្ញាសាកីឡាជំរុញការដកកម្ពស់ កែលម្អសមត្ថភាពសហការចលនានិងបង្កើនភាពស៊ាំ កាត់បន្ថយស្ថានភាពលើសទម្ងន់ ធាត់លើសទម្ងន់ បង្កទម្លាប់ហាត់ប្រាណនិងកសាងផ្នត់រស់នៅវិជ្ជមានតាំងពីកុមារ។
សមមិត្ត ទ្រេវហ្វាតី អនុលេខាសម្ព័ន្ធយុវជនសង្កាត់មីស្វៀង ឱ្យដឹង៖ "ថ្នាក់រៀនហែលទឹករដូវវិស្សមកាលជាសកម្មភាពជាក់ស្តែងរបស់យុវវ័យសង្កាត់ ដើម្បីរួមចំណែកបង្ការ ទប់ស្កាត់ការលង់់ទឹកលើកុមារ។ នេះក៏ជាឱកាសដើម្បីប្អូនៗទទួលបានរដូវវិស្សមកាលមានប្រយោជន៍ សុខភាពមាំមួននិងសុវត្ថិភាព។ ដើម្បីពង្រីកប្រសិទ្ធភាពសកម្មភាព នាពេលខាងមុខ សម្ព័ន្ធយុវជនសង្កាត់បន្តសហការជាមួយគណៈផ្នែក អង្គការមហាជន សាលារៀននិងអង្គភាពនានាដែលពាក់ព័ន្ធ ដើម្បីរក្សានិងពង្រីកទូលំទូលាយថ្នាក់បង្រៀនហែលទឹក បង្កើនការផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការលង់ទឹក ចលនាអាណាព្យាបាលសិស្សយកចិត្តទុកដាក់ដើម្បីកូនចៅចូលរួមថ្នាក់រៀនហែលទឹក ជួយកសាងបរិស្ថានរស់នៅសុវត្ថិភាពសម្រាប់កុមារលើភូមិឋាន។ តាមរយៈនោះ រួមចំណែកធ្វើឱ្យសាយភាយសារលិខិត"កុមារម្នាក់ៗចេះហែលទឹកគឺមានឱកាសបន្ថែម ដើម្បីការពារសុវត្ថិភាពហានិភ័យការលង់ទឹក" បង្កបានរដូវវិស្សមកាលប្រកបដោយភាពសប្បាយរីករាយ វិជ្ជមាននិងសុវត្ថិភាពសម្រាប់កុមារលើភូមិឋានសង្កាត់៕
ថាញវ៉ាង-មុនី