21/08/2026 - 05:47

បែង​ចែក​ការ​ងារ​ត្រៀង​បម្រុង​រង្វាន់​ជើង​ឯក​ការ៉ុមថ្នាក់​ជាតិ​ ឆ្នាំ​២០២៦ នៅ​ទី​ក្រុង​កឹង​ធើ 

- មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​សហ​ព័ន្ធ​ប៊ីយ៉ានិង​ស្នូក​ឃ័រវៀត​ណាម​បើក​កិច្ច​ប្រ​ជុំ​ចាត់​ភារ​កិច្ច​ និង​ត្រួត​ពិ​និត្យ​ការ​ងារ​ត្រៀម​បម្រុង​រង្វាន់​ជើង​ឯ​កប​ណ្តា​ក្លឹប​ជាតិ​ ពាន​ VBSF ឆ្នាំ​ ២០២៦ (ខ្លឹម​សា​រកា​រ៉ុម) និង​រង្វាន់​ជើង​ឯក​ការ៉ុមវ័យ​ក្មេង​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០២៦។

ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ តំ​ណាង​អង្គ​ភាព​ទាំង​ពីរ​បាន​ឯក​ភាព​បែង​ចែក​ភារ​កិច្ច​ខាង​ផ្នែក​ជំ​នាញ​ អាជ្ញា​កណ្តា​ល មូល​ដ្ឋាន​សម្ភារៈ​ ភស្តុ​ភារ​ សុខា​ភិបាល​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ការ​ទទួល​ស្វា​គម​ន៍បណ្តា​ក្រុម​ចូល​រួម​។ មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ សហ​ការ​ជា​មួយ​អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​ដើម្បី​ត្រៀម​បម្រុង​កន្លែង​ប្រ​កួត​ ធា​នា​លក្ខ​ណៈប្រ​កួត​តាម​ស្តង់​ដារ​របស់​សហ​ព័ន្ធ​ប៊ីយ៉ានិង​ស្នូក​ឃ័រវៀត​ណាម​ និង​សមា​គមកា​រ៉ុមពិ​ភព​លោក​ (UMB) ទន្ទឹម​នឹង​នោះ​ សហ​ការ​ផ្សព្វ​ផ្សាយ​ការ​ងារ​ចាត់​តាំង​ក្នុង​អំ​ឡុង​ពេល​ប្រ​ព្រឹត្ត​ឡើង​នៃ​ការ​ប្រ​កួត​។

តាម​លក្ខ​ន្តិកៈ​ការ​ប្រ​កួត​នេះ​នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ១ ដល់​ថ្ងៃ​ទី​ ១០ ខែ​តុ​លា​ ឆ្នាំ​ ២០២៦ នៅ​ពហុកី​ឡា​ដ្ឋាន​ទី​ក្រុង​កឹង​ធើ​ (លេខ​ ៣ វិថី​ឡេឡើយ​ សង្កាត់​កៃ​ខេ​)។ ពិ​ធី​បើក​ការ​ប្រ​កួត​គ្រោង​ធ្វើ​ឡើង​នៅ​ម៉ោង​ ៨ ព្រឹក​ ថ្ងៃ​ទី​ ១ ខែ​តុ​លា​ បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​។

រង្វាន់​រួម​មាន​ខ្លឹម​សារ​ចំ​នួន​ ៤ ៖ ប៊ិយ៉ាការ៉ុម ៣-Cushion ផ្នែក​បុរស​; ការ៉ុម ១-Cushion ផ្នែក​បុរស​; ការ៉ុម ៣-Cushion ផ្នែក​នា​រី​; និង​ការ៉ុម ៣-Cushion សម្រាប់​កី​ឡា​ករ​វ័យ​ក្មេង​។ ដោយ​ប្រ​កួត​ជម្រុះ​ផ្ទាល់​។

នេះ​ជា​ការ​ប្រ​កួត​ស្ថិត​ក្នុង​ប្រ​ព័ន្ធ​ប្រ​កួត​ថ្នាក់​ជាតិ​ប្រ​ចាំ​ឆ្នាំ​ ជា​មូល​ដ្ឋាន​សម្រាប់​វាយ​តម្លៃ​កម្រិត​ជំ​នាញ​ ស្វែង​រក​និង​ជ្រើស​រើស​កី​ឡា​ករ​មាន​ទេព​កោស​ល្យ ទន្ទឹម​នឹង​នោះ​ ប្រ​មូល​ពិន្ទុ​រៀប​ចំ​ណាត់​ថ្នាក់​ជាតិ​។ រង្វាន់​ឆ្នាំ​នេះ​ មាន​តម្លៃ​សរុប​ ៣០០ លាន​ដុង​ រំ​ពឹង​ថា​នឹង​ទាក់​ទាញ​កី​ឡា​ករ​ជើង​ខ្លាំង​ជា​ច្រើន​ក្នុង​ទូ​ទាំង​ប្រ​ទេស​មក​ប្រ​កួត​ដណ្តើ​មនៅ​ទី​ក្រុង​កឹង​ធើ​៕

                    N.M - វិមាន​

ចែករំលែកអត្ថបទ