11/08/2026 - 06:13

ភាព​ជាក់​ស្តែង​ក្នុង​ការ​គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ 

មី​ហឿង​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ទី​ក្រុង​កឹង​ធើ រយៈ​ពេល​កន្លង​ឃុំ​បាន​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ​ជាក់​ស្តែង​ជា​ច្រើន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គិត​គូរ​អំ​ពី​សុខុ​មាល​ភាព​សង្គម ជា​សន្សឹមៗ​លើក​ស្ទួយ​ជីវ​ភាព​ជូន​ប្រ​ជា​ជន និង​ទិដ្ឋ​ភាព​ជន​បទ​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ។

ស្ពាន​ជន​បទ​ជា​ច្រើន​កំ​ពុង​ដំ​ណើរ​ការ​សាង​សង់។

ក្រោយ​ពី​អនុ​វត្ត​គោល​ការណ៍​រៀប​ចំ អង្គ​ភាព​រដ្ឋ​បាល​ឡើង​វិញ ឃុំ​មី​ហឿង បាន​បង្កើត​ឡើង​ដោយ​ការ​រួម​បញ្ចូល​នៃ​ឃុំ​ទាំង​បី​គឺ ឃុំ​មី​ហឿង ឃុំ​ធ្វឹង​ហ៊ឹង និង​ឃុំ​ភូ​ម៉ី។ ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន​សរុប​ជាង ៥០​.០០០​នាក់ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប អត្រា​ជាង ៥៦%។ អនុ​វត្ត​តាម​ដំ​បូន្មាន​អ៊ំ​ហូ អំ​ពី​ការ​គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​រណ​សិរ្ស​មាតុ​ភូមិ និង​បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​ឃុំ​មី​ហឿង តែង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ហេ​តុ​នោះ ជីវ​ភាព​ស្មារតី​របស់​មា​មីង​សន្សឹមៗ​បាន​កែ​លម្អ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ក៏​រឹង​មាំ​ជា​បណ្តើរៗ។ លោក​ស៊ើង​សា​រ៉ាញ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “ផ្តើម​ពី​ការ​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍​របស់​បក្ស រដ្ឋ​អំ​ពី​ការ​គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន ដោយ​មាន​ភាគ​កម្រិត ភារ​កិច្ច​ជាក់​ស្តែង​នៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​និង​កម្ម​វិធី​សកម្ម​ភាព។ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​រណ​សិរ្ស អង្គ​ការ​មហា​ជន​នយោ​បាយ​លើ​ភូមិ​ឋាន ក្នុង​នោះ​លេច​ធ្លោ​ជាង​គេ​គឺ​សកម្ម​ភាព​គិត​គូរ​ដល់​អ្នក​ក្រ។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ រណ​សិរ្ស​អង្គ​ការ​មហា​ជន​ឃុំ បាន​ចល​នា​សង់​ផ្ទះ​ចំ​នួន ៧៧ ខ្នង និង​ជូន​អំ​ណោយ​ជិត ៣.០០០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​លើ​ភូមិ​ឋាន សរុប​ថវិកា​ជាង ៤ ពាន់​លាន​ដុង។ ទន្ទឹម​នឹង​នោះ ចលនា​សប្បុ​រស​ជន​ក​សាង​ស្ពាន​ជន​បទ​បាន​ចំ​នួន​៣ ថវិកា​សរុប១,៤ ពាន់​លាន​ដុង បច្ចុប្បន្ន ស្ពាន​ចំ​នួន ៥ ទៀត​នៅ​តាម​ភូមិ​នី​មួយៗ​លើ​ភូមិ​ឋាន​ឃុំ​មី​ហឿង ក៏​កំ​ពុង​ដំ​ណើរ​ការ​ក​សាង”។

ជា​គ្រួ​សារ​ដែល​ទទួល​បាន​លំ​នៅ​ឋាន បង​ស្រី​ហ្វិញ​ធី​ម៉ី​លិញ នៅ​ភូមិ​ដាយ​អ៊ុយ ចែក​រំលែក៖ “ផ្ទះ​បណ្តោះ​អា​សន្ន​របស់​ខ្ញុំ​កាល​ពី​មុន ឥ​ឡូវ​បាន​ជំ​នួស​ដោយ​ផ្ទះ​រឹង​មាំ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​រដ្ឋ​អំ​ណាច សប្បុ​រស​ជន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ”។ តាម​ការ​ឱ្យ​ដឹង បង​ស្រី​លិញ មាន​ជីវ​ភាព​លំ​បាក​ខ្លាំង ប្តី​ស្លាប់​ទាំង​វ័យ​ក្មេង​ដោយ​សារ​ជំ​ងឺ គាត់​ម្នាក់​ឯង​ចិញ្ចឹម​កូន​៣ នាក់។ ពេល​យល់​ច្បាស់​ពី​ជីវ​ភាព​របស់​បង​ស្រី គណៈ ផ្នែក អង្គ​ការ​មហា​ជន​ឃុំ ចល​នា​សប្បុ​រស​ជន​បាន​ចំ​នួន ៥០ លាន​ដុង រួម​ជា​មួយ​ថវិកា​ភូមិ​ភាគ​ឧបត្ថម្ភ បាន​ជួយ​ឱ្យ​បង​ស្រី​លិញ​និង​កូនៗ មាន​ផ្ទះ​រឹង​មាំ​មុន​រដូវ​ភ្លៀង។ ផ្តើម​ពី​ការ​ឧបត្ថម្ភ​ជាក់​ស្តែង​នា​ពេល​កន្លង គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​ជា​សន្សឹមៗ​បាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។

តាម​ប្រ​សាសន៍​លោក​ស្រី​ង្វៀង​ធី​ហុង​កឹម លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​មី​ហឿង អា​ស្រ័យ​ការ​ចូល​រួម​អំ​ពី​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ក្នុង​ការ​អនុ​វត្ត​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​រដ្ឋ​ ទិដ្ឋ​ភាព​ជន​បទ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិ​យោគ​ក​សាង​រឹង​មាំ។ ជា​សន្សឹមៗ​ឆ្លើយ​តប​តម្រូវ​ការ​សិក្សា ប្រ​ជុំ​ជីវ​ភាព ពល​កម្ម​ផលិត​របស់​ប្រ​ជា​ជន និង​ធា​នា​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​បាន​លំ​នឹង៕

                           ថាញ​វ៉ាង - លី​សៀ​

ចែករំលែកអត្ថបទ