អនុវត្តគោលនយោបាយឧបត្ថម្ភអភិវឌ្ឍការផលិតនៅតំបន់ជនជាតិភាគតិច មានគ្រួសារខ្មែរជាច្រើននៅឃុំតឹបស៊ើង ខេត្តវិញឡុង បានរដ្ឋឧបត្ថម្ភសង់រោងសំណាញ់ដើម្បីដាំដំណាំ។ គោលនយោបាយនេះបានរួមចំណែកផ្លាស់ប្តូររបៀបផលិត កាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណូល និងបង្កការងារធ្វើចីរភាពជូនប្រជាជន។

បងថាច់ភី កំពុងថែទាំដំណាំក្នុងរោងសំណាញ់ ដែលបានឧបត្ថម្ភពីគោលនយោបាយអភិវឌ្ឍការផលិត សម្រាប់ជនរួមជាតិខ្មែរ។
នៅភូមិបាតី បានបង្កើតឡើងក្រោយការ បញ្ចូលភូមិបាតី A និងភូមិបាតី B។ បច្ចុប្បន្ន ភូមិមាន ៦៧៤ គ្រួសារ នឹងប្រជាជន ២.៩២៧ នាក់ ក្នុងនោះជនរួមជាតិខ្មែរមានជាង ៩០%។ ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ និងលក់ដូរតូចតាច ម៉្លោះហើយការឧបត្ថម្ភអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការផលិតគឺមានអត្ថន័យជាក់ស្តែងណាស់។
លោកគឹមអឿន លេខាសាខាបក្ស និងជាសមាជិកគណៈកម្មាធិការបក្សឃុំតឹបស៊ើង ឱ្យដឹង៖ ផ្ដើមពីប្រភពទុនឧបត្ថមរបស់រដ្ឋ ភូមិភាគបានអនុវត្តការកសាងរោងសំណាញ់ចំនួន ៤ ជូនគ្រួសារដែលមានលក្ខណៈគ្រប់គ្រាន់អភិវឌ្ឍការផលិត។ តាមនោះ ទម្រង់ទាំងនេះបានពង្រីកប្រសិទ្ធភាព ដោយជួយបន្ថយប្រាក់វិនិយោគ កាត់បន្ថយសត្វល្អិតនិងជំងឺ បង្កើនទិន្នផលនិងគុណភាពកសិផល។ គ្រួសារបងថាច់ភី នៅភូមិបាតី គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលផលពីគោលនយោបាយ។ មុននេះ បងធ្វើកសិកម្មតាមបែបប្រពៃណី ដូច្នេះប្រសិទ្ធភាពទាប ហើយចំណាយប្រាក់ទិញជីនិងថ្នាំការពាររុក្ខជាតិខ្ពស់ ប៉ុន្តែសេដ្ឋកិច្ចគ្រួសារជួបលំបាកខ្លាំង។ ឆ្នាំ ២០២៥ បងបានរដ្ឋឧបត្ថម្ភថវិកាចំនួន ១០០ លានដុង (ឥតសំណង) ដើម្បីសង់រោងសំណាញ់លើផ្ទៃដី ១.០០០ ម៉ែត្រការ៉េ។ ចាប់តាំងពីមានរោងសំណាញ់មក គ្រួសារបងអាចដាំដំណាំច្រើនប្រភេទ ដូចជា៖ ឪឡឹក ស្ពៃក្ដោប ពោត ល្ពៅ ននោង...តាមរដូវកាល។ បងថាច់ភី ឱ្យដឹងថា ដោយបានរដ្ឋឧបត្ថម្ភសង់រោងសំណាញ់ ដូច្នេះគ្រួសារហ៊ានអនុវត្តបច្ចេកទេសថ្មីក្នុងការដាំដុះ បង្កើនប្រសិទ្ធភាពក្នុងការផលិត។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីគិតគូរប្រាក់ចំណាយរួច ទម្រង់បាននាំមកនូវប្រាក់ចំណូលជាង ៤០ លានដុង។ សេដ្ឋកិច្ចគ្រួសារលំនឹងជីវភាពបានកែលម្អ ហើយមានលទ្ធភាពគិតគូរឱ្យកូនស្រីដែលត្រៀមចូលរៀនថ្នាក់ទី១២។
តាមលោកគឹមអឿន នាពេលខាងមុខ ភូមិភាគនឹងបន្តសហការជាមួយអាជីវកម្មដើម្បីអនុវត្តទម្រង់ចងសម្ព័ន្ធធានាទិញផលិតផល។ នេះជាទិសដៅដ៏សំខាន់ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយឧបត្ថម្ភអភិវឌ្ឍផលិត បង្កច្រកចេញលំ នឹងរួមចំណែកបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរបស់ជនរួមជាតិខ្មែរនៅលើភូមិឋាន៕
ទីទុយ