03/08/2026 - 22:30

ឈាន​ឡើង​ធូរ​ធារ​ពី​ទម្រង់​ចិញ្ចឹម​គោ​មេ​ 

ក្រោយ​ពី​បញ្ចប់​កាតព្វ​កិច្ច​យោ​ធា​វិល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​ បង​ថា​ច់អ៊ុក កើត​ឆ្នាំ​ ១៩៩៥ នៅ​អនុ​សង្កាត់​ ១៥ សង្កាត់​ត្រា​វិញ​ ខេត្ត​វិញ​ឡុង​ បាន​ផ្តើម​អា​ជីព​ពី​គោ​មេ​ ២ ក្បាល​។ អា​ស្រ័យ​ខិត​ខំ​ប្រឹង​ប្រែង​ ហើយ​ចេះ​គួប​ផ្សំ​នឹង​ទម្រង់​ផលិត​ផ្សេង​ៗទៀត​ មក​ដល់​ពេល​នេះ​ គ្រួ​សា​របង​មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​ និង​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​ជា​សន្សឹម​ៗ។

ឆ្នាំ​ ២០១៦ បន្ទាប់​ពី​បញ្ចប់​កាតព្វ​កិច្ច​យោ​ធា​ បង​ថា​ច់អ៊ុក បាន​វិល​មក​ស្រុក​កំ​ណើត​ ដោយ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ផ្តើម​អា​ជីព​លើ​ដី​របស់​គ្រួ​សារ​។ ប៉ុន្មាន​ឆ្នាំ​ដំ​បូង​ អា​ស្រ័យ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​លំ​បាក​ គាត់​បាន​ធ្វើ​ការ​ងារ​ជា​ច្រើន​ដើម្បី​មាន​បទ​ពិសោធន៍​ និង​ដើម​ទុន​ផលិត​។ ពេល​រៀប​ការ​រួច​ គាត់​ជ្រើស​រើស​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចិញ្ចឹម​គោ​មេ​ កសាង​ទម្រង់​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈគ្រួ​សារ​។

 បង​ថា​ច់អ៊ុក កំ​ពុង​ថែ​ទាំ​គោ​។

ផ្តើម​ពី​គោ​២ក្បាល​ដំ​បូង​ ឥ​ឡូវ​បង​ថា​ច់អ៊ុក បាន​ពង្រីក​គោ​ឡើង​ដល់​ ៩ ក្បាល​ ក្នុង​នោះ​មាន​គោ​មេ​ ៧ ក្បាល​ និង​គោ​កូន​ ២ ក្បាល​ បម្រុង​លក់​។ ភាព​ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​ ថែ​ទាំ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ និង​បង្ការ​ជំងឺ​តាម​កាល​កំ​ណត់​ ជួយ​ឱ្យ​គោ​ឆាប់​ធំ​ មាំ​មួន​ កើត​កូន​ទៀង​ទាត់​ បង្ក​គ្រឹះ​ធារ​ដើម្បី​គ្រួ​សារ​ពង្រីក​ទម្រង់​ បង្កើន​ប្រាក់​ចំ​ណូល​។ តាម​ប្រ​សាសន៍​របស់​បង​ថា​ច់អ៊ុក ចិញ្ចឹម​គោ​គឺ​ជា​ទម្រង់​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈគ្រួ​សារ​ ពី​ព្រោះ​អាច​ឆ្លៀត​ប្រើ​ប្រាស់​អនុ​ផល​ពី​កសិ​កម្ម​ និង​ដី​ដែល​មាន​ស្រាប់​ ដើម្បី​បន្ថយ​លើ​ការ​ចំ​ណាយ​។ លើ​ផ្ទៃ​ដី​ស្រែ​ប្រ​មា​ណ​ ១០ កុង​ ក្រៅ​ពី​ផលិត​ស្រូវ​ ហើយ​យក​ចំ​បើង​ គាត់​ក៏​បាន​ដាំ​ស្មៅ​ធ្វើ​ជា​ចំ​ណី​ឱ្យ​គោ​ទៀត​ផង​។ ទន្ទឹម​នឹង​នោះ​ គ្រួ​សារ​នៅ​ទាំង​ចិញ្ចឹម​ជ្រូក​ គួប​ផ្សំ​ជា​មួយ​នឹង​បិត​ស្រា​ ដោយ​ឆ្លៀត​យក​កាក​បាយ​ស្រា​ធ្វើ​ជា​ចំ​ណី​ឱ្យ​សត្វ​ចិញ្ចឹម​ រួម​ចំ​ណែក​ប្រិត​សំ​ចៃ​ការ​ចំ​ណាយ​ក្នុង​ការ​ផលិត​គួរ​ឱ្យ​កត់​សម្គាល់​។ "ការ​ធ្វើ​ស្រែ​ចម្ការ​ត្រូវ​ចេះ​គួប​ផ្សំ​ជា​មួយ​នឹង​ទម្រង់​ជា​ច្រើន​ទៀត​   ចំ​ណាយ​កម្លាំង​រក​ផល​ចំ​ណេញ​។ អា​ស្រ័យ​ឆ្លៀត​ប្រើ​ប្រាស់​វត្ថុ​ធា​តុ​ដើម​ដែល​មាន​ស្រាប់​ ហេ​តុ​នោះ​ការ​ចំ​ណាយ​ថយ​ចុះ​ ហើយ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​កើន​ខ្ពស់​ជាង​" បង​ថា​ច់អ៊ុក បាន​ឱ្យ​ដឹង​ដូច្នេះ​។

ជា​រៀង​រាល់​ឆ្នាំ​ គ្រួ​សា​របង​អ៊ុកលក់​កូន​គោ​ពី​ ២ ដល់​ ៣ ក្បាល​ ដោយ​តម្លៃ​ប្រ​មា​ណ​ ១៨ លាន​ដុង​ក្នុង​មួយ​ក្បាល​ អា​ស្រ័យ​ទៅ​តាម​តម្រូវ​ការ​របស់​ទី​ផ្សារ​។ រួម​ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​ពី​ការ​ផលិត​ស្រូវ​ ចិញ្ចឹម​ជ្រូក​ និង​ការ​ផលិត​ផ្សេង​ៗទៀត​ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ នៅ​ចំ​ណេញ​បាន​ជាង​ ៧០ លាន​ដុង​ជា​រៀង​រាល់​ឆ្នាំ​។ មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​ ជួយ​គ្រួ​សារ​គាត់​កែ​លម្អ​ជីវ​ភាព​ជា​សន្សឹម​ៗ និង​វិនិយោគ​ពង្រីក​ការ​ផលិត​។ តាម​ប្រ​សាសន៍​របស់​បង​ថា​ច់អ៊ុក ពេល​វេលា​នៅ​ក្នុង​កង​ទ័ព​បាន​លត់​ដំ​វិន័យ​ក្រឹត្យ​ក្រម​ លត់​ដំ​ស្មារតី​ទ្រាំ​លំ​បាក​ និង​ឆន្ទៈ​ឈាន​ឡើង​ជម្នះ​ការ​លំ​បាក​។ នេះ​ក៏​ជា​ចំ​ណេះ​ដឹង​ដ៏​សំ​ខាន់​ផង​ដែរ​សម្រាប់​គាត់​អនុ​វត្ត​ទៅ​ក្នុង​បទ​ពិសោធន៍​ការ​ផលិត​ជាក់​ស្តែង​ កសាង​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​មាន​ប្រ​សិទ្ធ​ភាព​បន្តិច​ម្តង​ៗ។

ម្យ៉ាង​វិញ​ទៀត​ មិន​ត្រឹម​តែ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ បង​ថា​ច់អ៊ុក នៅ​ទាំង​ចូល​រួម​សកម្ម​ភាព​នៅ​ភូមិ​ភាគ​ទៀត​ផង​។ ក្រោយ​ពី​បញ្ចប់​កាតព្វ​កិច្ច​យោ​ធា​ គាត់​បន្ត​ចូល​រួម​វគ្គ​បណ្តុះ​បណ្តា​លនាយ​ទា​ហាន​បម្រុង​អស់​រយៈ​ពេល​ ៦ ខែ​នៅ​យោធ​ភូមិ​ភាគ​ ៩។ បច្ចុប្បន្ន​ គាត់​ជា​កង​សេ​នា​ជន​របស់​អនុ​សង្កាត់​ ១៥ តែង​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ភារ​កិច្ច​ពេល​ភូមិ​ភាគ​ត្រូវ​ការ​។

លោក​ស្រី​ ឃូវធី​ហុង​ញ៉ឹង​ លេខា​សាខា​បក្ស​អនុ​សង្កាត់​ ១៥ ឱ្យ​ដឹង​៖ "បង​ថា​ច់អ៊ុក គឺ​ជា​បក្ខ​ជន​មាន​ឆន្ទៈ​ឈាន​ឡើង​ តែង​ខ្នះ​ខ្នែង​ពល​កម្ម​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​មាន​ប្រ​សិទ្ធ​ភាព​។ គាត់​មិន​ត្រឹម​តែ​ខ្នះ​ខ្នែង​រក​ស៊ី​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​សកម្ម​ចូល​រួម​ចលនា​ និង​សកម្ម​ភាព​របស់​អនុ​សង្កាត់​ ជា​គំ​រូ​សម្រេច​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ទៀត​ផង​។ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ភាព​រវៀស​រវៃ​របស់​បង​គឺ​ជា​គំ​រូ​ដើម្បី​សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ និង​ប្រ​ជា​ជន​ភូមិ​ភាគ​រៀន​សូ​ត្រ​តាម"។

ផ្តើម​ពី​គោ​ ២ ក្បាល​ដំ​បូង​ មក​ដល់​ពេល​នេះ​បង​ថា​ច់អ៊ុក បាន​បង្កើត​ទម្រង់​ផលិត​ចម្រុះ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈគ្រួ​សារ​។ រឿង​រ៉ាវ​ផ្តើម​អា​ជីព​របស់​ទា​ហាន​វ័យ​ក្មេង​រូប​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ឧត្តម​ភាព​ដែល​មាន​ស្រាប់​ និង​ធ្វើ​ពិពិធ​កម្ម​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សាយ​ភាយ​នូវ​ស្មារតី​ជម្នះ​លំ​បាក​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​ទៀត​ផង​។ នេះ​ក៏​ជា​ភស្តុ​តាង​បញ្ជាក់​ឱ្យ​ឃើញ​ថា​ បើ​ចេះ​ជ្រើស​រើស​ទម្រង់​សម​ស្រប​ ខ្នះ​ខ្នែង​ពល​កម្ម​ និង​ព្យា​យាម​ស្វែង​រក​ទិស​ដៅ​ កសិ​ករ​ពិត​ជា​អា​ចក​សាង​ជីវ​ភា​ពលំ​នឹង​នៅ​ស្រុក​កំ​ណើត​ខ្លួន​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ