01/08/2026 - 20:41

ឃុំ​ផុង​ថា​ញ់ ឧបត្ថម្ភ​សង់​ផ្ទះ​ នាំ​មក​សេច​ក្តី​រីក​រាយ​ជូន​ប្រ​ជា​ជន​ 

ដើម្បី​ជួយ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​មាន​ជីវ​ភាព​ស្ថិរ​ភាព​ ឃុំ​ផុង​ថា​ញ់ ខេត្ត​វិញ​ឡុង​បាន​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជួយ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ "មាន​ផ្ទះ​រឹង​មាំ​ រស់​នៅ​សុខ​សាន្ត​"។

លោក​ផាម​ត្វឹង​កៀត​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ផុង​ថា​ញ់ បាន​ឱ្យ​ដឹង​៖ " អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ឆ្នាំ​ ២០២៦ ឃុំ​ផុង​ថា​ញ់ បាន​ខេត្ត​បែង​ចែក​ឱ្យ​អនុ​វត្ត​គម្រោង​សង់​ផ្ទះ​ចំ​នួន​៦ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ក្នុង​ឃុំ​ ដោយ​ថវិកា​សរុប​ ៣៦០ លាន​ដុង​"។ 

អ្នក​មីង​ថា​ច់ធី​សា​រៀង​ រីក​រាយ​ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​។

អ្នក​មីង​ថា​ច់ធី​សា​រៀង​ នៅ​ភូមិ​កិញឆាង​ បាន​ឱ្យ​ដឹង​៖ "ពី​មុន​ គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ធ្លុះ​ធ្លាយ​ ទ្រុឌ​ទ្រោម​។ ដោយ​សារ​គ្រួ​សារ​ក្រី​ក្រ​ ជីវ​ភា​ពលំ​បាក​ខ្លាំង​ រស់​នៅ​ទាំង​បា​រម្ភ​ខ្លាច​តែ​ផ្ទះ​រលំ​ ជា​ពិ​សេស​នៅ​រដូវ​ភ្លៀង​ខ្យល់​។ ឥ​ឡូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ស្នើ​ទៅ​ថ្នាក់​លើ​ ហើយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ ៦០ លាន​ដុង​ពី​ប្រ​ភព​ទុន​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ព្រម​ទាំង​ការ​ជួយ​ជ្រោមជ្រែង​ពី​សាច់​ញាតិ​ គ្រួ​សារ​ខ្ញុំ​ក៏​សង់​បាន​ផ្ទះ​សម​រម្យ​។ សព្វ​ថ្ងៃ​ ខ្ញុំ​លែង​បា​រម្ភ​ពេល​ដល់​រដូវ​ភ្លៀង​ខ្យល់​ទៀត​ហើយ​ ខិត​ខំ​តែ​ពល​កម្ម​ផលិត​ដើម្បី​រក​ប្រាក់​ចំ​ណូល​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​"។

ដើម្បី​ធា​នា​ថា​គម្រោង​បាន​អនុ​វត្ត​ដោយ​សម​ធម៌​ និង​តម្លា​ភាព​ ភូមិ​ភាគ​បាន​អនុ​វត្ត​ការ​ងារ​យ៉ាង​ម៉ត់​ចត់​ចាប់​តាំង​ពី​វគ្គ​ពិភាក្សា​វាយ​តម្លៃ​មុខ​សញ្ញា​ទទួល​បាន​ការ​ឧបត្ថម្ភ​។ លោក​ផាម​ត្វឹង​កៀត​ បាន​ចែក​រំលែក​៖ "យើង​ខ្ញុំ​បាន​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​នីមួយៗ​ ដើម្បី​ប្រ​ជុំ​ពិភាក្សា​វាយ​តម្លៃ​ ដោយ​ផ្តល់​អាទិ​ភាព​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​បំ​ផុត​។ ក្នុង​ដំ​ណើរ​ការ​សាង​សង់​ កម្មា​ភិបាល​ភូមិ​ភាគ​ និង​បណ្តា​អង្គ​ការ​មហា​ជន​បាន​ចុះ​ត្រួត​ពិ​និត្យ​គុណ​ភាព​សំ​ណង់​ជា​ប្រ​ចាំ​ ធា​នា​ថា​ប្រ​ភព​ទុន​បាន​ប្រើ​ប្រាស់​ចំ​គោល​ដៅ​ និង​ដល់​ដៃ​គ្រួ​សារ​ទទួល​ការ​ឧបត្ថម្ភ​"។ មក​ដល់​ពេល​នេះ​ គម្រោង​ទាំង​មូល​ក៏​បាន​សម្រេច​ដោយ​គ្មាន​ការប​ណ្តឹង​តវ៉ា​ណា​មួយ​អំ​ពី​ភាព​យុត្តិ​ធម៌​ក្នុង​ការ​បែង​ចែក​ឧបត្ថម្ភ​ឡើយ​។

ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ក្នុង​នោះ​គម្រោង​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​នៅ​លើ​ភូមិ​ឋាន​ឃុំ​ផុង​ថា​ញ់ មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​មាន​ជីវ​ភាព​ស្ថិរ​ភាព​ប៉ុណ្ណោះ​ទេ​។ ប្រ​ការ​នេះ​នៅ​ទាំង​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ចែក​រំលែក​ការ​លំ​បាក​ក្នុង​ជីវ​ភាព​និង​ដិត​ដាម​ដោយ​លក្ខ​ណៈនៃ​សហ​គម​ន៍។ តាម​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ បាន​ធ្វើ​ឱ្យ​ស្ថាន​ភាព​ជីវ​ភាព​ សេដ្ឋ​កិច្ច​ វប្ប​ធម៌​ - សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ផុង​ថា​ញ់ នឹង​មាន​ការវិ​វឌ្ឍន៍ជា​វិជ្ជមាន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​ ជួយ​ឱ្យ​ជន​ជាតិ​ភាគ​តិច​មាន​ជីវ​ភាព​រស់​នៅ​សុខ​សាន្ត​ លំ​នឹង​ចិត្ត​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​និង​មាន​សុភ​មង្គល​ជាង​៕

ម៉ាល័យ​ - សុផន​

ចែករំលែកអត្ថបទ