31/07/2026 - 21:32

វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ផែន​ការ​សកម្ម​ភាព​អនុ​វត្ត​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​វៀត​ណាម​ ឆ្នាំ​២០២៦ 

(អ.ឡ​) - នា​ថ្ងៃ​ទី​៣១ ខែក​ក្កដា​ នៅ​សង្កាត់​ភូ​ឡើយ​ សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​គណៈ​ការ​ងារ​កសិ​ករ​ (មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម​) ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​ “ផែន​ការ​សកម្ម​ភាព​អនុ​វត្ត​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​វៀត​ណាម​ ឆ្នាំ​២០២៦”។

កម្មា​ភិបាល​ និង​សមា​ជិក​សមា​គម​កសិ​ករ​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​។

លោក​ហ្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម​ អនុ​ប្រ​ធាន​គណៈ​ការ​ងារ​កសិ​ករ​; លោក​ដាំង​តឹង​យ៉ាង​ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​កម្មា​ភិបាល​ និង​សមា​ជិក​សមា​គម​កសិ​ករ​ ១២៥ រូប​ តំ​ណាង​ឱ្យ​ឃុំ​ សង្កាត់​ទាំង​ ៦ គឺ​៖ វិញ​ចូវ​ វិញ​ឡើយ​ តឹង​ថា​ញ់ កេសាត់​ ធ្វឹង​ហ្វា​ និង​មី​ហឿង បាន​អញ្ជើញ​ចូល​រួម​។

នៅ​វគ្គ​ហ្វឹក​ហ្វឺន​ តំ​ណាង​និង​សមា​ជិក​សមា​គម​កសិ​ករ​បាន​បំប៉ន​ចំ​ណេះ​ដឹង​ទូ​ទៅ​អំ​ពី​ការ​អនុ​វត្ត​បច្ចេក​ទេស​និង​ដំ​ណោះ​ស្រាយ​កាត់​បន្ថយ​ស្នាម​ជើង​ carbon ព្រម​ទាំង​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​សង្វាក់​តម្លៃ​កសិ​កម្ម​ សំ​ដៅ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​កសិ​កម្ម​បៃតង​ និង​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំ​បន់​វាល​ទន្លេ​គឺ​វឡុង​។ ខ្លឹម​សារ​សំ​ខាន់​ផ្តោត​លើ​បែប​បទ​បច្ចេក​ទេស​បង្ក​បង្កើន​ផល​ស្រូវ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ បច្ចេក​ទេស​បូម​ទឹក​លិច​-បង្ហូត​គោក​ឆ្លាស់​គ្នា​ (AWD) ការ​គ្រប់​គ្រង​ជី​ជាតិ​ ការ​វិនិច្ឆ័យ​គល់​ជញ្ជ្រាំង​ និង​ការ​អនុ​វត្ត​បែប​បទ​វាស់​វែង​-រាយ​ការណ៍​-ពិ​និត្យ​វាយ​តម្លៃ​ (MRV) ដើម្បី​កំ​ណត់​កម្រិត​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

ទិដ្ឋភាព​ទូ​ទៅ​នៃ​វគ្គ​ហ្វឹក​ហ្វឺន​។

វគ្គ​ហ្វឹក​ហ្វឺន​នេះ​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ ជួយ​ឱ្យ​មា​មីង​កសិ​ករ​ផ្លាស់​ប្តូរ​គំ​និត​ក្នុង​ការ​ផលិត​ជា​បណ្តើ​រៗ ដោយ​ផ្លាស់​ពី​កសិ​កម្ម​ប្រ​ពៃ​ណី​ទៅ​ជា​កសិ​កម្ម​ជីវ​ស្ថាន​ បំ​ភាយ​ឧស្ម័ន​ទាប​ និង​លើក​កម្ពស់​តម្លៃ​កសិ​ផល​៕

ថាញ​ធឺ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ