30/07/2026 - 21:54

ឃុំ​មី​ហឿង ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និង​សិស្សា​នុសិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​ 

នា​ថ្ងៃ​ទី​៣០ ខែក​ក្កដា​ នៅ​សាល​ប្រ​ជុំ​យោ​ធា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​មី​ហឿង សហ​ការ​ជា​មួយ​អង្គ​ភាព​ឧបត្ថម្ភ​បាន​ចាត់​តាំង​កម្ម​វិធី​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ និង​អា​ហា​រូប​ករណ៍​ សៀវ​ភៅ​ដល់​សិស្ស​ក្រី​ក្រ​ឆ្លង​កាត់​ការ​លំ​បាក​ខិត​ខំ​រៀន​សូ​ត្រ​លើ​ភូមិ​ឋាន​ឃុំ​។

សម​មិត្ត​ ង្វៀង​ធី​ហុង​កឹម  លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​មី​ហឿង រួម​ជា​មួយ​សប្បុរស​ជន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ក្បែរ​ក្រ​។

យោង​តាម​នោះ​ គណៈ​ចាត់​តាំង​ជូន​អំ​ណោយ​ចំ​នួន​ ២៥០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និង​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​។ ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​ ២០ ចំ​ណែក​ និង​សៀវ​ភៅ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ចំ​នួន​ ១០០ នាក់​ ដើម្បី​លើក​ទឹក​ចិត្ត​ និង​ជំ​រុញ​កម្លាំង​ចិត្ត​ដល់​ប្អូន​ៗឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។ សរុប​ថវិកា​អនុ​វត្ត​កម្ម​វិធី​នេះ​ ចំ​នួន​ ៦៥ លាន​ដុង​ អា​ស្រ័យ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វិនិយោគ​សាង​សង់​យ៉ាភូ​  និង​សប្បុរស​ជន​ដទៃ​ទៀត​ឧបត្ថម្ភ​។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រស​ង្វាត់​រៀន​សូ​ត្រ​។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ​ សម​មិត្ត​ គី​មិញ​ធី​  អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​មី​ហឿង មាន​ប្រ​សាសន៍​៖ អំ​ណោយ​ថ្ងៃ​នេះ​ មិន​ត្រឹម​តែ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ជាង​នេះ​ទៅ​ទៀត​ គឺ​ជា​ការ​ចែក​រំលែក​ លើក​ទឹក​ចិត្ត​ និង​ជា​ប្រ​ភព​ជំនួយ​ស្មារតី​ដ៏​មាន​តម្លៃ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និង​ជា​ពិ​សេស​គឺ​ប្អូន​ៗសិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ ដើម្បី​ប្អូន​ៗលំ​នឹង​ចិត្ត​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។

សម​មិត្ត​ក៏​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ដល់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វិនិយោគ​សាង​សង់​យ៉ាភូ​ ព្រម​ទាំង​សប្បុរស​ជន​ទាំង​ឡាយ​ដែល​តែង​តែ​រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ ​ក្នុង​ការ​ងារ​សុខុ មាល​ភាព​សង្គម​។ ទន្ទឹម​នឹង​នោះ​ លោក​សង្ឃឹម​ថា​ នា​ពេល​ខាង​មុខ​ នឹង​បន្ត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ការ​ព្រួត​ដៃ​ឧបត្ថម្ភ​ពី​បណ្តា​អង្គ​ការ​និង​បុគ្គល​នា​នា​ ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​មាន​ស្ថាន​ភា​ពលំ​បាក​ជា​ច្រើន​ទៀត​  រួម​ចំ​ណែក​សាយ​ភាយ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ជំ​រុញ​កម្លាំង​ទឹក​ចិត្ត​ ស្មារតី​ ដើម្បី​ឱ្យ​គ្រួ​សារ​នា​នា​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

យ្វី​អាញ​ -ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ