មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/07/2026 - 21:54

នា​រី​ឃុំ​លីវ​ទូ​ឈាន​ឡើង​ធ្វើ​មាន​ផ្ដើម​ពី​ទម្រង់​ដាំ​សណ្តែ​កដី​ 

ដោយ​ស្មារតី​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ រួម​ជា​មួយ​ការ​ឧបត្ថម្ភ​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ បង​ស្រី​ត្រឹង​ធី​កេត​ នៅ​ភូមិ​ផ្ដៅ​ពេន​ ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ បាន​វិនិយោគ​អភិវឌ្ឍ​ន៍ទម្រង់​ដាំ​សណ្តែ​កដី​ ជា​សន្សឹម​ៗបង្កើន​ប្រាក់​ចំ​ណូល​ និង​លំ​នឹង​ជីវ​ភាព​គ្រួ​សារ​។ មិន​ត្រឹម​តែ​លើក​កម្ពស់​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ទម្រង់​នេះ​ថែម​ទាំង​បើក​ចេញ​ទិស​ដៅ​អភិវឌ្ឍ​ន៍ចីរ​ភាព​ រួម​ចំ​ណែក​បង្ក​ការ​ងារ​ធ្វើ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ប្រើ​ប្រាស់​ដី​ធ្លី​ និង​រីក​សាយ​ភាយ​ស្មារតី​ឆ្លង​កាត់​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​សមាជិកា​នា​រី​នៅ​ភូមិ​ភាគ​ទៀត​ផង​។

ទម្រង់​ដាំ​សណ្តែ​កដី​របស់​បង​ស្រី​ ត្រឹង​ធី​កេត​ នៅ​ភូមិ​ផ្ដៅ​ពេន​ ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ។

ផ្សារ​ភ្ជាប់​ជា​មួយ​ស្រែ​ចម្ការ​ច្រើន​ឆ្នាំ​ បង​ស្រី​ ត្រឹង​ធី​កេត​ តែង​តែ​រិះ​គិត​ស្វែង​រក​ទិស​ដៅ​ថ្មី​ដើម្បី​លើក​កម្ពស់​ប្រាក់​ចំ​ណូល​គ្រួ​សារ​។ ឆ្នាំ​ ២០២៤ តាម​រយៈ​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ដែល​គ្រប់​គ្រង​ដោយ​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ បង​ស្រី​បាន​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ឱ្យ​បុល​ ៥០ លាន​ដុង​ ពី​កម្ម​វិធី​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។ ផ្ដើម​ពី​ប្រ​ភព​ទុន​នេះ​ បង​ស្រី​បាន​វិនិយោគ​កែ​ប្រែ​ដី​ ជ្រើស​រើស​ពូជ​មាន​គុណ​ភាព​ និង​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ចូល​ក្នុង​ផលិត​ រហូត​បង្កើត​បាន​ទម្រង់​ដាំ​សណ្តែ​កដី​មាន​ប្រ​សិទ្ធ​ភាព​។ ចាប់​តាំង​ពី​រដូវ​ដំ​បូង​ ទម្រង់​នេះ​បាន​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​។ អា​ស្រ័យ​អនុ​វត្ត​តាម​បែប​បទ​បច្ចេក​ទេស​ និង​ម្ចាស់​ការ​បង្ការ​ជំងឺ​ដង្កូវ​ សណ្តែ​កដី​ក៏​លូត​លាស់​ល្អ​ ផ្តល់​ទិន្ន​ផល​ខ្ពស់​ និង​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ស្ថិរ​ភាព​។ ឃើញ​ថា​ទិស​ដៅ​នេះ​សម​ស្រប​ ឆ្នាំ​២០២៥ បង​ស្រី​បន្ត​បុល​ទុន​ ១០០ លាន​ដុង​ ដើម្បី​ពង្រីក​ផ្ទៃ​ដី​ឡើង​ ៣ កុង​ ព្រម​ទាំង​វិនិយោគ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ និង​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ផលិត​។

បង​ស្រី​កេត​ បាន​ចែក​រំលែក​៖ “បច្ចុប្បន្ន​ ទម្រង់​ដាំ​សណ្តែ​កដី​របស់​ខ្ញុំ​សម្រេច​បាន​ទិន្ន​ផល​ជា​មធ្យម​ប្រ​មា​ណ​ ៣,៣ តោន​/កុង​/រដូវ​។ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​រួច​ ទទួល​បាន​ប្រាក់​ចំ​ណេញ​លើ​ផ្ទៃ​ដី​សរុប​ប្រ​មា​ណ​ ៥៥ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​”។ មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​កែ​លម្អ​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ទម្រង់​នេះ​ថែម​ទាំង​បង្ក​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ជូន​ពល​ករ​ ០២ នាក់​ក្នុង​គ្រួ​សារ​ និង​បង្ក​ការ​ងារ​តាម​រដូវ​ជូន​ពល​ករ​ ២–៣ នាក់​ទៀត​ក្នុង​រដូវ​ផលិត​នីមួយៗ​។ លោក​ស្រី​ ទ្រឿង​ស៊ូ​តែ​ន តំ​ណាង​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ភូមិ​ផ្ដៅ​ពេន​ បាន​វាយ​តម្លៃ​៖ “ទម្រង់​ដាំ​សណ្តែ​កដី​របស់​បង​ស្រី​កេត​ ជា​ភ័ស្ដុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​មាន​ប្រ​សិទ្ធ​ភាព​។ ទម្រង់​នេះ​មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ការ​ងារ​ធ្វើ​ រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព​នៅ​ភូមិ​ភាគ​ និង​គប្បី​ពង្រីក​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ទៀត​ផង​”។ មិន​ត្រឹម​តែ​ពូ​កែ​ធ្វើ​សេដ្ឋ​កិច្ច​ បង​ស្រី​ត្រឹង​ធី​កេត​ នៅ​ទាំង​សកម្ម​ចូល​រួម​ចលនា​ និង​សកម្ម​ភាព​ផ្សេង​ៗដែល​សមា​គម​សហ​ព័ន្ធ​នា​រី​បំ​ផុស​ ព្រម​ទាំង​ស្មគ្រ​ចិត្ត​ចែក​រំលែក​បទ​ពិសោធន៍​ ចលនា​សមាជិកា​ឱ្យ​ហ៊ាន​បុល​ទុន​ និង​ផ្លាស់​ប្តូរ​ទម្រង់​ផលិត​សម​ស្រប​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។

អា​ស្រ័យ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ទម្រង់​ដំ​ណាំ​សណ្តែ​កដី​លូត​លាស់​ល្អ​ និង​នាំ​មក​នូវ​ទិន្ន​ផល​ខ្ពស់​។

លោក​ស្រី​ទ្រឿង​កឹមតៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​ជា​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លីវ​ទូ​ បាន​ឱ្យ​ដឹង​៖ “ផ្ដើម​ពី​ប្រ​សិទ្ធ​ភាព​នៃ​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​ ដូច​ជា​គ្រួ​សា​របង​ស្រី​ត្រឹង​ធី​កេត​ សមា​គម​នឹង​បន្ត​អាទិ​ភាព​ឧបត្ថម្ភ​សមាជិកា​ ពិ​សេស​គឺ​នា​រី​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​។ នា​ពេល​ខាង​មុខ​ សមា​គម​នឹង​បង្កើន​ការ​សហ​ការ​ជា​មួយ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដើម្បី​ជួយ​សមាជិកា​ទទួល​បាន​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ ព្រម​ទាំង​ជំ​រុញ​ការប​ណ្តុះ​បណ្តា​លមុខ​របរ​ ផ្ទេរ​បច្ចេក​ទេស​ និង​ពង្រីក​ទម្រង់​ផលិត​ដែល​មាន​ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព​”។

ជា​មួយ​នឹង​ស្មារតី​ព្យា​យាម​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ ទម្រង់​ដាំ​សណ្តែ​កដី​របស់​បង​ស្រី​ត្រឹង​ធី​កេត​ បាន​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​នៅ​ភូមិ​ភាគ​។ នេះ​មិន​ត្រឹម​តែ​ជា​រឿង​រ៉ាវ​ធ្វើ​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ភស្តុ​តាង​រស់​រវើក​នៃ​ឆន្ទៈ​ឈាន​ឡើង​របស់​នា​រី​ជន​បទ​ រួម​ចំ​ណែក​កសាង​គ្រួ​សារ​សម្បូរ​សប្បាយ​ សុភ​មង្គល​ និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ឃុំ​លីវ​ទូ​៕

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ