អត្ថបទចុងក្រោយ៖ ពីសាសនាដល់សង្គម-ក្តីជំនឿពុទ្ធសាសនាថេរវាទខ្មែរក្នុងការការពារមូលដ្ឋានគ្រឹះឧត្តមគតិរបស់បក្ស

ផ្សារភ្ជាប់ រួមដំណើរជាមួយជនជាតិគឺជាលក្ខណៈល្អប្រសើររបស់ពុទ្ធសាសនាថេរវាទខ្មែរ។ ពីសាសនាដល់សង្គម ពីជំនឿផ្លូវចិត្តដល់ជំនឿមុតមាំរបស់ជនរួមជាតិលើការដឹកនាំរបស់បក្សនិងរដ្ឋ។ លំហូរទាំងនេះ កំពុងរួមចំណែកក្នុងការពង្រឹងផែនមហាសាមគ្គីនិងការពាររឹងមាំមូលដ្ឋានគ្រឹះឧត្តមគតិរបស់បក្សដោយកម្លាំងទឹកចិត្តប្រជាជន។
ពីក្តីជំនឿសាសនាដល់កម្លាំងមហាសាមគ្គីជនជាតិ
* ក្នុងបរិបទបច្ចុប្បន្ន ពេលមានការឃោសនាឆ្លៀតយកបញ្ហាជនជាតិ សាសនា ដើម្បីញុះញង់បំបែកបំបាក់ តាមព្រះតេជព្រះគុណ តួនាទីរបស់ពុទ្ធសាសនាថេរវាទខ្មែរក្នុងការការពារផែនមហាសាមគ្គីត្រូវធ្វើយ៉ាងណា?
- យើងខ្ញុំផ្អែកលើស្មារតីប្រវេណីស្នេហាជាតិដោយឥតងាករេតាំងពីយូរអង្វែង។ ប្រវេណីផ្សារភ្ជាប់នឹងបដិវត្តន៍របស់ជនរួមជាតិនិងព្រះសង្ឃខ្មែរ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត ដើម្បីច្រានចោលនូវការឃោសនាញុះញង់បំបែកបំបាក់។ ម្យ៉ាងវិញទៀត មិនថាក្នុងស្ថានភាពណាក៏ដោយ ពុទ្ធសាសនាថេរវាទខ្មែរ នៅតែផ្សារភ្ជាប់ រួមដំណើរជាមួយប្រជាជាតិ ដោយចាត់ទុកថា “សាសនា-ប្រជាជាតិ-សង្គមនិយម” ជាត្រីវិស័យសម្រាប់រាល់សកម្មភាព។ ព្រះសង្ឃនិងគណៈកម្មការវត្តតែងខ្នះខ្នែងផ្សព្វផ្សាយ ជួយជនរួមជាតិយល់ច្បាស់ពីគោលការណ៍ គោលនយោបាយរបស់បក្ស មិនស្តាប់តាមការញុះញង់របស់ជនទុច្ចរិត។ វត្តអារាមខ្មែរនាបច្ចុប្បន្ន មិនត្រឹមតែជាកន្លែងបួសរៀនប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកខាងស្មារតី រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ រក្សារឹងមាំក្តីជំនឿរបស់ជនរួមជាតិលើបក្សនិងរដ្ឋ។

វត្តអារាមខ្មែរមិនត្រឹមតែជាកន្លែងបួសរៀនរបស់ព្រះសង្ឃនិងជាកន្លែងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាសាលាបង្រៀនអក្សរ សិល្បៈនិងជាមជ្ឈមណ្ឌលអប់រំរបស់ជនរួមជាតិខ្មែរនៅតាមភូមិស្រុក។ ក្នុងរូបថត៖ ជនរួមជាតិខ្មែរអញ្ជើញមកវត្តនៅថ្ងៃបុណ្យសែនដូនតា។
* តាមព្រះតេជព្រះគុណ ត្រូវធ្វើដូចម្តេចដើម្បីក្តីជំនឿសាសនាផ្សារភ្ជាប់ វេញបញ្ចូលជាមួយក្តីជំនឿនយោបាយ ក្តីជំនឿលើបក្ស រដ្ឋនិងអ៊ំហូ?
- ក្តីជំនឿនយោបាយបានកសាងឡើងលើមូលដ្ឋាននៃសន្តិភាព សេរីភាពជំនឿ សាសនានិងអភិវឌ្ឍជីវភាព។ ពេលពុទ្ធសាសនិកបានបក្ស រដ្ឋ បង្កលក្ខណៈដើម្បីរស់នៅក្នុងសន្តិភាព បានឧបត្ថម្ភប្រកបរបររកស៊ី ពួកគាត់នឹងឃើញច្បាស់ពីផលប្រយោជន៍នៃការអនុវត្តល្អការងារសាសនានិងសង្គម។ ការជឿជាក់លើគោលមាគ៌ារបស់បក្ស រដ្ឋ គឺជាលក្ខណៈកំណត់សម្រេច ដើម្បីព្រះសង្ឃស្ងប់ចិត្តបួសរៀន។
*តើព្រះតេជព្រះគុណអាចចែករំលែកពីចំណាប់អារម្មណ៍របស់ព្រះអង្គអំពីទស្សនវិជ្ជា “សាសនា-ប្រជាជាតិ-សង្គមនិយម”ក្នុងបរិបទថ្មីនាបច្ចុប្បន្ននេះទេបាទ?
- អាត្មាភាពអះអាងថានេះមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ គឺបានក្លាយជាសច្ចធម៌ប្រវត្តិសាស្ត្រនិងភាពជាក់ស្តែងនៃពុទ្ធសាសនាវៀតណាម ក្នុងនោះ មានទាំងពុទ្ធសាសនាថេរវាទខ្មែរ។ទស្សនវិជ្ជានេះ ជួយឱ្យពុទ្ធសាសនាថេរវាទខ្មែរអភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងសម័យសមាហរណកម្មអន្តរជាតិ។ព្រមទាំងបង្ហាញពីភាពជឿជាក់ដាច់ខាតរបស់ពុទ្ធសាសនាថេរវាទខ្មែរក្រោមដំបូលផ្ទះរួមនៃសមាគមពុទ្ធសាសនាវៀតណាម លើមាគ៌ារួមគ្នាកសាងនិងការពារមាតុភូមិ ឆ្ពោះដល់សង្គមសន្តិភាព រុងរឿងក្រោមទិសដៅសង្គមនិយម។
បណ្តុះពន្លកល្អសម្រាប់អនាគត
* ជម្រាបប្រសាសន៍ព្រះតេជព្រះគុណ វិទ្យាស្ថានពុទ្ធសាសនាខ្មែរ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសមណសិស្សនិងថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។ តើព្រះតេជព្រះគុណមានការរំពឹងទុកអ្វីខ្លះលើគោលនយោបាយជនជាតិ សាសនារបស់បក្សនិងរដ្ឋក្នុងការឧបត្ថម្ភសម្រាប់សកម្មភាពរបស់វិទ្យាស្ថាន ក៏ដូចជាការរស់នៅរបស់ព្រះសង្ឃនាពេលខាងមុខ?
- អាត្មាភាពរំពឹងថា នាពេលខាងមុខ បក្សនិងរដ្ឋបន្តយកចិត្តទុកដាក់ជាងទៀតដល់ការងារបណ្តុះបណ្តាល បំប៉នកងជួរបញ្ញាវន្តសង្ឃវ័យក្មេង ពិសេសគឺតាមរយៈសកម្មភាពរបស់វិទ្យាសា្ថនពុទ្ធសាសនាខ្មែរ។ ពីព្រោះនេះគឺជាមជ្ឈមណ្ឌលអប់រំដែលមានលក្ខណៈពិសេស រួមចំណែកបង្កើនកម្រិតវិជ្ជាផ្នែកខាងពុទ្ធិកសិក្សានិងវិជ្ជាផ្លូវលោកជាប្រភពចំណេះដឹង រួមចំណែកលើកកម្ពស់ស្មារតីពលរដ្ឋដល់សមណសិស្ស ដើម្បីក្រោយពីលាចាកសិក្ខាបទ អាចបន្តរួមដំណើរជាមួយរដ្ឋអំណាច ផ្សារភ្ជាប់សាសនានឹងសង្គម ជួយបម្រើការក្នុងសហគមន៍។
ទន្ទឹមនឹងនោះ អាត្មាភាពសង្ឃឹមថា គោលនយោបាយជនជាតិ សាសនា បន្តជំរុញការងារបន្ថយភាពក្រីក្រ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ដើម្បីលើកកម្ពស់ជីវភាពប្រកបដោយចីរភាពជូនជនរួមជាតិ វិនិយោគលើវិស័យអប់រំ សុខាភិបាល អភិរក្សវប្បធម៌និងស្ថាបត្យកម្មវត្តខ្មែរ។ ពេលវិទ្យាស្ថាននិងវត្តអារាមទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវ នោះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីពុទ្ធសាសនាថេរវាទខ្មែរ បន្តពង្រីកតួនាទីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ កសាងជីវភាពវប្បធម៌ថ្មីនិងថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។
.jpg)
វិទ្យាស្ថានពុទ្ធសាសនាខ្មែរ ជាកន្លែងបណ្តុះបណ្តាលបញ្ញាវន្តសម្រាប់ពុទ្ធសាសនាថេរវាទខ្មែរ។
* ទីបញ្ចប់ តើព្រះតេជព្រះគុណ មានពាក្យអ្វីផ្តាំផ្ញើដល់ព្រះសង្ឃនិងជនរួមជាតិខ្មែរ អំពីការបន្តវេន“លំហូរក្តីជំនឿ”ក្នុងកិច្ចការកសាងនិងអភិវឌ្ឍប្រទេសជាតិ?
- ក្តីជំនឿរបស់យើងខ្ញុំគឺលំហូរមិនដាច់ជាច្រើនជំនាន់មកហើយ បានពូនជ្រំឡើងដោយប្រវេណីស្នេហាជាតិនិងការផ្សារភ្ជាប់ជាមួយប្រជាជាតិ។
អាត្មាភាពផ្តាំផ្ញើដល់ព្រះសង្ឃ ចូររក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន មិនបង្អង់ក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះដឹងផ្នែកខាងពុទ្ធសាសនានិងចំណេះដឹងសង្គម។ ទ្វារសមាហរណកម្មនិងវិវឌ្ឍន៍ខ្លួនក្នុងនិន្នាការអភិវឌ្ឍរួមរបស់ប្រទេសកំពុងបើកទូលាយ ព្រះសង្ឃគ្រប់អង្គត្រូវតែចាប់យកឱកាសដើម្បីលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងសហគមន៍និងសង្គម។
.jpg)
ព្រះតេជព្រះគុណ លីហុង ផ្តាំផ្ញើដល់ព្រះសង្ឃគ្រប់អង្គនិងជនរួមជាតិខ្មែរ រក្សារឹងមាំក្តីជំនឿនិងអត្តសញ្ញាណ សាមគ្គីសេ្នហាជាតិ ឈានឡើងក្នុងការសិក្សានិងសមាហរណកម្មដើម្បីព្រះធម៌វិន័យរួមដំណើរជាមួយប្រជាជាតិ។ រូបថត៖CTV
ចំពោះជនរួមជាតិខ្មែរ សាររបស់អាត្មាគឺសាមញ្ញណាស់ ប៉ុន្តែក៏ជាការអំពាវនាវចេញពីបេះដូង។ អាត្មាភាពសង្ឃឹមថា ជនរួមជាតិខ្មែរណាមបូត្រូវចងចាំជានិច្ចនិងពង្រីក បីប្រការ៖ ទីមួយ ថែរក្សាអត្តសញ្ញាណ គប្បីចាត់ទុកវត្តអារាមជាពន្លឺស្មារតីគ្មានពេលណារលត់។ ចូររក្សាភាសា អក្សរនិងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្លួន។ នោះគឺជាឫសគល់ ជាមោទនភាពមិនអាចដោះដូរបានឡើយ។ ទីពីរ សាមគ្គីនិងស្នេហាជាតិ បន្តការពង្រីកប្រវេណីផ្សារភ្ជាប់ រួមដំណើរជាមួយប្រជាជាតិដែលបានលត់ដំជាច្រើនជំនាន់មក។ ជឿជាក់ដាច់ខាតលើការដឹកនាំរបស់បក្សនិងរដ្ឋ រួមគ្នាកសាងផែនមហាសាមគ្គីទូទាំងជនជាតិរឹងមាំ។ ព្រះសង្ឃនិងជនរួមជាតិគឺជាធ្លុងតែមួយ។ទីបី ឈានឡើងនិងធ្វើសមាហរណកម្ម ត្រូវខិតខំសិក្សារៀនសូត្រ ពលកម្មផលិតដើម្បីអនុវត្តល្អការងារសង្គម លើកស្ទួយជីវភាពសេដ្ឋកិច្ច។ កុំរារែកក្នុងការទទួលយកនូវអ្វីដែលថ្មីនិងជឿនលឿន។សូមយកពុទ្ធឱវាទទ្រោលបំភ្លឺផ្លូវសម្រាប់ជីវភាពសុខសាន្ត យកស្មារតីប្រជាជាតិដឹកនាំទៅរកអនាគតដ៏រុងរឿង។ព្រះធម៌វិន័យរួមដំណើរជាមួយប្រជាជាតិ នោះគឺមាគ៌ារបស់យើងទាំងឡាយ៕
* សូមថ្លែងអំណរគុណចំពោះព្រះតេជព្រះគុណដែលបានផ្តល់បទសម្ភាសន៍ដ៏មានអត្ថន័យនេះ!
ថាញឡុង(អនុវត្ត)