នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីបញ្ចប់ការសិក្សា និងប្រគល់បរិញ្ញាបត្រ ឆ្នាំ ២០២៦ ដល់និស្សិត ៥៣២ នាក់ ចំណុះមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ។ ពិធីនេះគឺជាព្រឹត្តិការណ៍កត់សម្គាល់ដំណើរការរៀនសូត្រ លត់ដំរបស់និស្សិតទើបជាប់សញ្ញាបត្រ ទន្ទឹមនឹងនោះបើកចេញដំណើរថ្មីលើផ្លូវកសាងខ្លួន កសាងអាជីព។
ថ្លែងក្នុងពិធីនេះ លោកស្រីបណ្ឌិត ថាច់ធីយ៉ឹង នាយិការងសាកលវិទ្យាល័យត្រាវិញ បានអបអរសាទរដល់និស្សិតទើបជាប់បរិញ្ញាបត្រ ដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលដោយមានការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត។ តាមប្រសាសន៍របស់លោកស្រី បរិញ្ញាបត្រមិនត្រឹមតែកត់សម្គាល់សមិទ្ធផលសិក្សាប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងដល់ស្មារតីឆ្លងកាត់លំបាក ឆន្ទៈឈានឡើង និងការរីកចម្រើនរបស់និស្សិតម្នាក់ៗទៀតផង។ លោកស្រីក៏បានថ្លែងអំណរគុណដល់កងជួរគ្រូឧទ្ទេស បុគ្គលិក និងឪពុកម្តាយនិស្សិតដែលតែងរួមដំណើរ បង្កលក្ខណៈដើម្បីនិស្សិតបញ្ចប់វគ្គសិក្សា។ ម្យ៉ាងវិញទៀត អំពីលទ្ធផលរៀបនិទ្ទេសបញ្ចប់ការសិក្សា និស្សិតសម្រេចនិទ្ទេសឆ្នើម ២,៨% និទ្ទេសពូកែ២៨,៥% និទ្ទេសគ្រាន់បើ ៦៦,៥%និងមធ្យម២,២%។ តួលេខទាំងនេះបញ្ជាក់ឱ្យឃើញពីគុណភាពបណ្តុះបណ្តាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់និស្សិតក្នុងអំឡុងវគ្គសិក្សា។


ពិធីបញ្ចប់ការសិក្សា និងប្រគល់បរិញ្ញាបត្រឆ្នាំ ២០២៦ របស់មហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្តសិល្បៈ ខ្មែរណាមបូ និងមនុស្សសាស្ត្រ ចំណុះសាកលវិទ្យាល័យត្រាវិញ។
ក្នុងឱកាសនេះ សាកលវិទ្យាល័យត្រាវិញបានស្ងើចសរសើរនិស្សិត១៨នាក់ ដែលសម្រេចកិត្តិនាមនិស្សិតឆ្នើមទូទាំងវគ្គសិក្សានៅរាល់ផ្នែកបណ្តុះបណ្តាល។ និស្សិតទាំងនេះមានសមិទ្ធផលសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ និងលត់ដំលេចធ្លោ ជាគំរូដល់ស្មារតីខិតខំប្រឹងប្រែង ច្នៃប្រតិដ្ឋ និងសេចក្តីប្រាថ្នាឈានឡើងរបស់យុវវ័យ។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ បានផ្តល់កិត្តិយស និងអបអរសាទរដល់និស្សិតឆ្នើមទូទាំងវគ្គសិក្សា។
តំណាងបរិញ្ញាថ្មី និស្សិត ង្វៀងធីធ្វីយឿង ផ្នែកអប់រំបឋមសិក្សា បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារ លោកគ្រូ អ្នកគ្រូ និងសាលា ដែលតែងតែរួមដំណើរក្នុងការសិក្សា។ ប្អូនបញ្ជាក់ថានឹងយកចំណេះដឹង បំណិន និងតម្លៃមនុស្សធម៌ដែលបានក្រេបជញ្ជក់នៅសាកលវិទ្យាល័យត្រាវិញ ដើម្បីបន្តខិតខំប្រឹងប្រែង និងរួមចំណែកដល់សង្គម។
ក្នុងក្របខណ្ឌពិធីនេះ នៅទាំងប្រព្រឹត្តឡើងនូវសកម្មភាពដ៏មានអត្ថន័យដូចជា ផ្តល់កិត្តិយសដល់និស្សិតឆ្នើម ពិធីថ្លែងអំណរគុណ និងដឹងគុណដល់ឪពុកម្តាយ សាច់ញាតិ ប្រគល់បរិញ្ញាបត្រ និងរូបថតអនុស្សាវរីយ៍។ បរិយាកាសដ៏ឧឡារិក និងរំភើបចិត្តនៃពិធីនេះបានជំរុញកម្លាំងចលករឱ្យនិស្សិតទើបបញ្ចប់ការសិក្សាជឿជាក់និង ពង្រីកសមត្ថភាពជំនាញ ថែរក្សាក្រមសីលធម៌វិជ្ជាជីវៈ និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍស្រុកកំណើត និងប្រទេសជាតិ៕
ទិទុយ - វិមាន