ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/07/2026 - 21:49

ខេត្ត​កាម៉ាវ៖ ប្រ​ទាន​ជូន​កិត្តិ​នាម​ "អ្នក​ម្ដាយ​វៀត​ណាម​វីរ​ភាព​" និង​គ្រឿង​ឥស្សរិយ​យសត​ស៊ូ​ដល់​វីរ​យុទ្ធ​ជន​ពលី​ 

នា​រសៀល​ថ្ងៃ​ទី​ ២៤ ខែក​ក្កដា​ ខេត្ត​កាម៉ាវ បាន​ចាត់​តាំង​យ៉ាង​មហោឡារិក​ពិ​ធី​ប្រ​ទាន​ជូន​កិត្តិ​នាម​កិត្តិ​យស​រដ្ឋ​ “អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​” និង​ប្រ​ទាន​ជូន​គ្រឿង​ឥស្សរិយ​យសត​ស៊ូ​ ដល់​វីរ​យុទ្ធ​ជន​ពលី​ទាំង​ឡាយ​ ដែល​បាន​លះ​បង់​ដើម្បី​បុព្វ​ហេ​តុ​រំ​ដោះ​ប្រ​ជា​ជាតិ​។

អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កាម៉ាវ លោក​ ហ្វិញ​ ក្វឹក​វៀត​ និង​អនុ​ប្រ​ធាន​ប្រ​ចាំ​កានៃ​រក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ លោក​ស្រី​ ឡេ ធី​ញុង បាន​ប្រ​គល់​ជូន​កិត្តិ​នាម​ “អ្នក​ម្ដាយ​វៀត​ណាម​វីរ​ភាព​” ដល់​សាច់​ញាតិ​របស់​អ្នក​ម្តាយ​ វៀត​ណាម​វីរ​ភាព​ចំ​នួន​ ៤ រូប​។

ការ​ចាត់​តាំង​ពិ​ធី​ប្រ​ទាន​ជូន​នេះ​ សំ​ដៅ​សម្តែង​ពី​ការ​ទទួល​ស្គាល់​ និង​ការ​លើក​តម្កើង​នូវ​ការ​លះ​បង់​ និង​ពលី​កម្ម​ដ៏​ធំ​ធេង​របស់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ និង​វីរ​យុទ្ធ​ជន​ពលី​ទាំង​អស់​ចំ​ពោះ​បុព្វ​ហេ​តុ​រំ​ដោះ​ប្រ​ជា​ជាតិ​ ឯក​ភាព​ទឹក​ដី​។ ទន្ទឹម​នឹង​នោះ​ សម្តែង​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​របស់​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​ ចំ​ពោះ​អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ និង​គ្រួ​សារ​ដែល​មាន​សគុណ​ចំ​ពោះ​ជាតិ​មា​តុ​ភូមិ​។

មន្ទីរ​មហា​ផ្ទៃ​ខេត្ត​កាម៉ាវ បាន​អនុ​ម័តិបណ្តា​សេច​ក្តី​សម្រេច​ប្រ​ទាន​ជូន​កិត្តិ​នាម​កិត្តិ​យស​។ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ លោក​ ហ្វិញ​ ក្វឹក​វៀត​ និង​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ លោក​ស្រី​ ឡេ ធី​ញុង បាន​ផ្តល់​កិត្តិ​យស​ប្រ​គល់​កិត្តិ​នាម​កិត្តិ​យស​រដ្ឋ​ “អ្នក​ម្ដាយ​វៀត​ណាម​វីរ​ភាព​” ជូន​ដល់​សាច់​ញាតិ​របស់​អ្នក​ម្ដាយ​វៀត​ណាម​វីរ​ភាព​ចំ​នួន​ ៤ រូប​ ដែល​បាន​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​ជូន​ រួម​មាន​៖ អ្នក​ម្តាយ​ ង្វៀង​ ធី​ហាង​ (ឃុំ​ខាញ់​ប៊ិញ), អ្នក​ម្តាយ​ ឌិញ ធី​ឡេ (ឃុំ​ង្វៀង​វៀត​ខាយ), អ្នក​ម្តាយ​ ង្វៀង​ ធី​មឿយ (ឃុំ​ខាញ់​អាង​) និង​អ្នក​ម្តាយ​ ផាង​ ធី​ហៀង​ (សង្កាត់​វិញ​ត្រាច់​)។ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ចំ​ពោះ​ការ​លះ​បង់​ និង​ការ​បាត់​បង់​ដ៏​ធំ​ធេង​របស់​អ្នក​ម្តាយ​ ក្នុង​នោះ​ មាន​អ្នក​ម្តាយ​ ២ រូប​ មាន​ប្តីនិង​កូន​ជា​យុទ្ធ​ជន​ពលី​ និង​អ្នក​ម្តាយ​ ២ រូប​ទៀត​ មាន​កូន​ ២ រូប​ជា​យុទ្ធ​ជន​ពលី​។

ក្នុង​ឱ​កាស​នេះ​ដែរ​ គ្រឿង​ឥស្សរិយ​យសត​ស៊ូ​ ក៏​បាន​ប្រ​ទាន​ជូន​ដល់​យុទ្ធ​ជន​ពលី​ចំ​នួន​ ៨ រូប​ រួម​មាន​៖ យុទ្ធ​ជន​ពលី​ ង្វៀង​ វ៉ាំង​ហ៊ុង និង​យុទ្ធ​ជន​ពលី​ វ៉​ វ៉ាំង​អាង​ (មាន​ស្រុក​កំ​ណើត​នៅ​ឃុំ​អាង​ត្រាច់​); យុទ្ធ​ជន​ពលី​ ង្វៀង​ វ៉ា​ន់ក្វើយ (ឃុំ​ហ្វា​ប៊ិញ); យុទ្ធ​ជន​ពលី​ ង្វៀង​ ជី​យុង​ (ឃុំ​តឹង​ធ្វឹង​); យុទ្ធ​ជន​ពលី​ ង្វៀង​ វ៉ាំង​វៀត​ (សង្កាត់​យ៉ារ៉ា​យ); យុទ្ធ​ជន​ពលី​ ត្រឹញ មិញ​ឌឹក (ឃុំ​ក្វា​ច់ផឹម); យុទ្ធ​ជន​ពលី​ ង្វៀង​ វ៉ាំង​ណាំ​ (សង្កាត់​លី​វ៉ាំង​ឡា​ម) និង​យុទ្ធ​ជន​ពលី​ ត្រឹង​ វ៉ាំង​តា​វ (ឃុំ​ភូ​តឹង​)។ បណ្តា​សំណុំ​ឯក​សា​រទាំង​អស់​បាន​ពិ​និត្យ​ និង​វាយ​តម្លៃ​យ៉ាង​ម៉ត់​ចត់​តាម​បទ​ប្បញ្ញត្តិ​ មុន​នឹង​លើក​ជូន​ប្រ​ធាន​រដ្ឋ​សម្រេច​ប្រ​ទាន​ជូន​។

ប្រ​ទាន​ជូន​គ្រឿង​ឥស្សរិយ​យសត​ស៊ូ​ដល់​វីរ​យុទ្ធ​ជន​ពលី​ទាំង​ឡាយ​ ដែល​បាន​បូ​ជា​ក្នុង​បុព្វ​ហេ​តុ​រំ​ដោះ​ប្រ​ជា​ជាតិ​។

ថ្លែង​នៅ​ក្នុង​ពិ​ធី​នេះ​ សម​មិត្ត​ ឡេ វ៉ាំង​ស៊ឺ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ បាន​សង្កត់​ធ្ងន់​៖ ទឹក​ដីកា​ម៉ាវ - កន្លែង​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មា​តុ​ភូមិ​ តែង​មាន​មោទ​នភាព​ជា​ទឹក​ដី​សម្បូរ​ទៅ​ដោយ​ប្រ​ពៃ​ណី​បដិវត្តន៍​ មោះ​មុត​ និង​មិន​ចុះ​ញ៉ម​។ ក្នុង​សង្គ្រាម​តស៊ូ​ដ៏​យូរ​អង្វែង​ពីរ​លើក​ប្រ​ឆាំង​អា​ណា​និគម​ និង​ចក្រពត្តិ​ឈ្លានពាន​ និង​ក្នុង​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​ អនុ​វត្ត​កាតព្វ​កិច្ច​អន្តរ​ជាតិ​ដ៏​ឧត្តុ​ង្គឧត្តម​ កូន​ចៅ​ឆ្នើម​រាប់​ម៉ឺន​នាក់​នៃ​ទឹក​ដីកា​ម៉ាវ និង​នៅ​គ្រប់​ទិស​ទី​ក្នុង​ទូ​ទាំង​ប្រ​ទេស​ជាតិ​ មិន​បាន​ស្តាយ​ឈាម​ស្រស់​សាច់​ស្រស់​ ហ៊ាន​ប្រ​យុទ្ធ​ និង​ពលី​ជីវិត​យ៉ាង​ក្លា​ហាន​។ ដើម្បី​ទទួល​បាន​ឯក​រាជ្យ​ សេ​រី​ភាព​ សន្តិ​ភាព​ និង​អភិវឌ្ឍ​ន៍លោត​ផ្លោះ​នៃ​ទឹក​ដីកា​ម៉ាវនៅ​ថ្ងៃ​នេះ​ យើង​មិន​ដែល​ភ្លេច​ការ​លះ​បង់​ដ៏​ស្ងប់​ស្ងាត់​ ប៉ុន្តែ​អស្ចារ្យ​របស់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ឡើយ​។ អ្នក​ម្តាយ​បាន​លេប​នូវ​ទុក្ខ​សោក​ ដែល​ជូន​ដំ​ណើរ​កូន​ៗពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​ចេញ​ទៅ​សមរ​ភូមិ​។ អ្នក​ម្តាយ​ទាំង​នោះ​បាន​រែក​ពុន​រាល់​ការ​លំ​បាក​នៃ​សង្គ្រាម​ ក្លាយ​ជា​សមរ​ភូមិ​ក្រោយ​ដ៏​រឹង​មាំ​ និង​ជា​និមិត្ត​រូប​ដ៏​ខ្ពង់​ខ្ពស់​នៃ​នា​រី​វៀត​ណាម​ “វីរ​ភាព​ - មិន​ចុះ​ញ៉ម​ - ស្មោះ​ត្រង់​ - ប៉ិន​ប្រ​សព្វ​” ។

គ្រឿង​ឥស្សរិយ​យសត​ស៊ូ​ និង​កិត្តិ​នាម​កិត្តិ​យស​រដ្ឋ​ “អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​” ដែល​បាន​ប្រ​ទាន​ជូន​នា​ថ្ងៃ​នេះ​ គឺ​ជា​ការ​ទទួល​ស្គាល់​ និង​ការ​លើក​តម្កើង​ដ៏​ពិសិដ្ឋ​បំ​ផុត​របស់​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​ ចំ​ពោះ​ការ​លះ​បង់​ ការ​ពលី​មិន​អាច​កាត់​ថ្លៃ​បាន​។ ការ​លះ​បង់​របស់​អ្នក​ម្តាយ​ និង​វីរ​យុទ្ធ​ជន​ពលី​ទាំង​ឡាយ​ បាន​លាប​ព៌ណ​បន្ថែម​នូវ​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​មាស​របស់​ប្រ​ជា​ជាតិ​ឱ្យ​កាន់​តែ​រុង​រឿង​ និង​បង្កើត​បាន​ជា​រូប​រាង​នៃ​មា​តុ​ភូមិ​នៅ​ថ្ងៃ​នេះ​។

សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​សាច់​ញាតិ​របស់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ និង​គ្រួ​សារ​យុទ្ធ​ជន​ពលី​ទាំង​ឡាយ​ លោក​ ឡេ វ៉ា​ន់ស៊ឺ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ បាន​ស្នើ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មា​តុ​ភូមិ​ បណ្តា​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​ប្រ​ជា​ជន​ទាំង​អស់​ក្នុង​ខេត្ត​កាម៉ាវ បន្ត​អនុ​វត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​នូវ​គោ​លន​យោ​បាយ​អនុ​គ្រោះ​របស់​បក្ស​ និង​រដ្ឋ​ ចំ​ពោះ​អ្នក​ដែល​មាន​សគុណ​ និង​សាច់​ញាតិ​របស់​អ្នក​ដែល​មាន​សគុណ​។ បន្ត​ពិ​និត្យ​ ដោះ​ស្រាយ​ការ​លំ​បាក​ ដាច់​ខាត​មិន​ទុក​ឱ្យ​គ្រួ​សា​រគោល​នយោ​បាយ​ណា​មួយ​ត្រូវ​ខ្វះ​ខាត​ ឬ​មិន​បាន​ទទួល​របប​ពេញ​លេញ​តាម​បទ​ប្បញ្ញត្តិ​នោះ​ឡើយ​។ ជា​ពិ​សេស​ ត្រូវ​ជំ​រុញ​ចលនា​ “តប​ស្នង​សង​គុណ​” កៀរ​គរ​ជា​អតិ​បរ​មា​បណ្តា​ប្រ​ភព​ធន​ធាន​សង្គម​ ដើម្បី​គិត​គូរ​ជីវ​ភាព​ លំ​នៅ​ឋាន​ សុខ​ភាព​ ជូន​ដល់​សាច់​ញាតិ​របស់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ យុទ្ធ​ជន​ពិ​ការ​-ជម្ងឺ និង​គ្រួ​សារ​យុទ្ធ​ជន​ពលី​។ ជា​ពិ​សេស​ យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំ​ខាន់​លើ​ការ​អប់​រំ​ប្រ​ពៃ​ណី​បដិវត្តន៍​ដល់​ជំ​នាន់​ក្រោយ​ ដើម្បី​ក្មួយ​ៗ និង​យុវ​ជន​កាម៉ាវ បាន​ចង​ចាំ​នូវ​ប្រ​វត្តិ​សាស្ត្រ​ មាន​មោទ​នភាព​ចំ​ពោះ​ស្រុក​កំ​ណើត​ ផ្តើម​ពី​នោះ​ ខិត​ខំ​រៀន​សូ​ត្រ​ ធ្វើ​ការ​ និង​បញ្ចេញ​កម្លាំង​យុវ​វ័យ​ ដើម្បី​កសាង​ខេត្ត​កាម៉ាវឱ្យ​កាន់​តែ​សម្បូរ​ ស្រស់​ស្អាត​ និង​ស៊ី​វិល័យ​៕

យ្វី​អាញ​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ