25/07/2026 - 21:49

ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ 

សមា​គម​កាក​បាទ​ក្រ​ហម​ខេត្ត​វិញ​ឡុង​ ទើប​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ ជូន​គ្រួ​សា​រលោក​ថា​ច់សាញ់​និង​បង​ស្រី​ផាង​ធី​អាញ់ឡ​ង នៅ​ភូមិ​សំ​រោង​មាស​ ឃុំ​ទីវ​កឹង​ ជា​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​។ លោក​ង្វៀង​វ៉ាំង​ត្រេ​វ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមា​គម​កាក​បាទ​ក្រ​ហម​ខេត្ត​វិញ​ឡុង​ លោក​ម៉ាយ​ហ៊ឺវអា​ញ់ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​នៃ​សមា​គម​កាក​បាទ​ក្រ​ហម​ខេត្ត​ ម្ចាស់​ដេប៉ូឆ្នោត​ជាតិ​តំ​បន់​ភាគ​ខាង​ត្បូង​; រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​សមា​គម​កាក​បាទ​ក្រ​ហម​ឃុំ​ អញ្ជើញ​ចូល​រួម​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ជូន​អំ​ណោយ​ដល់​គ្រួ​សា​រលោក​ថា​ច់សាញ់​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ថត​រូប​អនុ​ស្សាវ​រី​យ៍ជា​មួយ​គ្រួ​សា​រលោក​ថា​ច់សាញ់​។

គ្រួ​សា​រលោក​ថា​ច់សាញ់​ បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ សមា​គម​កាក​បាទ​ក្រ​ហម​ខេត្ត​វិញ​ឡុង​និង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​រដ្ឋ​សមា​ជិក​មួយ​ឆ្នោត​ជាតិ​កឹង​ធើ ពិ​និត្យ​ជ្រើស​រើស​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ លើ​ផ្ទៃ​ដី​ប្រើ​ប្រាស់​ទំ​ហំ​ ៤៥ ម៉ែ​ត្រកា​រ៉េ​។ គិត​ជា​ទឹក​ប្រាក់​សាង​សង់​សរុប​ជាង​៨០លាន​ដុង​។ ក្នុង​នោះ​ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​រដ្ឋ​សមា​ជិក​មួយ​ឆ្នោត​ជាតិ​កឹង​ធើឧបត្ថម្ភ​ប្រាក់​៦០លាន​ដុង​ ក្រៅ​ពី​នោះ​ គឺ​ទុន​បដិ​ភាគ​របស់​គ្រួ​សារ​។

បាន​ដឹង​ថា​ រយៈ​ពេល​កន្លង​ ការ​ងារ​គិត​គូរ​ជូន​គ្រួ​សា​រគោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​និង​មុខ​សញ្ញា​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ តែង​បាន​បក្ស​ រដ្ឋ​និង​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។ ក្នុង​នោះ​ កម្ម​វិធី​សង់​ផ្ទះ​មហា​សាមគ្គី​ អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​និង​សមា​គម​កាក​បាទ​ក្រ​ហម​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ងារ​សុខុមាល​ភាព​សង្គម​។

ក្រៅ​ពី​នោះ​ គ្រួ​សា​រលោក​ថា​ច់សាញ់​ ពី​មុន​នៅ​ទាំង​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឧបត្ថម្ភ​គោ​មេ​១ក្បាល​(តម្លៃ​២៥លាន​ដុង​) ដើម្បី​អភិវឌ្ឍ​ការ​ចិញ្ចឹម​គោ​បន្ត​ពូជ​ ពិពិធ​កម្ម​មុខ​របរ​រក​ស៊ី​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​ឃុំ​ទីវ​កឹង​ ឆ្នាំ​២០២៦៕

វ៉ាំង​ថឿង-មុនី​

ចែករំលែកអត្ថបទ