ចូលរួមគាំទ្រការប្រឡងប្រណាំងពិសេស ៥០០ ថ្ងៃយប់ ជាមួយស្មារតី “សាមគ្គីភាព - ក្រឹត្យ ក្រម - ប្រសិទ្ធភាព - លោតផ្លោះ” បណ្តាដំណាក់សុខាភិបាលនៅលើភូមិឋានទីក្រុងកឹងធើ បានចាត់តាំងសកម្មភាព ថែទាំសុខភាពសហគមន៍ ចុះពិនិត្យនិងពិគ្រោះសុខភាពដល់ផ្ទះជូនអ្នកវ័យចាស់និងមុខសញ្ញាងាយរងគ្រោះ។

កម្មាភិបាលដំណាក់សុខាភិបាលឃុំភូឡុក ចុះពិនិត្យសុខភាពជូនអ្នកវ័យចាស់ដល់ផ្ទះ។
ច្រើនថ្ងៃកន្លង ការងារថែទាំសុខភាពសហគមន៍និងអ្នកវ័យចាស់ តែងបានដំណាក់សុខាភិបាលឃុំភូឡុក ផ្សព្វផ្សាយអនុវត្តប្រកបដោយភាពបត់បែន ជិតដិតនិងជាក់ស្តែង។ បណ្តាសកម្មភាព ដូចជា៖ ផ្សព្វផ្សាយពីចំណេះដឹង បង្ការជំងឺដែលធ្លាប់ជួបប្រទះជាញឹកញាប់ ពិនិត្យនូវសន្ទស្សន៍ សុខភាពមូលដ្ឋាន ណែនាំការប្រើប្រាស់ថ្នាំសុវត្ថិភាព សមស្រប ព្រមទាំងពិគ្រោះរបបអាហារូបត្ថម្ភអំពីវិធានការថែទាំសុខភាពនៅផ្ទះ។ តាមប្រសាសន៍វេជ្ជបណ្ឌិត ផាមធីប៊ិចត្រឹម នាយកដំណាក់សុខា ភិបាលឃុំភូឡុក គិតចាប់ពីដើមឆ្នាំមក ដំណាក់សុខាភិបាលបានចុះពិនិត្យជំងឺជូនអ្នកវ័យចាស់ និងមុខសញ្ញាងាយរងគ្រោះក្នុងសហគមន៍បាន ៦០៥ លើកនាក់។ ការចាត់តាំងពិនិត្យនិងព្យាបាលជំងឺនៅនឹងកន្លែងស្នាក់នៅ បានជួយឱ្យអ្នកវ័យចាស់ និងមុខសញ្ញាងាយរងគ្រោះ ទទួលបានសេវាវេជ្ជសាស្ត្រកាន់តែងាយស្រួល បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរទៅមក។ លោកយាយ ស៊ើងធីកៀរ ចែករំលែក៖ “ខ្ញុំអាយុកាន់តែច្រើន ការធ្វើដំណើរទៅមកមានការលំបាក ប៉ុន្តែបានកម្មាភិបាលពេទ្យចុះមកពិនិត្យសុខភាពដល់ផ្ទះ ខ្ញុំសប្បាយចិត្តណាស់។ សូមអរគុណដល់គ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានមកពិនិត្យជំងឺឱ្យខ្ញុំ”។
ដោយឡែកនៅដំណាក់សុខាភិបាលឃុំថើយអាងហូយ ទោះបីជានៅជួបការលំបាកអំពីមូលដ្ឋានសម្ភារៈ និងលក្ខណៈសកម្មភាពក៏ដោយ ប៉ុន្តែចំពោះកម្មាភិបាលគ្រូពេទ្យដែលមានការទទួលខុស ត្រូវខ្ពស់ម្ចាស់ការកៀកជិតភូមិសាស្ត្រ ជិតដិតនឹងប្រជាជន ការងារថែទាំសុខភាពសហគមន៍សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ “ដំណាក់សុខាភិបាលបានចាត់តាំងពិនិត្យជំងឺជូនអ្នកវ័យចាស់ជាង ៤០០ លើកនាក់ និងមុខសញ្ញាងាយរងគ្រោះ អ្នកពិការបានជាង ២០០ លើកនាក់។ តាមរយៈសកម្មភាពចុះពិនិត្យជំងឺដល់ផ្ទះនេះដែរ ហានិភ័យនៃជំងឺជាច្រើនបានរកឃើញទាន់ពេលវេលា រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងជំងឺមិនឆ្លង កាត់បន្ថយជំងឺប្រែប្រួល និងកែលម្អជីវភាពរបស់ប្រជាជន” វេជ្ជបណ្ឌិតឯកទេសកម្រិត II ត្រឹងគីមញៀង នាយករងដំណាក់សុខាភិបាលឃុំថើយអាងហូយ បានឱ្យដឹងដូច្នេះ។
សកម្មភាពថែទាំសុខភាពនៅកន្លែងស្នាក់នៅ គឺជាទង្វើជាក់ស្តែង បង្ហាញពីតួនាទីរបស់ដំណាក់សុខាភិបាលមូលដ្ឋានក្នុងការការពារថែទាំនិងលើកកម្ពស់សុខភាពជូនប្រជាជន។ នេះជាភស្តុតាងបង្ហាញពីស្មារតីទទួលខុសត្រូវ និងការអស់ពីចិត្តរបស់កងជួរកម្មាភិបាលគ្រូពេទ្យក្នុងការអនុវត្តភារកិច្ច ថែទាំសុខភាពសហគមន៍។ សង្ឃឹមថា ក្នុងពេលខាងមុខ បណ្តាដំណាក់សុខាភិបាលនឹងបន្តរក្សា លើកកម្ពស់គុណភាពនៃសកម្មភាពថែទាំសុខភាពនៅក្នុងសហគមន៍ បង្កើនការគ្រប់គ្រងសុខភាព អ្នកវ័យចាស់និងមុខសញ្ញាងាយរងគ្រោះ រួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវទិសដៅការពារ ថែទាំ និងលើកកម្ពស់សុខភាពជូនប្រជាជន៕
ថាញវ៉ាង-ត្រឹងរ៉ូន