16/07/2026 - 21:01

រួម​កម្លាំង​នាំ​យក​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន​នៅ​ឃុំ​អាង​ថា​ញ់ 

ឃុំ​អាង​ថា​ញ់ គឺ​ជា​ភូមិ​ឋាន​មួយ​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ ដែល​តែង​តែ​រង​ឥទ្ធិ​ពល​ពី​គ្រោះ​រាំង​ស្ងួត​ និង​ជ្រាប​ប្រៃ​។ នៅ​រដូវ​ប្រាំង​ ការ​ស្វែង​រក​ប្រ​ភព​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​សម្រាប់​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​នៅ​ទី​នេះ​ នៅ​ជួប​ការ​លំ​បាក​ច្រើន​។ គ្រួ​សារ​ជា​ច្រើន​បាន​ស្តុក​ទឹក​ភ្លៀង​ ឬ​ប្រើ​ប្រាស់​ប្រ​ភព​ទឹក​ព្រែក​ប្រ​ឡាយ​ ដើម្បី​បម្រើ​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ប៉ុន្តែ​ពេល​ប្រ​ភព​ទឹក​រង​ការ​ជ្រាប​ប្រៃ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​លំ​បាក​ទ្វេ​ឡើង​ ដោយ​សារ​ត្រូវ​ទៅ​សុំ​ឬ​ទិញ​ទឹក​ពី​កន្លែង​ផ្សេង​។

តាម​អ្នក​មីង​ ង្វៀង​ធី​ទី​ម នៅ​ភូមិ​ង្វៀង​កុង​មិញ​ បាន​ឱ្យ​ដឹង​ថា​ នៅ​រដូវ​ប្រាំង​ ស្ថាន​ភា​ពក​ង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​តែង​កើត​មាន​ឡើង​ជា​ញឹក​ញាប់​។ គ្រួ​សារ​អ្នក​មីង​បាន​ស្តុក​ទឹក​ភ្លៀង​ទុក​ប្រើ​ប្រាស់​។ ក៏​ប៉ុន្តែ​ នៅ​ពេល​ប្រើ​អស់​ទឹក​ភ្លៀង​ ការ​ស្វែង​រក​ទឹក​ជំ​នួស​វិញ​គឺ​ពិត​ជា​លំ​បាក​ និង​ត្រូវ​ចំ​ណាយ​ថវិកា​ទិញ​ច្រើន​បង្គួរ​។ ហេ​តុ​នេះ​ ប្រ​សិន​បើ​មាន​ដំ​ណោះ​ស្រាយ​ជួយ​វិនិច្ឆ័យ​បាន​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​នោះ​ អ្នក​មីង​មាន​ក្តី​រីក​រាយ​ណាស់​។

ក្រុម​ការ​ងារ​ចុះ​ពិ​និត្យ​អង្កេត​តម្រូវ​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​របស់​ប្រ​ជា​ជន​នៅ​ឃុំ​អាង​ថា​ញ់។

ស្រ​ដៀង​គ្នា​នេះ​ដែរ​ អ្នក​មីង​ផាង​ធី​ធ្វី​ឡ​ង បាន​ឱ្យ​ដឹង​ថា​ គ្រួ​សារ​អ្នក​មីង​ក៏​ពឹង​ផ្អែក​ភាគ​ច្រើន​លើ​ទឹក​ភ្លៀង​ផង​ដែរ​។ នៅ​ពេល​ប្រ​ភព​ទឹក​នេះ​អស់​ អ្នក​មីង​ត្រូវ​រក​ទិញ​ទឹក​ ឬ​សុំ​ពី​កន្លែង​ផ្សេង​មក​ប្រើ​ប្រាស់​។ រឿង​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​កើន​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ការ​លំ​បាក​ជា​ច្រើន​ក្នុង​ការ​រស់​នៅ​ទៀត​ផង​។

ចំ​ពោះ​មុខ​តថភាព​ជាក់​ស្តែង​នោះ​ គម្រោង​ “ទឹក​ស្អាត​សម្រាប់​សហ​គម​ន៍” បាន​អនុ​វត្ត​ សំ​ដៅ​ជួយ​ឱ្យ​ប្រ​ជា​ជន​ទទួល​បាន​ដំ​ណោះ​ស្រាយ​វិនិច្ឆ័យ​ទឹក​សុវត្ថិ​ភាព​។ គម្រោង​នេះ​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រុម​ហ៊ុន​ Procter & Gamble បាន​សមា​គម​កាក​បាទ​ក្រ​ហម​វៀត​ណាម​ដាក់​ឱ្យ​អនុ​វត្ត​ និង​ប្រ​គល់​ឱ្យ​សមា​គម​កាក​បាទ​ក្រ​ហម​ទី​ក្រុង​កឹង​ធើ អនុ​វត្ត​នៅ​ឃុំ​ចំ​នួន​ ២ គឺ​ កូឡាវ​យ៉ុងនិង​អាង​ថា​ញ់ ដោយ​ថវិកា​សរុប​ជាង​ ៧២៨ លាន​ដុង​។ ទិស​ដៅ​របស់​គម្រោង​គឺ​ជួយ​ឱ្យ​ប្រ​ជា​ជន​ម្ចាស់​ការ​វិនិច្ឆ័យ​ប្រ​ភព​ទឹក​ក្នុង​លក្ខ​ណៈខ្វះ​ទឹក​ស្អាត​ ជា​ពិ​សេស​គឺ​នៅ​រដូវ​ប្រាំង​ ឬ​នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​ រាំង​ស្ងួត​ និង​ការ​ជ្រាប​ទឹក​ប្រៃ​កើត​ឡើង​។

ដោយ​ឡែក​នៅ​ឃុំ​អាង​ថា​ញ់ គម្រោង​នឹង​ចាត់​តាំង​វគ្គ​បំប៉ន​ជូន​អ្នក​ស្ម័គ្រ​ចិត្ត​ចំ​នួន​ ២០ នាក់​នៅ​ភូមិ​ភាគ​និង​សហ​ការ​ជា​មួយ​លោក​គ្រូ​ អ្នក​គ្រូ​ចំ​នួន​ ២០ នាក់​នៅ​តាម​សា​លា​រៀន​នា​នា​ ដើម្បី​ឃោស​នា​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​អំ​ពី​ទឹក​ស្អាត​ និង​អនា​ម័យបរិស្ថាន​។ តាម​រយៈ​សកម្ម​ភាព​ទាំង​នេះ​ សិស្សា​នុសិស្ស​ និង​ប្រ​ជា​ជន​នឹង​ទទួល​បាន​ការ​ណែ​នាំ​អំ​ពី​របៀប​ប្រើ​ប្រាស់​ ការ​ថែ​រក្សា​ និង​ការ​វិនិច្ឆ័យ​ទឹក​ផឹក​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។

ទន្ទឹម​នឹង​នោះ​ មាន​ប្រ​ជា​ជន​ប្រ​មា​ណ​ ២៤០ គ្រួ​សារ​ នឹង​បាន​ឧបត្ថម្ភ​នូវ​ឧប​ករណ៍​ស្តុក​ទឹក​ រួម​ជា​មួយ​កញ្ចប់​ម្សៅ​ចម្រោះ​ទឹក​ ដើម្បី​វិនិច្ឆ័យ​ទឹក​ប្រ​កប​ដោយ​សុវត្ថិ​ភា​ពភ្លាម​ៗនៅ​តាម​គ្រួ​សារ​។ នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ ជួយ​ឱ្យ​ប្រ​ជា​ជន​ម្ចាស់​ការ​វិនិច្ឆ័យ​ប្រ​ភព​ទឹក​ដែល​មាន​ស្រាប់​ បន្ថយ​ការ​លំ​បាក​ក្នុង​ដំ​ណាក់​កាលក​ង្វះ​ទឹក​ស្អាត​។

តាម​ប្រ​សាសន៍​លោក​ វ៉​ថាញ​ញ៉ាញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​ថា​ញ់ បាន​ឱ្យ​ដឹង​ថា​ គម្រោង​នេះ​គឺ​ពិត​ជា​មាន​សា​រៈសំ​ខាន់​ជាក់​ស្តែង​ចំ​ពោះ​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ក្នុង​បរិការណ៍​ដែល​គ្រោះ​រាំង​ស្ងួត​ និង​ការ​ជ្រាប​ប្រៃ​កាន់​តែ​មាន​ការវិ​វត្ត​ន៍យ៉ាង​ស្មុគ​ស្មាញ​។ តាម​រយៈ​គម្រោង​នេះ​ មា​មីង​មាន​ដំ​ណោះ​ស្រាយ​បន្ថែម​ដើម្បី​ធា​នា​ប្រ​ភព​ទឹក​ផឹក​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ រួម​ចំ​ណែ​កកែ​លម្អ​លក្ខ​ណៈរស់​នៅ​និង​ការ​ពារ​សុខ​ភាព​។

លោក​ស្រី​ ឡេធី​បាច់​ដាង​ អនុ​ប្រ​ធាន​សមា​គម​កាក​បាទ​ក្រ​ហម​ទី​ក្រុង​កឹង​ធើ នា​យិកាគម្រោង​ បាន​ឱ្យ​ដឹង​៖ គម្រោង​ “ទឹក​ស្អាត​សម្រាប់​សហ​គម​ន៍” បាន​អនុ​វត្ត​សំ​ដៅ​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ដំ​ណោះ​ស្រាយ​បន្ថែម​ក្នុង​ការ​វិនិច្ឆ័យ​ទឹក​ផឹក​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ក្នុង​ដំ​ណាក់​កាលក​ង្វះ​ទឹក​ស្អាត​ មាន​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ​ ឬ​នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង​។

ការ​រួម​កម្លាំង​របស់​បណ្តា​អង្គ​ការ​ ម្ចាស់​ជំនួយ​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ កំ​ពុង​រួម​ចំ​ណែក​នាំ​យក​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​។ មិន​ត្រឹម​តែ​ជួយ​កែ​លម្អ​លក្ខ​ណៈរស់​នៅ​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ គម្រោង​នេះ​ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហ​គម​ន៍អំ​ពី​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​ និង​ការ​រក្សា​អនា​ម័យបរិស្ថាន​ទៀត​ផង​។

ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នោះ​ សង្ឃឹម​ថា​នា​ពេល​ខាង​មុខ​ ប្រ​ជា​ជន​នៅ​ឃុំ​អាង​ថា​ញ់ នឹង​មាន​ភាព​ម្ចាស់​ការ​ជាង​ក្នុង​ការ​ធា​នា​ប្រ​ភព​ទឹក​ផឹក​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ សំ​ដៅ​ឆ្ពោះ​ដល់​ជីវ​ភាព​មាន​សុខ​ភាព​ល្អ​និង​ប្រ​កប​ដោយ​ចីរ​ភាព​៕

ហាយ​អាង​ - សុផន​

ចែករំលែកអត្ថបទ