នាថ្ងៃទី ១៣ ខែកក្កដា នៅកងវរសេនាធំថ្មើរជើងលេខ ៨៩៤ នៃទីបញ្ជាការយោធាខេត្តកាម៉ាវ ក្រុមប្រឹក្សាអប់រំការពារប្រទេស និងសន្តិសុខ ខេត្តកាម៉ាវ ចាត់តាំងពិធីបើកវគ្គបំប៉នចំណេះដឹងការពារប្រទេស និងសន្តិសុខដល់មុខសញ្ញាទី ៣ (វគ្គទី ១) ឆ្នាំ២០២៦ ជូនសិក្ខាកាមចំនួន ១០០ រូប ដែលជាថ្នាក់ដឹកនាំ គ្រប់គ្រងមន្ទីរ អង្គភាព គណៈ ផ្នែក ភូមិភាគ និងអង្គភាពនានាទូទាំងខេត្ត។

ទិដ្ឋភាពនៃពិធីបើកវគ្គ។
ក្នុងរយៈពេល ១២ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ សិក្ខាកាមទាំងឡាយនឹងបានគ្រូឧទ្ទេស ផ្ទេរជូននូវប្រធានបទទាំងឡាយមានដូច៖ ទស្សនៈ គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្តីពីការពារប្រទេស-សន្តិសុខ; អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ផ្សារភ្ជាប់នឹងការបង្កើន ពង្រឹងការពារប្រទេស-សន្តិសុខ និងសកម្មភាពកិច្ចការបរទេសក្នុងស្ថានភាពថ្មី; ការកសាងមូលដ្ឋានគ្រឹះការពារប្រទេសទូទាំងប្រជាជន និងយុទ្ធសាស្ត្រការពារប្រទេសទូទាំងប្រជាជនផ្សារភ្ជាប់នឹងមូលដ្ឋានគ្រឹះសន្តិសុខទូទាំងប្រជាជន និងយុទ្ធសាស្ត្រការពារប្រទេសទូទាំងប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម; យុទ្ធសាស្ត្រការពារប្រទេស និងសន្តិសុខ ដែលប្រទេសមួយចំនួនជាប់ពាក់ព័ន្ធនឹងវៀតណាម; ការពារសន្តិសុខនយោបាយ សេដ្ឋកិច្ច វប្បធម៌ សតិអារម្មណ៍ និងការគ្រប់គ្រងរបស់រដ្ឋស្តីពីសន្តិសុខសណ្តាប់ធ្នាប់ក្នុងស្ថានភាពថ្មី។
ពិសេស គឺក្នុងដំណើរការសិក្សាបណ្តាប្រធានបទ សិក្ខាកាមទាំងឡាយនឹងបានគ្រូឧទ្ទេសណែនាំអំពីលំដាប់លំដោយនៃជំហានសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងសភាពត្រៀមប្រយុទ្ធ; បន្លាស់សកម្មភាពរបស់ស្ថាប័ន អង្គការ ភូមិភាគទៅក្នុងសភាព និងស្ថានភាពការពារប្រទេស; ប្រព័ន្ធឯកសារបន្លាស់ស្ថាប័ន អង្គការ ភូមិភាគពីសម័យសន្តិភាពទៅសម័យសង្គ្រាម; ទស្សនៈរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋវៀតណាមស្តីពីជនជាតិ សាសនា ផ្សារភ្ជាប់នឹងការពារប្រទេស សន្តិសុខក្នុងស្ថានភាពថ្មី; ខ្លឹមសារជាមូលដ្ឋានស្តីពីយុទ្ធសាស្ត្រការពារប្រទេសវៀតណាម យុទ្ធសាស្ត្រយោធាវៀតណាម យុទ្ធសាស្ត្រការពារមាតុភូមិនៅលើលំហរបណ្តាញ; ការបង្ការ បង្ក្រាបយុទ្ធសាស្ត្រ “ការប្រែប្រួលសន្តិភាព” និងកុបកម្មផ្តួលរលំរបស់អនុភាពបច្ចាមិត្តចំពោះវៀតណាម។

សិក្ខាកាមទាំងឡាយចូលរួមថ្នាក់រៀន។
ថ្លែងក្នុងពិធីបើកវគ្គ លោកវរសេនីយ៍ឯក លី វ៉ាំងយុប មេបញ្ជាការរងនៃទីបញ្ជាការយោធាខេត្ត សំណូមពរសិក្ខាកាមទាំងអស់ត្រូវប្រតិបត្តិម៉ឺងម៉ាត់នូវបណ្តាសេចក្តីកំណត់ បទបញ្ជារបស់ថ្នាក់រៀន ខិតខំសិក្សា ស្រាវជ្រាវយល់ដឹងច្បាស់គោលមាគ៌ា ទស្សនៈ គោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីការពារប្រទេសសន្តិសុខ ដើម្បីជួយឱ្យសិក្ខាកាមម្នាក់ៗបំពាក់បន្ថែមនូវចំណេះដឹងស្តីពីការងារយោធា ការពារប្រទេស សន្តិសុខ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្តមានប្រសិទ្ធភាពក្នុងការងារជាក់ស្តែងនៅតាមភូមិភាគ។
បញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងត្រូវសរសេរអត្ថបទរបាយការណ៍លទ្ធផល រួចហើយប្រគល់វិញ្ញាបនបត្រ បំប៉នចំណេះដឹងការពារប្រទេស និងសន្តិសុខ៕
យ្វីអាញ - មេងលី