ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/07/2026 - 20:36

ទី​ក្រុង​កឹង​ធើនិង​បេស​កកម្ម​ជា​ច្រក​ទ្វារ​សមា​ហរ​ណ​កម្ម​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ 

ទី​ក្រុង​កឹង​ធើ កំ​ពុង​ស្ថិត​នៅ​ចំ​ពោះ​មុខ​ឱ​កាស​ប្រ​វត្តិ​សាស្ត្រ​ ដើម្បី​បញ្ជាក់​ឡើង​វិញ​ពី​តួ​នា​ទី​ ក្លាយ​ជា​ច្រក​ទ្វារ​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​ នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទាំង​មូល​។ បណ្ដា​ប្រ​ភព​ទុន​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ (FDI) រលក​បច្ចេក​វិទ្យា​ថ្មី​ៗ និង​បណ្តា​ញកិច្ច​សហ​ប្រតិ​បត្តិ​ការ​សកល​ កំ​ពុង​បើក​នូវ​លំ​ហ​អភិវឌ្ឍ​ន៍លោត​ផ្លោះ។

ក៏​ប៉៉ុន្តែ​ ដំ​ណើរ​ឆ្ពោះ​ទៅ​កាន់​កម្រិត​អន្តរ​ជាតិ​នេះ​ មា​នល​ក្ខណៈ​ជាក់​ស្តែង​និង​ចីរ​ភាព​ដែរ​ឬ​ទេ​ គឺ​អា​ស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ការ​ដែល​ទី​ក្រុង​ដោះ​ស្រាយ​ទាន់​ពេល​នូវ​ "ចំ​ណុច​កំ​នួច​"  រ៉ាំ​រ៉ៃ​ អំ​ពី​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ឡូ​ជី​ស្ទិក ធន​ធាន​មនុស្ស​ និង​ការ​ផ្សារ​ភ្ជាប់​តំ​បន់​។ ចម្លើយ​នេះ​ មិន​ត្រឹម​តែ​កំ​ណត់​អនាគត​របស់​តៃដូប៉ុណ្ណោះ​ទេ​ ថែម​ទាំង​កំ​ណត់​បញ្ជាក់​ពី​ឋានៈ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ នៅ​ពេល​ឈាន​ជើង​ចូល​ក្នុង​ឆាក​អន្តរ​ជាតិ។

អត្ថ​បទ​ទី​ ១៖ បើក​ទ្វា​រត​ភ្ជាប់​ ញ៉ាំង​តៃដូឱ្យ​សម្រប​ទៅ​នឹង​ចរន្ត​សកល​

នា​ដើម​ខែ​មិថុនា​ ឆ្នាំ​២០២៦ គណៈ​ប្រតិ​ភូ​អា​ជីវ​ករ​សិង្ហ​បុរី​ បាន​អញ្ជើញ​មក​ទី​ក្រុង​កឹង​ធើ ដើម្បី​សិក្សា​ស្វែង​យល់​ពី​ឱ​កាស​វិនិយោគ​នៅ​តំ​បន់​ឧស្សាហ​កម្ម​ VSIP កឹង​ធើ។ ក្នុង​ពេល​នោះ​ គម្រោង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ AEON Mall កឹង​ធើ ក៏​កំ​ពុង​តែ​ជំ​រុញ​ល្បឿន​វឌ្ឍន​ភាព​ផង​ដែរ​... សញ្ញា​ទាំង​នេះ​បង្ហាញ​ថា​ ទី​ក្រុង​កឹង​ធើ កំ​ពុង​មាន​វត្ត​មាន​កាន់​តែ​ច្បាស់​ក្រ​ឡែត​នៅ​លើ​ផែ​នទី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ដោយ​ពង្រីក​លំ​ហ​ដើម្បី​ញ៉ាំង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទាំង​មូលត​ភ្ជាប់​ទៅ​នឹង​ចរន្ត​វិនិយោគ​ បច្ចេក​វិទ្យា​ និង​ចំ​ណេះ​ដឹង​សកល​។

សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​ កំ​ពុង​បើក​ចេញ​នូវ​ឱ​កាស​ថ្មី​ៗ ដើម្បី​ទី​ក្រុង​កឹង​ធើ ពង្រីក​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​តំ​បន់​។ ចាប់​ពី​ការ​ទាក់​ទាញ​ប្រ​ភព​ធន​ធាន​ បច្ចេក​វិទ្យា​ រហូត​ដល់​ការ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ទី​ក្រុង​បាន​និង​កំ​ពុង​បញ្ជាក់​ជា​បណ្ដើរ​ៗនូវ​ឋានៈ​ជា​ច្រក​ទ្វារ​ ញ៉ាំង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ចូល​រួម​កាន់​តែ​ជ្រៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិ​ភព​លោក​។

តាំង​ពី​កិច្ច​ការ​បរ​ទេស​ រហូត​ដល់​ការ​ទូត​អភិវឌ្ឍ​ន៍

ចំ​ពោះ​មុខ​បរិការណ៍​នៃ​ការ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ស្វិតស្វាញ​ គំ​និត​កិច្ច​ការ​បរ​ទេស​របស់​ទី​ក្រុង​កឹង​ធើ កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​៖ មិន​ឈប់​ត្រឹម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មិត្ត​ភាព​សុទ្ធ​សាធ​នោះ​ទេ​ នៅ​ទាំង​ក្លាយ​ជា​ឧប​ករណ៍​ដ៏​សំ​ខាន់​ដើម្បី​ទាក់​ទាញ​ប្រ​ភព​ធន​ធាន​អភិវឌ្ឍ​ន៍។ ចាប់​ពី​ទុន​វិនិយោគ​ បច្ចេក​វិទ្យា​ថ្មី​ ចំ​ណេះ​ដឹង​គ្រប់​គ្រង​ រហូត​ដល់​ឱ​កាស​ពង្រីក​ទី​ផ្សារ​ សុទ្ធ​សឹង​ជា​ទិស​ដៅ​ជាក់​ស្តែង​។

ប្រ​ធាន​រដ្ឋ​សភា​ លោក​ត្រឹង​ថាញ​មឹង​ (ទី​២ រាប់​ពី​ឆ្វេង​) រួម​ជា​មួយ​អ្នក​តំ​ណាង​ទាំង​ឡាយ​ ទស្សនា​ស្តង់​តាំង​បង្ហាញ​ផលិត​ផល​របស់​អា​ជីវ​កម្ម​ដែល​សកម្ម​ភាព​នៅ​កឹង​ធើ ក្នុង​សន្និ​សីទ​ "ជួប​ជុំ​ជប៉ុន​ - តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​" ដែល​បាន​ចាត់​តាំង​នៅ​ទី​ក្រុង​កឹង​ធើ នា​ឆ្នាំ​២០២៥។

ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៩-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ កឹង​ធើបាន​កែ​លម្អ​ជា​ជំ​ហាន​ៗនូវ​វិធី​សាស្ត្រ​អនុ​វត្ត​តាម​ទិស​ដៅ​ម្ចាស់​ការ​ ជាក់​ស្តែង​ និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​។ តាម​មន្ទីរ​កិច្ច​ការ​បរ​ទេស​ទី​ក្រុង​កឹង​ធើ ខ្លឹម​សារ​ការ​ងារ​ជា​មួយ​ដៃ​គូ​នា​នា​ បច្ចុប្បន្ន​ផ្តោត​លើ​វិស័យ​ជាក់​ស្តែង​រួម​មាន​៖ ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ កសិ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់​ ទី​ក្រុង​វៃ​ឆ្លាត​ សុខា​ភិបាល​ និង​ការ​អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​។ ទី​ក្រុង​ក៏​មិន​បង្អង់​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​បណ្តា​ភូមិ​ភាគ​ អង្គ​ការ​ និង​អា​ជីវ​កម្ម​បរ​ទេស​ ជា​ជំ​ហាន​ៗបង្កើត​នូវ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​តភ្ជាប់​កាន់​តែ​បើក​ចំ​ហ​ សម្រាប់​កឹង​ធើនិង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទាំង​មូល​។

ក្នុង​បរិការណ៍​ពិ​ភព​លោក​កំ​ពុង​បង្វែរ​មក​សេដ្ឋ​កិច្ច​បៃតង​ សេដ្ឋ​កិច្ច​ឌីជី​ថល​ និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ ការ​ចូល​រួម​ក្នុង​បណ្តា​ញអន្តរ​ជាតិ​បាន​ជួយ​ឱ្យ​កឹង​ធើ ទទួល​បាន​នូវ​និន្នាការ​អភិវឌ្ឍ​ន៍ថ្មី​ៗបាន​លឿន​ជាង​។ ចំ​ពោះ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដែល​ជា​តំ​បន់​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ កម្ម​វិធី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​ភព​ធន​ធាន​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទទួល​បាន​នូវ​ចំ​ណេះ​ដឹង​ បច្ចេក​វិទ្យា​ និង​បទ​ពិសោធន៍​គ្រប់​គ្រង​ទំនើប​ៗ ដែល​ជា​ប្រ​ភព​ធន​ធាន​មាន​តម្លៃ​យូរ​អង្វែង​សម្រាប់​ការ​អភិវឌ្ឍ​។ អ្នក​ជំ​នាញ​ជា​ច្រើន​យល់​ឃើញ​ថា​ ឧត្តម​ភាព​ធំ​បំ​ផុត​របស់​កឹង​ធើ មិន​ស្ថិត​នៅ​លើ​ទំ​ហំ​សេដ្ឋ​កិច្ច​ ឬ​ចំ​នួន​ប្រ​ជា​ជន​នោះ​ទេ​ ប៉ុន្តែ​ស្ថិត​នៅ​លើ​ទី​តាំង​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​ និង​សមត្ថ​ភា​ពត​ភ្ជាប់​។ ប្រ​សិន​បើ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ នេះ​នឹង​ក្លាយ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​បង្កើន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​សម្រាប់​តំ​បន់​ទាំង​មូល​។

ភាព​ទាក់​ទាញ​ពី​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ និង​ឋានៈ​ជា​មជ្ឈ​មណ្ឌល​

ដំ​ណាក់​កាល​ ២០២៤-២០២៦ ទី​ក្រុង​កឹង​ធើ បាន​កត់​ត្រា​នូវ​គំនូស​សញ្ញា​សមា​ហរ​ណ​កម្ម​លេច​ធ្លោ​ជា​ច្រើន​ តាម​រយៈ​ព្រឹត្តិ​ការណ៍​ទ្រង់​ទ្រាយ​ធំ​ៗជា​បន្ត​បន្ទាប់​ដូច​ជា​៖ សន្និ​សីទ​ "ជួប​ជុំ​ជប៉ុន​ - តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​" កិច្ច​សន្ទនា​គំ​និត​ផ្តួច​ផ្តើម​ច្រក​របៀង​ទី​ក្រុង​មេ​គង្គ (UMCI) ឬ​កម្ម​វិធី​ជំ​រុញ​ការវិ​និយោ​គជា​មួយ​សិង្ហ​បុរី​ កូរ៉េ​ខាង​ត្បូង​ សហ​រដ្ឋ​អា​មេ​រិក​... គម្រោង​ខ្នាត​ធំ​ជា​ច្រើន​ដែល​មាន​កត្តា​អន្តរ​ជាតិ​ ដូច​ជា​ មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ AEON Mall កឹង​ធើ តំ​បន់​ឧស្សាហ​កម្ម​ VSIP កឹង​ធើ រួម​ជា​មួយ​កម្ម​វិធី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស្តី​ពី​ទី​ក្រុង​វៃ​ឆ្លាត​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ការ​សម្រប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ និង​ការ​អភិវឌ្ឍ​ឡូ​ជី​ស្ទិកតំ​បន់​... ក៏​បាន​ជំ​រុញ​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​បណ្ឌិត​ Bernadia Irawati Tjandrandewi អគ្គ​លេខា​ធិ​ការ​នៃ​សមា​គម​ទី​ក្រុង​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តំ​បន់​អា​ស៊ី​ប៉ាស៊ី​ហ្វិក​ (UCLG ASPAC) នៅ​ក្រៅ​សន្និ​សីទ​កិច្ច​សន្ទនា​ច្រក​របៀង​ទី​ក្រុង​ទន្លេ​មេ​គង្គ លើក​ទី​៤ ដែល​បាន​ចាត់​តាំង​នៅ​ទី​ក្រុង​កឹង​ធើ។

វាយ​តម្លៃ​ពី​សមត្ថ​ភាព​ពិត​ប្រាកដ​នៃ​សមា​ហរ​ណ​កម្ម​របស់​ទី​ក្រុង​ លោក​ង្វៀង​ភឿងឡា​ម នា​យក​ VCCI​ សាខា​ប្រ​ចាំ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ពង្រីក​លំ​ហ​អភិវឌ្ឍ​ន៍ ទី​ក្រុង​កឹង​ធើ បាន​ប្រ​មូល​ផ្តុំ​គ្រប់​គ្រាន់​នូវ​លក្ខ​ខណ្ឌ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ស្នូល​ ដូច​ជា​ ព្រលាន​យន្ត​ហោះ​ កំ​ពង់​ផែ​សមុទ្រ​ បណ្តា​តំ​បន់​ឧស្សាហ​កម្ម​គុណ​ភាព​ខ្ពស់​ ព្រម​ទាំង​ប្រ​ព័ន្ធ​ចរា​ចរណ៍​ ទូរ​គមនាគមន៍​ និង​បញ្ដា​ញអគ្គិ​សនី​កាន់​តែ​មាន​ភាព​សុក្រឹត​។ នេះ​គឺ​ជា​ទម្រ​យុទ្ធ​សាស្ត្រ​ដើម្បី​ទី​ក្រុង​ពង្រីក​តួ​នា​ទី​ដឹក​នាំ​ ក្លាយ​ជា​ច្រ​កត​ភ្ជាប់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភា​ពរ​វាង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ជា​មួយ​បណ្តា​ដៃ​គូ​អន្តរ​ជាតិ​ បង្កើន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​សម្រាប់​លំ​ហ​ទាំង​មូល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

ភាព​ទាក់​ទាញ​ពី​មូល​ដ្ឋាន​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ព្រម​ៗគ្នា​ បាន​នាំ​មក​នូវ​លទ្ធ​ផល​ជាក់​ស្តែង​ជា​ច្រើន​។ លោក​ Ezuka Daisuke ប្រ​ធាន​តំ​ណាង​សម្ព័ន្ធ​ក្រុម​ហ៊ុន​ AEON ប្រ​ចាំ​នៅ​វៀត​ណាម​ និង​ជា​អគ្គ​នា​យក​ AEON វៀត​ណាម​ បាន​បញ្ជាក់​៖ ទី​ក្រុង​កឹង​ធើ គឺ​ជា​ភូមិ​ឋាន​យុទ្ធ​សាស្ត្រ​ដែល​ AEON យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ ក្នុង​ដំ​ណើរ​ការ​ពង្រីក​ការវិ​និយោគ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​ AEON ក៏​បាន​ផ្តោត​លើ​ការប​ណ្តុះ​បណ្តា​លធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​សម្រាប់​វិស័យ​លក់​រាយ​។ សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​កឹង​ធើ សម្ព័ន្ធ​ក្រុម​ហ៊ុន​បាន​ជួយ​ឱ្យ​និស្សិត​ទទួល​បាន​នូវ​បរិយាកាស​ជាក់​ស្តែង​ លើក​កម្ពស់​ជំ​នាញ​វិជ្ជា​ជី​វៈ​ និង​ពង្រីក​ឱ​កាស​ការ​ងារ​។

ក្នុង​ទិដ្ឋភាព​ឧស្សាហ​កម្ម​ លោក​ Leaw Wee Ming អគ្គ​នា​យក​ VSIP កឹង​ធើ បាន​លើក​ឡើង​៖ មិន​ត្រឹម​តែ​លើ​ផ្នែក​រដ្ឋ​បាល​ ឬ​សេ​វា​កម្ម​ប៉ុណ្ណោះ​ទេ​ ឋានៈ​ជា​មជ្ឈ​មណ្ឌល​របស់​ទី​ក្រុង​កឹង​ធើ នៅ​ទាំង​ស្ថិត​នៅ​លើ​សមត្ថ​ភា​ពត​ភ្ជាប់​ប្រ​ភព​ផ្គត់​ផ្គង់​ផង​ដែរ​។ វិនិយោគ​នៅ​ទី​នេះ​ អា​ជីវ​កម្ម​អាច​កៀក​ជិត​តំ​បន់​វត្ថុ​ធា​តុ​ដើម​ដ៏​ធំ​សម្បើម​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ដោយ​ផ្ទាល់​។ ផ្តើម​ពី​នោះ​មក​ ជួយ​កាត់​បន្ថយ​ចំ​ណាយ​ឡូ​ជី​ស្ទិក និង​បង្កើន​ភាព​ម្ចាស់​ការ​នៃ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​។ ប៉ុន្តែ​ លោក​ Leaw Wee Ming ក៏​បាន​រំលឹក​ផង​ដែរ​៖ ដើម្បី​ចូល​រួម​យ៉ាង​ជ្រៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​សកល​ មិន​ត្រឹម​តែ​ត្រូវ​ពង្រីក​ទី​ផ្សារ​ប៉ុណ្ណោះ​ទេ​ អា​ជីវ​កម្ម​ត្រូវ​តែ​ផ្លាស់​ថ្មី​បច្ចេក​វិទ្យា​ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ ដើម្បី​ឆ្លើយ​តប​នឹង​បទ​ដ្ឋាន​ដ៏​តឹង​រ៉ឹង​អំ​ពី​ការ​ស្វែង​រក​ប្រ​ភព​ បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។

រលក​នៃ​ការ​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​និង​សេដ្ឋ​កិច្ច​ឌីជី​ថល​

ទន្ទឹម​នឹង​លំ​ហូរ​ទុន​វិនិយោគ​ វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ កំ​ពុង​បាន​បង្កើត​ដូច​ជា​រលក​សមា​ហរ​ណ​កម្ម​បន្ទាប់​របស់​ទី​ក្រុង​។ ការ​អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ឌីជី​ថល​ ពា​ណិជ្ជ​​កម្ម​អេឡិច​ត្រូ​និកឆ្លង​ដែន​ និង​បណ្តា​ទម្រង់​ធ្វើ​អា​ជីវ​កម្ម​ផ្អែក​លើ​បច្ចេក​វិទ្យា​ បាន​ជួយ​ឱ្យ​អា​ជីវ​កម្ម​ក្នុង​ប្រ​ទេស​ កៀក​ជិត​នឹង​ទី​ផ្សា​រស​កល​លោក​ដោយ​ចំ​ណាយ​ទាប​ជាង​ និង​មាន​សមត្ថ​ភាព​សម្រប​ខ្លួន​បាន​ល្អ​ជាង​។

ទី​ក្រុង​កឹង​ធើ កំ​ពុង​អនុ​វត្ត​កម្ម​វិធី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជា​ច្រើន​ លើ​វិស័យ​នា​នា​ដូច​៖ ចរា​ចរណ៍​វៃ​ឆ្លាត​ បញ្ញា​សិប្ប​និម្មិត ទី​ក្រុង​ឌីជី​ថល​ ការ​គ្រប់​គ្រង​ទិន្ន​ន័យ​ និង​បច្ចេក​វិទ្យា​កែ​ច្នៃ​កសិ​ផល​។ ទី​ក្រុង​បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​សហ​ប្រតិ​បត្តិ​ការ​ចំ​នួន​ ៣០ ច្បាប់​ ចង​សម្ព័ន្ធ​ជា​មួយ​មូល​និធិ​វិនិយោគ​ចំ​នួន​ ៦ ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ព្រម​ទាំង​ឧបត្ថម្ភ​ដល់​អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​រាប់​សិប​ អា​ជីវ​កម្ម​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ និង​គម្រោង​ផ្តើម​អា​ជីព​ថ្មី​រាប់​រយ​ទៀត​។

ជា​ពិ​សេស​ មជ្ឈ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​ (បង្កើត​ឡើង​នា​ឆ្នាំ​២០២៥) កំ​ពុង​តែ​ដំ​ណើរ​ការ​ ដើម្បី​ក្លាយ​ជា​ស្នូល​សម្រប​សម្រួល​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​នៃ​តំ​បន់​ទាំង​មូល​។ តាម​ប្រ​សាសន៍​របស់​លោក​ ង្វៀង​វ៉ាំង​ខើយ  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ថា​ ទី​ក្រុង​កំ​ពុង​ជំ​រុញ​មជ្ឈ​មណ្ឌល​នេះ​ឱ្យ​មាន​ការត​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​ អា​ជីវ​កម្ម​ និង​បណ្តា​មូល​ដ្ឋាន​ស្រាវ​ជ្រាវ​ បណ្តុះ​បណ្តា​ល និង​សហ​ប្រតិ​បត្តិ​ការ​រវាង​រដ្ឋ​និង​ឯ​កជន​ រួម​ផ្សំ​នឹង​ការ​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​មូល​និធិ​អភិ​វឌ្ឍ​ន៍វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ និង​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​។

លោក​ង្វៀង​ម៉ាយ​យឿង​ ប្រ​ធាន​នា​យក​ដ្ឋាន​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ (ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​) បាន​បញ្ជាក់​ថា​ ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ នឹង​បន្ត​រួម​ដំ​ណើរ​ជា​មួយ​ទី​ក្រុង​កឹង​ធើ ក្នុង​ការ​បំ​ពេញ​បន្ថែម​ស្ថា​ប័ន​ កសាង​គោ​លន​យោ​បាយ​ និង​អនុ​វត្ត​បណ្តា​ដំ​ណោះ​ស្រាយ​អភិវឌ្ឍ​ន៍ការ​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​  រួម​ចំ​ណែក​លើក​កម្ពស់​ឋានៈ​របស់​ទី​ក្រុង​ក្នុង​តំ​បន់​និង​អន្តរ​ជាតិ។

ទ្វារ​សមា​ហរ​ណ​កម្ម​បាន​បើក​ចំ​ហ​ ដោយ​នាំ​មក​នូវ​ឱ​កាស​កៀក​ជិត​ប្រ​ភព​ទុន​ បច្ចេក​វិទ្យា​ ចំ​ណេះ​ដឹង​ និង​ទី​ផ្សារ​ដ៏​ធំ​ធេង​សម្រាប់​ទី​ក្រុង​កឹង​ធើ ក៏​ដូច​ជា​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ផង​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឱ​កាស​ដែល​អាច​បំ​ប្លែង​ទៅ​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​ន៍ពិត​ប្រាកដ​ លុះ​ត្រា​តែ​បណ្តា​ចំ​ណុច​រាំង​ស្ទះ​ខាង​ក្នុង​ត្រូវ​បាន​ដោះ​ស្រាយ​។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ ឡូ​ជី​ស្ទិក គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ និង​យន្ត​ការត​ភ្ជាប់​តំ​បន់​ នឹង​កំ​ណត់​នូវ​ជម្រៅ​នៃ​ដំ​ណើរ​ការ​សមា​ហរ​ណ​កម្ម​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ​។

ណាម​ហឿង - សុផន

(នៅ​បន្ត​ទៀត​)​

ចែករំលែកអត្ថបទ