11/07/2026 - 16:02

និទាន​ "រឿង​រ៉ាវ​វៀត​ណាម​" 

និទាន​ “រឿង​រ៉ាវ​វៀត​ណាម​” តាម​រយៈ​ផលិត​ផល​ គំ​រូ​កាដូជាក់​ស្តែង​ មាន​ប្រ​យោជន៍​ គឺ​ជា​វិធី​សាស្ត្រ​ពិត​ប្រាកដ​ដើម្បី​ផ្សព្វ​ផ្សាយ​រូប​ភាព​ប្រ​ទេស​ជាតិ​ និង​កសាង​សម្គាល់​អត្ត​សញ្ញា​ណ​រូប​ភាព​ប្រ​ទេស​វៀត​ណាម​។

សិប្ប​ករ​ យ័ញវ៉ូ​វ ជា​មួយ​ខ្នាត​ទូក​-ង និង​ទូក​កាហូវ​ ខ្នាត​តូច​ ធ្វើ​ជា​ផលិត​ផល​កាដូប្រ​កប​ដោយ​លក្ខ​ណៈពិ​សេស​

នៅ​ក្នុង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ “អភិវឌ្ឍ​មុខ​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ក្នុង​បរិការណ៍​ថ្មី​” ដែល​មហា​វិទ្យា​ល័យ​វប្ប​ធម៌​និង​អភិវឌ្ឍ​ នៃ​វិទ្យា​ស្ថាន​នយោ​បាយ​តំ​បន់​ IV ចាត់​តាំង​ថ្មី​ៗនេះ​ ពេល​ថ្លែង​អំ​ពី​ការ​ផ្សព្វ​ផ្សាយ​ភូមិ​របរ​ អ្នក​តំ​ណាង​វ័យ​ក្មេង​ម្នាក់​បាន​ចាប់​ផ្តើម​ឧទ្ទេស​នាម​សៀវ​ភៅ​បោះ​ពុម្ព​២ក្បាល​ ដែល​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​កឹង​ធើ។ សៀវ​ភៅ​បោះ​ពុម្ព​បាន​រចនា​យ៉ាង​ស្អាត​ ជា​មួយ​នឹង​រូប​ភាព​មើម​ខ្ទឹម​ក្រ​ហម​វិញ​ចូវ​ និង​រូប​ភាព​ទូក​-ងមួយ​គ្រឿង​។ នៅ​ក្នុង​ទំ​ព័រ​ជា​ច្រើន​នៃ​ឯក​សារ​នោះ​ ព័ត៌​មាន​ជា​ច្រើន​បាន​បញ្ចូល​យ៉ាង​រស់​រវើក​ ដូច​ជា​ដំ​ណើរ​ស្វែង​យល់​ពី​កឹង​ធើដូច្នោះ​ដែរ​។ អ្នក​តំ​ណាង​រូប​នោះ​បាន​សន្និ​ដ្ឋាន​ថា​ ការ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ វប្ប​ធម៌​ ភូមិ​របរ​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​ការ​រូប​ភាព​ថ្មី​ៗ មាន​ចំ​ណាប់​អា​រម្មណ៍​ ហើយ​ការ​រចនា​ទាំង​ពីរ​នេះ​គឺ​ជា​ភស្តុ​តាង​ជាក់​ស្តែង​។

មុន​នោះ​ផង​ដែរ​ ម៉ូដរចនា​ផ្សព្វ​ផ្សាយ​ជា​ច្រើន​របស់​ផ្នែក​ទេស​ចរណ៍​កឹង​ធើ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ ពិ​ធី​បុណ្យ​ផ្សេង​ៗ។ល។ បាន​បង្ក​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវ​ទេស​ចរ​។ ក្រៅ​ពី​នោះ​ វា​អាច​ជា​គន្លឹះ​ដែល​មាន​ផ្តិត​រូប​ភាព​ប្រ​ណាំង​ទូក​-ង ផ្សា​រប​ណ្តែ​តទឹក​កៃ​រ៉ាំ​ង ឬ​មួក​ស្លឹក​តូច​ៗដែល​មាន​ផ្តិត​រូប​ភាព​គោល​ដៅ​ទេស​ចរណ៍​លេច​ធ្លោ​នៅ​កឹង​ធើ។ល។ វិស័យ​នេះ​នៅ​មាន​តុល្យ​ភាព​ភូមិ​សាស្រ្ត​ជា​ច្រើន​ទៀត​។ចំ​ពោះ​កាដូទេស​ចរណ៍​ នៅ​ក្នុង​កម្ម​វិធី​ សម្រស់​និទា​ឃរដូវ​តំ​បន់​ចម្ការ​ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ប៊ិញង៉ កន្លង​ហើយ​ នៅ​សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ វត្ត​មាន​របស់​សិប្ប​ករ​ យ័ញវ៉ូ​វ (សង្កាត់​ភូ​ឡើយ​) បាន​នាំ​មក​នូវ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​សម្រាប់​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេស​ចរណ៍​។ នោះ​គឺ​ជា​ផលិត​ផល​ទូក​-ងខ្នាត​តូច​ ផ្តើម​ពី​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​បង​ មាន​ដាក់​ក្នុង​ស៊ុម​ និង​ប្រ​អប់​យ៉ាង​ប្រ​ណីត​ ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​ ដែល​ជា​កាដូមួយ​ដ៏​មាន​តម្លៃ​និង​មាន​អត្ថ​ន័យ​។ ផ្តើម​ពី​នេះ​ អាច​នឹង​នឹក​ដល់​វិហារ​ស្តេចហ៊ុង ទី​ក្រុង​កឹង​ធើ ឬ​បណ្តា​វត្ត​អា​រាម​ខ្មែរ​ល្បី​ៗនៅ​ទី​ក្រុង​កឹង​ធើ។ល។ អាច​នឹង​ជា​ការ​បំ​ផុស​គំ​និត​ដើម្បី​បង្កើត​ជា​កាដូទេស​ចរណ៍​ទាំង​ស្រុង​។

យុទ្ធ​សាស្ត្រ​សារ​គមនាគមន៍​ផ្សព្វ​ផ្សាយ​រូប​ភាព​វៀត​ណាម​ទៅ​កាន់​បរ​ទេស​ ដំ​ណាក់​កាល​២០២៦-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ បាន​ផ្តល់​សច្ចា​ប័ន​តាម​សេច​ក្តី​សម្រេច​លេខ​ ១៧៣/QD-TTg ចុះ​ថ្ងៃ​ទី​ ២៧ ខែ​មក​រា​ ឆ្នាំ​ ២០២៦ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​សង្កត់​ធ្ងន់​លើ​សារ​គមនាគមន៍​វប្ប​ធម៌​ កសាង​រូប​ភាព​ផ្លាក​សញ្ញា​សម្រាប់​វៀត​ណាម​។ យុទ្ធ​សាស្ត្រ​នេះ​ក៏​ផ្តោត​សំ​ខាន់​លើ​ការ​ផ្លាស់​ប្តូរ​ផ្នត់គំ​និត​សារ​គមនាគមន៍​ ប្តូរ​ពី​ការ​ឃោស​នា​តែ​មួយ​ទិស​ ទៅ​ជា​ការក​សាង​រូប​ភាព​ផ្លាក​សញ្ញា​ និង​កម្លាំង​ផ្នែក​ទន់​នៃ​ប្រ​ទេស​ជាតិ​។ ដោយ​ការ​បំ​ផុស​គំ​និត​ ចែក​រំលែក​តម្លៃ​ និង​ដាស់​មនោ​សញ្ចេតនា​ធ្វើ​ជា​សំ​ខាន់​ បង្កើន​សារ​គមនាគមន៍​ពហុទិស​ និង​ពិត​ប្រាកដ​។

ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់​នៃ​យុទ្ធ​សាស្ត្រ​នេះ​ គឺ​ការ​ដាក់​ចេញ​នូវ​តម្រូវ​ការក​សាង​ខ្លឹម​សា​រនិង​សារ​គមនាគមន៍​។ ក្នុង​នោះ​ យុទ្ធ​សាស្ត្រ​សង្កត់​ធ្ងន់​៖ ទាញ​យក​ផល​ពី​ “រឿង​រ៉ាវ​វៀត​ណាម​”- គឺ​ជា​រឿង​រ៉ាវ​គំ​រូ​ តួ​អង្គ​ ព្រឹត្តិ​ការណ៍​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ផលិត​ផល​គំ​រូ​លើ​គ្រប់​វិស័យ​ ដើម្បី​ផ្សព្វ​ផ្សាយ​រូប​ភាព​ប្រ​ទេស​ជាតិ​ និង​កសាង​សម្គាល់​អត្ត​សញ្ញា​ណ​រូប​ភាព​ជាតិ​វៀត​ណាម​។ 

វៀត​ណាម​និយាយ​រួម​ ទី​ក្រុង​កឹង​ធើនិយាយ​ដោយ​ឡែក​ មាន​មោទ​នភាព​ចំ​ពោះ​អត្ត​សញ្ញា​ណ​ដ៏​ពិ​សេស​ សម្បូរ​បែប​ ជា​មួយ​នឹង​ “រឿង​រ៉ាវ​វៀត​ណាម​” គួរ​ឱ្យ​ទាក់​ទាញ​អា​រម្មណ៍​។ ប្រ​សិន​បើ​ទាញ​យក​ផល​មាន​ប្រ​សិទ្ធ​ភាព​ រឿង​រ៉ាវ​ទាំង​នោះ​នឹង​ក្លាយ​ជា​ផលិត​ផល​ទេស​ចរណ៍​ ជា​បណ្តា​ញផ្សព្វ​ផ្សាយ​ផ្លាក​សញ្ញា​វប្ប​ធម៌​ និង​រូប​ភាព​ភូមិ​ភាគ​មាន​ប្រ​សិទ្ធ​ភាព​។ ផ្សព្វ​ផ្សាយ​រូប​ភាព​ប្រ​ទេស​ជាតិ​ មិន​ត្រឹម​តែ​ចាប់​ផ្តើម​ពី​យុទ្ធ​នា​ការ​សារ​គមនាគមន៍​ទ្រង់​ទ្រាយ​ធំ​ប៉ុណ្ណោះ​ទេ​ ដែល​ចាប់​ផ្តើម​ពី​ផលិត​ផល​តូច​ៗ ប៉ុន្តែ​ចេះ​និទាន​ “រឿង​រ៉ាវ​វៀត​ណាម​” មួយ​ឱ្យ​បាន​ពីរោះ​ ស្អាត​ និង​មាន​ឥទ្ធិ​ពល​ជ្រាប​ដល់​បេះ​ដូង​មនុស្ស​គ្រប់​រូប​។

ឌាំងហ្វិញ​- លី​សៀ​

ចែករំលែកអត្ថបទ