ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/07/2026 - 17:31

ទីក្រុងកឹងធើជំរុញកិច្ចការបរទេស និងសមារហរណកម្មអន្តរជាតិ 

បញ្ជ្រាបមាគ៌ារបស់បក្ស និងរដ្ឋ ទីក្រុងកឹងធើ បន្តជំរុញសមារហរណកម្មអន្តរជាតិ តាមទិសដៅម្ចាស់ការ រវៀសរវៃ និងជាក់ស្តែង។ កិច្ចសហការព្រមៗគ្នារវាងកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន មិនត្រឹមតែរឹតបន្តឹងចំណងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងទាក់​ទាញប្រភពកម្លាំង អភិវឌ្ឍសេដ្ឋកិច្ច - សង្គម រួមចំណែកផ្សព្វផ្សាយរូបភាព និងលើកកម្ពស់ឋានៈរបស់ទីក្រុងទៀតផង។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ទីក្រុងបានទទួល និងធ្វើការជាមួយគណៈប្រតិភូជាង ៤២០ ក្រុម ដែលមានភ្ញៀវបរទេសជិត២.៩០០នាក់ កើនឡើង១១៨ក្រុម និងភ្ញៀវជាង ១.០០០ នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នៅក្នុងរូបថត៖ លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានតំណាងរដ្ឋសភាទីក្រុងកឹងធើ (ទី៣ពីស្តាំ) រួមជាមួយថ្នាក់ដឹកនាំទីក្រុងកឹងធើ បានទទួល និងធ្វើការជាមួយលោក Tshering Wangchuk Sherpa ឯកអគ្គរដ្ឋទូតវិសមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅវៀតណាម (ទី៣ពីឆ្វេង)។


ទីក្រុងកឹងធើបន្តពង្រឹងទំនាក់ទំនងជាមួយដៃគូមិត្តភាពប្រពៃណី ផ្សព្វផ្សាយកិច្ចព្រមព្រៀង សហប្រតិបត្តិការតាមទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាព។ ក្នុងរូបថត៖ លោក ដុងវ៉ាំង​ថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ (ខាងឆ្វេង) ទទួលស្វាគមន៍បណ្ឌិត Alounxay Sounnalath សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លេខាគណៈ​កម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តចំប៉ាសាក់ (ឡាវ) អញ្ជើញមកទស្សនកិច្ច និងធ្វើការនៅក្រុងកឹងធើ។

ចាប់ពីដើមឆ្នាំមកដល់ពេលនេះ ទីក្រុងកឹងធើ បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នានិងកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៣ជាមួយភូមិភាគ ដៃគូបរទេស និងបានចូលរួមក្នុងអង្គការអន្តរជាតិចំនួន៤ លើគ្រប់វិស័យទីក្រុង ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ ទន្ទឹមនឹងនោះ បន្តបង្កើនការរាល់សកម្មភាពតភ្ជាប់ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងរូបថត៖ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ រួមជាមួយនាយកដ្ឋានវប្បធម៌ និងទេសចរណ៍ក្រុង Jinju (កូរ៉េខាងត្បូង) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការ។

ក្នុងរយៈពេល៦ខែកន្លង ទីក្រុងកឹងធើ បានទទួលគម្រោងជំនួយចំនួន១៨ ដែលឧបត្ថម្ភដោយស្ថាប័ន អង្គការ បុគ្គលបរទេស និងអង្គការក្រៅរដ្ឋាភិបាលបរទេសធ្វើហិរញ្ញប្បទាន ដែលមានដើមទុនសរុបជាង២,៨ លានUSD។ ក្នុងការងារកិច្ចការបរទេសប្រជាជន ទីក្រុងបានអនុវត្តកម្មវិធី និងគម្រោងចំនួន២៤ ហើយចលនាកម្មវិធី និងគម្រោងថ្មីចំនួន៣៣ បន្ថែមទៀត ដែលមានតម្លៃសរុបជាង៩០ ពាន់លានដុង។ ក្នុងរូបថត៖ សហភាពបណ្តាអង្គការមិត្តភាពទីក្រុង​កឹងធើ សហការចាត់តាំងជាមួយ Taiwan Fund for Children and Families (TFCF) ជូនអំណោយសិស្សានុសិស្សឆ្លងកាត់ការលំបាករៀនពូកែនៅសង្កាត់តឹងឡុក។

កិច្ចការទូតសេដ្ឋកិច្ចបានទីក្រុងយកចិត្តទុកដាក់ពិសេស រួមចំណែកឧបត្ថម្ភអាជីវកម្មបើកទូលាយទីផ្សារ។ អាស្រ័យហេតុនោះ រយៈពេល៦ខែដើមឆ្នាំ ២០២៦ តម្លៃនាំចេញទំនិញ និងចំណូលពីសេវាកម្មរូបិយបណ្ណបរទេសរបស់ទីក្រុងប៉ាន់ប្រមាណសម្រេចជាង៣ពាន់លានUSD កើនឡើង ១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា សម្រេចបានជាង៥០% នៃផែនការប្រចាំឆ្នាំ។ ក្នុងរូបថត៖ លោក ហាវ៉ី ឯកអគ្គរដ្ឋទូតវិសមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅវៀតណាម (ទី៣ពីឆ្វេង) រួមជាមួយគណៈប្រតិភូ ទស្សនកិច្ចរោងចក្រកែច្នៃស្បៀងអាហារនាំចេញរបស់ក្រុមហ៊ុនភាគហ៊ុន ហ្វាងមិញញ៉ឹកនៅឃុំទ្រឿងថាញ់។

សកម្មភាពការទូតវប្បធម៌ ផ្សព្វផ្សាយទេសចរណ៍ បានទីក្រុងកឹងធើ ផ្សព្វផ្សាយតាមរូបភាព​សមស្របជាច្រើន រួមចំណែកឧទ្ទេសនាមរូបភាពទឹកដី និងប្រជាជនកឹងធើ ទៅកាន់មិត្តភក្តិអន្តរជាតិ។ ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៦ ទីក្រុងទទួលភ្ញៀវទេសចរបានជាង ៦,២​លាននាក់ មកទស្សនា កើនឡើងជិត២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ ក្នុងរូបថត៖ ភ្ញៀវទេសចរអន្តរជាតិទស្សនាផ្សារបណ្តែតកៃរ៉ាំង។

ពិពណ៌នារូបភាព៖ ហុងវ៉ឹង - លីសៀ

ចែករំលែកអត្ថបទ