កីឡា - ទេសចរណ៍ ទេសចរណ៍

10/07/2026 - 15:03

ទស្សនា​វត្ត​ព្រះ​វីរ​សម​ណៈទាំង​ពីរ​ព្រះ​អង្គ​ 

ស្ថិត​នៅ​ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ វត្ត​កេតុ​សំ​រោង​ទង​កល្ប​ព្រឹក​ កោះ​ស្លា​ មិន​ត្រឹម​តែ​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​វប្ប​ធម៌​ និង​ជំនឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​ទេស​ចរណ៍​ ដិត​ដាម​ដោយ​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​និង​ជំនឿ​ផ្លូវ​ចិត្ត​ផង​ដែរ​។ ដោយ​មាន​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី​ដ៏​វិចិត្រ​ ព្រម​ទាំង​ទស្សនា​ព្រះ​ចេតិយ​និង​អុជ​ធូប​រំលឹក​ព្រះ​វិញ្ញាណ​ក្ខ័ន្ធវីរ​សម​ណៈទាំង​ពីរ​ព្រះ​អង្គ​៖  យ៉ឿងសុខ​និង​គឹមស៊ុម​ន៍ ហើយ​វត្ត​នេះ​បាន​ក្លាយ​ជា​អា​សយ​ដ្ឋាន​ដ៏​សំ​ខាន់​មួយ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ និង​ពុទ្ធ​បរិស័ទ​មក​ទស្សនា​ សិក្សា​ស្វែង​យល់​អំ​ពី​ប្រ​វត្តិ​តស៊ូ​បដិវត្តន៍​និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។

ជ្រុង​មួយ​នៃ​ព្រះ​វិហារ​វត្ត​កោះ​ស្លា​។

ស្ថិតនៅ​តាម​បណ្តោ​យផ្លូវ​ជាតិ​លេខ​ ៥៤  វត្ត​កេតុ​សំ​រោង​ទង​កល្ប​ព្រឹក​ កោះ​ស្លា​ គឺ​ជា​វត្ត​ ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​ដ៏​លេច​ធ្លោ​មួយ​នៅ​ភូមិ​ភាគ​។ ដោយ​មាន​បរិយាកាស​ស្ងប់​ស្ងាត់​ ស្ថា​បត្យ​កម្ម​ដ៏​វិចិត្រ​និង​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ដ៏​មាន​អត្ថ​ន័យ​ វត្ត​នេះ​បាន​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​។ មក​កាន់​វត្ត​កោះ​ស្លា​ ភ្ញៀវ​ទេស​ចរ​បាន​ទាក់​ទាញ​ដោយ​សម្រស់​ដ៏​ស្រស់​ត្រ​កាល​នៃ​សំ​ណង់​ស្ថា​បត្យ​កម្ម​ ពោរ​ពេញ​ទៅ​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​។ លេច​ធ្លោ​នៅ​កណ្តា​លបរិវេណ​វត្ត​គឺ​ព្រះ​ពុទ្ធ​បដិ​មា​ទ្រង់​ផ្ចាញ់​មារ​ បង្ក​បរិយាកាស​ស័ក្តិសិទ្ធិ​និង​ស្ងប់​ស្ងាត់​។ សំ​ណង់​នា​នា​ក្នុង​វត្ត​បា​នក​សាង​តាម​រចនា​បថប្រ​ពៃ​ណី​ខ្មែរ​ ដោយ​មាន​ក្បាច់​ចម្លាក់​យ៉ាង​ប្រ​ណីត​និង​លម្អ​ដោយ​ក្បាច់​ភ្ញី​វល្លិ៍ដែល​ជា​អត្ត​សញ្ញា​ណ​ពិ​សេស​ នៃ​សិល្បៈ​ខ្មែរ​តំ​បន់​ណាម​បូ​។

វត្ត​កោះ​ស្លា​ មិន​ត្រឹម​តែ​ជា​កន្លែង​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​និង​ព្រះ​ពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​ដែល​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ខាង​ប្រ​វត្តិ​សាស្ត្រ​ផង​ដែរ​។ នៅ​ក្នុង​បរិវេណ​វត្ត​ មាន​ព្រះ​ចេតិយ​រំលឹក​ព្រះ​វិញ្ញាណ​ក្ខន្ធ​វីរ​សម​ណៈទាំង​ពីរ​ព្រះ​អង្គ​ យ៉ឿងសុខ​និង​គឹមស៊ុម​ន៍ ជា​កុល​បុត្រ​ឆ្នើម​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដែល​បាន​ពលី​ព្រះ​ជន្ម​យ៉ាង​អង់​អាច​ ក្លា​ហាន​ តស៊ូ​ដើម្បី​បុព្វ​ហេ​តុ​រំ​ដោះ​ជាតិ​នៅ​សមរ​ភូមិ​ វត្ត​ចារុ៍​ ថ្ងៃ​ទី​ ២១ ខែ​កុម្ភៈ​ ឆ្នាំ​ ១៩៧៥ ។ ព្រះ​ចេតិយ​ បាន​បក្ស​និង​រដ្ឋ​កសាង​នៅ​វត្ត​កោះ​ស្លា​  ដើម្បី​រំលឹក​គុណូបការៈ​និង​ការ​លះ​បង់​ដ៏​ឧត្តុ​ង្គឧត្តម​របស់​ព្រះ​វីរ​សម​ណៈទាំង​ពីរ​ព្រះ​អង្គ​។ ទី​នេះ​ក៏​ជា​កន្លែង​អប់​រំ​ និង​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ​ ព្រម​ទាំង​ពង្រឹង​សាមគ្គី​ជន​ជាតិ​ដល់​គ្រប់​ជំ​នាន់​។ ជា​រៀង​រាល់​ឆ្នាំ​ មាន​គណៈ​ប្រតិ​ភូ​ កម្មា​ភិបាល​  សិស្ស​ និស្សិត​ ពុទ្ធ​បរិស័ទ​និង​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ មក​អុជ​ធូប​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​រំលឹក​គុណ​ ព្រម​ទាំង​សិក្សា​ស្វែង​យល់​អំ​ពី​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​បុព្វ​ហេ​តុ​ តស៊ូ​ដើម្បី​ឯក​រាជ្យ​ជាតិ​។

សម្រាប់​ភ្ញៀវ​ទេស​ចរ​ ដំ​ណើរ​មក​កាន់​វត្ត​កោះ​ស្លា​មិន​ត្រឹម​តែ​ទស្សនា​កម្សាន្ត​នូវ​សំ​ណង់​ស្ថា​បត្យ​កម្ម​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឱ​កាស​មួយ​ដើម្បី​ស្វែង​យល់​និង​ទទួល​អា​រម្មណ៍​យ៉ាង​ជ្រាល​ ជ្រៅ​អំ​ពី​តម្លៃ​វប្ប​ធម៌​និង​ប្រ​វត្តិ​សាស្ត្រ​នៃ​តំ​បន់​ដែល​សម្បូរ​ទៅ​ដោយ​ប្រ​ពៃ​ណី​បដិវត្តន៍​។ ក្នុង​បរិយាកាស​ ដ៏​ស្ងប់​ស្ងាត់​របស់​វត្ត​ អ្នក​ទាំង​ឡាយ​កាន់​តែ​យល់​ច្បាស់​និង​កោត​សរសើរ​ចំ​ពោះ​ការ​លះ​បង់​ដ៏​ធំ​ធេង​របស់​បុព្វ​បុរស​ដើម្បី​បុព្វ​ហេ​តុ​ឯក​រាជ្យ​និង​សេ​រី​ភាព​ របស់​មា​តុ​ភូមិ​។

ដោយ​ការ​រួម​បញ្ចូល​គ្នា​រវាង​តម្លៃ​វប្ប​ធម៌​ ជំនឿ​ផ្លូវ​ចិត្ត​និង​ប្រ​វត្តិ​សាស្ត្រ​បដិវត្តន៍​ វត្ត​កោះ​ស្លា​ កំ​ពុង​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ ក្នុង​ដំ​ណើរ​ស្វែង​យល់​អំ​ពី​ទឹក​ដី​វិញ​ឡុង​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​វប្ប​ធម៌​ខ្មែរ​ណាម​បូ​ដល់​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​៕              

                                               ទីទុយ​

ចែករំលែកអត្ថបទ