កីឡា - ទេសចរណ៍ ទេសចរណ៍

07/07/2026 - 21:37

ស្វែង​យល់​ពី​តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា 

ជា​មួយ​នឹង​បរិយាកាស​បៃតង​ស្រស់​ត្រ​កាល​ សកម្ម​ភាព​លេង​កម្សាន្ត​ជា​ច្រើន​ និង​សេ​វា​កម្ម​លម្ហែ​កាយ​ដ៏​សម្បូរ​បែប តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា គឺ​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ពេល​មក​ដល់​ខេត្ត​វិញ​ឡុង​។ នៅ​ទី​នេះ​នាំ​មក​នូវ​បទ​ពិសោធន៍​លម្ហែ​កាយ​យ៉ាង​ស្រស់​ស្រាយ​បែប​ធម្ម​ជាតិ​ដ៏​បរិសុទ្ធ​ សម​ស្រប​សម្រាប់​ដំ​ណើរ​កម្សាន្ត​ សម្រាក​លម្ហែ​កាយ​ជា​មួយ​ក្រុម​គ្រួ​សារ​ និង​មិត្ត​ភក្តិ។

ស្ថិត​នៅ​សង្កាត់​ឡុង​ឌឹក ខេត្ត​វិញ​ឡុង​ តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា គឺ​ជា​គោល​ដៅ​ធ្លាប់​ដឹង​ឮ​របស់​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​។ ជា​មួយ​បរិវេណ​ដ៏​ធំ​ទូ​លាយ​ មាន​ដើម​ឈើ​និង​ទេ​សភាព​ជា​ច្រើន​ ដែល​ត្រូវ​បាន​វិនិយោគ​យ៉ាង​សម​ស្រប​ ទី​នេះ​បង្ក​បាន​បរិយាកាស​ស្រស់​ស្រាយ​ ត្រ​ជាក់​ស្រួល​ ពិ​សេស​គឺ​សម​ស្រប​សម្រាប់​ថ្ងៃ​រដូវ​ក្តៅ​ស្អុះ​ស្អាប់​។

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា។

នៅ​ពេល​ឈាន​ជើង​ចូល​ទៅ​ក្នុង​តំ​បន់​ទេស​ចរណ៍​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​មាន​អា​រម្មណ៍​ទទួល​បាន​នូវ​បរិយាកាស​ដ៏​បរិសុទ្ធ​ និង​ស្ងៀម​ស្ងាត់​។ ជួរ​ដើម​ឈើ​ចោល​ម្លប់​ត្រ​ឈឹង​ត្រឈៃ​ រួម​ជា​មួយ​ទេ​សភាព​ដែល​បាន​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ បាន​នាំ​មក​នូវ​អា​រម្មណ៍​ធូរ​ស្រាល​ក្នុង​ចិត្ត​ ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​បំ​បាត់​នូវ​ក្តី​កង្វល់​ក្នុង​ជីវ​ភាព​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​។ ហេ​តុ​ដូច្នេះ​ហើយ​  ហ្វិញ​ខា ក្លាយ​ជា​ជម្រើស​របស់​គ្រួ​សារ​ជា​ច្រើន​ ក្រុម​យុវ​ជន​ និង​ភ្ញៀវ​ទេស​ចរ​ដែល​ចង់​ស្វែង​រក​បរិយា​កាស​សម្រាក​លម្ហែ​កាយ​ នៅ​ថ្ងៃ​ចុង​សប្តា​ហ៍ ឬ​ក្នុង​ឱ​កាស​ឈប់​សម្រាក​រយៈ​ពេល​ខ្លី​។

ចំ​ណុច​លេច​ធ្លោ​នៃ​តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា គឺ​ការ​រួម​បញ្ចូល​រវាង​ទម្រង់​កម្សាន្ត​សប្បាយ​ ម្ហូប​អា​ហារ​ និង​ការ​សម្រាក​ លម្ហែ​កាយ​។ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ចូល​រួម​សកម្ម​ភាព​ជា​ច្រើន​ដែល​សម​ស្រប​នឹង​គ្រប់​វ័យ​ រីក​រាយ​សប្បាយ​ជា​មួយ​សាច់​ញាតិ​និង​មិត្ត​ភក្តិ។ បរិយាកាស​ដ៏​ធំ​ទូ​លាយ​គឺ​ជា​ឱ​កាស​ងាយ​ស្រួល​ ដើម្បី​ចាត់​តាំង​សកម្ម​ភាព​ជួប​ជុំ​សមូហ​ភាព​ លើ​ទី​លាន​ ឬ​រាល់​កម្ម​វិធី​ដោះ​ដូរ​នៅ​ខាង​ក្រៅ​។

ជ្រុង​មួយ​នៃ​បរិយាកាស​ហាង​កាហ្វេ​ ម្ហូប​អា​ហារ​បម្រើ​ភ្ញៀវ​ទេស​ចរ​តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា។

ទន្ទឹម​នឹង​សកម្ម​ភាព​ទស្សនា​កម្សាន្ត​ តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា នៅ​មាន​ប្រ​ព័ន្ធ​អាង​ហែ​លទឹក​សម្រាប់​អ្នក​ពេញ​វ័យ​និង​កុមារ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​លេង​កម្សាន្ត​ក្នុង​ថ្ងៃ​រដូវ​ក្តៅ​។ តំ​បន់​ទេស​ចរណ៍​ក៏​មាន​ចាត់​តាំង​ថ្នាក់​បង្រៀន​ហែ​លទឹក​សម្រាប់​កុមារ​ និង​អ្នក​ដែល​មាន​តម្រូវ​ការ​រៀន​ហែ​លទឹក​ រួម​ចំ​ណែក​ពី​លទ្ធ​ភាព​ការ​ពារ​ និង​ប្រ​ឆាំង​ការ​លង់​ទឹក​។ ក្រៅ​ពី​នេះ​ ភោជនីយ​ដ្ឋាន​នៅ​ក្នុង​តំ​បន់​ទេស​ចរណ៍​មាន​បម្រើ​មុខ​ម្ហូប​យ៉ាង​សម្បូរ​បែប​ ដែល​មាន​រស​ជាតិ​ប្រ​កប​ដោយ​លក្ខ​ណៈតំ​បន់​ភាគ​ខាង​លិច​។ បន្ទាប់​ពី​ទស្សនា​ និង​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ភ្លក់​រស​ជាតិ​មុខ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ក្នុង​បរិយាកាស​ដ៏​ត្រ​ជាក់​ស្រួល​ ជិត​ស្និទ្ធ​នឹង​ធម្ម​ជាតិ​ ព្រម​ទាំង​ទទួល​បាន​អា​រម្មណ៍​ដែល​ប្រ​កប​ដោយ​លក្ខ​ណៈដ៏​ពិ​សេស​នៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​ណាម​បូ​។ 

អាង​ហែ​លទឹក​នៅ​តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា ទាក់​ទាញ​ភ្ញៀវ​មក​លេង​កម្សាន្ត​ បំ​បាត់​ភាព​ស្អុះ​ស្អាប់​ក្នុង​ថ្ងៃ​ដែល​ក្តៅ​ខ្លាំង​។

មិន​ត្រឹម​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទស្សនា​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ ហ្វិញ​ខា នៅ​មាន​តំ​បន់​សម្រាក​លម្ហែ​កាយ​ដែល​មាន​បរិយាកាស​ស្ងប់​ស្ងាត់​ សម​ស្រប​សម្រាប់​អ្នក​ដែល​ចង់​ស្វែង​រក​ភាព​ស្ងប់​រម្ងាប់​ និង​បំ​ពេញ​ថាម​ពល​ឡើង​វិញ​។ ការ​រួម​បញ្ចូល​យ៉ាង​សម​ស្រ​បរ​វាង​ធម្ម​ជាតិ​ សេ​វា​កម្ម​លេង​កម្សាន្ត​ និង​សម្រាក​លម្ហែ​កាយ​ បាន​បង្កើត​ជា​កម្លាំង​ទាក់​ទាញ​ដោយ​ឡែក​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ ហ្វិញ​ខា ក្លាយ​ជា​គោល​ដៅ​ទេស​ចរណ៍​អេកូឡូ​ស៊ី​មួយ​ក្នុង​ចំ​ណោម​គោល​ដៅ​ដែល​បាន​អ្នក​ជា​ច្រើន​ជ្រើស​រើស​។

ជា​មួយ​ឧត្តម​ភាព​នៃ​ទេ​សភាព​ បរិស្ថាន​បរិសុទ្ធ​ និង​ប្រ​ព័ន្ធ​សេ​វា​កម្ម​សម្បូរ​បែប​ តំ​បន់​ទេស​ចរណ៍​អេកូឡូ​ស៊ី​ហ្វិញ​ខា មិន​ត្រឹម​តែ​នាំ​មក​នូវ​បទ​ពិសោធន៍​ដ៏​ជក់​ចិត្ត​សម្រាប់​ភ្ញៀវ​ទេស​ចរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផលិត​ផល​ទេស​ចរណ៍​របស់​ខេត្ត​វិញ​ឡុង​កាន់​តែ​មាន​ភាព​សម្បូរ​បែប​ថែម​ទៀត​ផង​។ ទី​នេះ​គឺ​ជា​កន្លែង​សំ​ចត​គួរ​ជា​ទី​ចាប់​អា​រម្មណ៍​ សម្រាប់​អ្នក​ដែល​ចង់​រួម​រស់​ជា​មួយ​ធម្ម​ជាតិ​ រីក​រាយ​សម្រាក​លម្ហែ​កាយ​ និង​ស្វែង​យល់​ពី​សម្រស់​នៃ​ទឹក​ដី​ភាគ​ខាង​លិច​ដែល​សម្បូរ​ទៅ​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​៕

                                                       ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ