05/07/2026 - 17:51

ឡុង​ភូ ចាត់​តាំង​ពិ​ធី​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត ឆ្នាំ ២០២៦ 

មន្ទីរ​ពេទ្យ​លោ​ហិត​វិទ្យា - បញ្ចូល​ឈាម​កឹង​ធើ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ចាត់​តាំង​ពិ​ធី​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត ឆ្នាំ​ ២០២៦ ។

ក្រោយ​ពី​ពិ​និត្យ​សម្រាំង មាន ១១០ ឯក​តា​ឈាម ដែល​សម្រេច​តាម​សំ​ណូម​ពរ​ ដើម្បី​បម្រើ​ដល់​ការងា​រស​ង្គ្រោះ​បន្ទាន់ និង​ព្យា​បាល​អ្នក​ជំងឺ។ ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត គឺ​ជា​សកម្ម​ភាព​មួយ​ដែល​ឃុំ​ឡុង​ភូ តែង​តែ​រក្សា​ជា​ប្រ​ចាំ​រៀង​រាល់​ឆ្នាំ​ ដើម្បី​ផ្សព្វ​ផ្សាយ និង​ចលនា​កម្មា​ភិបាល​និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។ តាម​រយៈ​នោះ រួម​ចំ​ណែក​បំ​ពេញ​បន្ថែម​នូវ​ប្រ​ភព​ឈាម​បម្រុង​សម្រាប់​បម្រើ​ដល់​ការ​ងារ​ព្យា​បាល​នៅ​តាម​គ្រឹះ​ស្ថាន​សុខា​ភិបាល ព្រម​ទាំង​រួម​ចំ​ណែក​ពង្រីក​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហ​គមន៍។

ទិដ្ធភាព​បរិច្ចាក​ឈាម​ស្ម័គ្រ​ចិត្ត​នៅ​ឃុំ​ឡុង​ភូ ឆ្នាំ​២០២៦។

កម្មា​ភិបាល និង​ប្រ​ជា​ជន​ជា​ច្រើន​មក​បរិច្ចាក​ឈាម​ស្ម័ក្រ​ចិត្ត។

ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត គឺ​ជា​ទង្វើប្រ​កប​ដោយ​គុណ​ធម៌​ដ៏​ខ្ពង់​ខ្ពស់​ដែល​ជួយ​រក្សា​ប្រ​ភព​ឈាម​បម្រុង​ដ៏​ចាំ​បាច់​បំ​ផុត ដើម្បី​ជួយ​ការ​ងា​រសង្គ្រោះ​បន្ទាន់ និង​ព្យា​បាល​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ដែល​ត្រូវ​ការ​ឈាម​ជា​រៀង​រាល់​ថ្ងៃ។ ចំ​ពោះ​អ្នក​បរិច្ចាគ​ឈាម នេះ​ជា​ឱ​កាស​មួយ​ដើម្បី​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ និង​ជួយ​រំ​ញោច​ដល់​ខួរ​ឆ្អឹង​ក្នុង​ការ​ផលិត​កោ​សិកា​ឈាម​ថ្មី។ ឈាម​មួយ​ដំ​ណក់ៗ ដែល​បាន​ផ្តល់​ឱ្យ គឺ​ជា​ឱ​កាស​រស់​រាន​មាន​ជីវិត​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​រង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ស្ត្រី​សម្រាល​កូន ឬ​អ្នក​ជំងឺ​ដែល​កើត​ជំងឺ​កាច​សា​ហាវ​កំ​ពុង​ត្រូវ​ការ​បញ្ចូល​ឈាម​។ វិទ្យា​សាស្ត្រ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​បរិច្ចាគ​ឈាម​ជួយ​បន្ថយ​បរិ​មាណ​ជាតិ​ដែក​ដែល​លើស​ក្នុង​រាង​កាយ ជួយ​ឱ្យ​ឈាម​រត់​បាន​ល្អ​ប្រ​សើរ​ឡើង។

សុក​កា-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ