(អ.ឡ) - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានបន្តសកម្មភាពមានសុពលភាព និងប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការពារប្រទេស សន្តិសុខលើភូមិឋានទីក្រុង។
តាមរយៈនោះ ក្រុមប្រឹក្សាប្រជាជនទីក្រុង នីតិកាលទី XI អាណត្តិកាល ២០២៦ -២០៣១ បានចាត់តាំងជោគជ័យកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងចំនួន ៣ លើក ហើយបានអនុម័តសេចក្តីសម្រេចចិត្តចំនួន ៣៧។ ដោយឡែកកិច្ចប្រជុំលើកទី ៣ (កិច្ចប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៦) ដែលកំពុងប្រព្រឹត្តទៅនេះ ក្រុមប្រឹក្សាប្រជាជនទីក្រុងគ្រោងនឹងអនុម័តសេចក្តីសម្រេចចិត្តចំនួន ៤៥ បន្ថែមទៀត។
តាមការវាយតម្លៃរបស់គណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង ការចាត់តាំងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុង បានអនុវត្តស្របតាមបទប្បញ្ញត្តិនៃច្បាប់ ធានាបាននូវការដឹកនាំ ចង្អុលការរបស់បក្ស យោងលើស្មារតីម្ចាស់ការ សហការយ៉ាងជិតស្និទ្ធ ការទទួលខុសត្រូវ មានរបៀបរៀបរយនិងច្បាមតាមសេចក្តីកំណត់នៃច្បាប់ស្តីពីការចាត់តាំងរដ្ឋអំណាចភូមិភាគ ការណែនាំរបស់មជ្ឈិមនិងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។ ឯកសារសម្រាប់កិច្ចប្រជុំបានរៀបចំយ៉ាងម៉ត់ចត់ គ្រប់សព្វស្របតាមតម្រូវការដែលច្បាប់បានកំណត់។

គណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង ដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹធើ នីតិកាលទី XI អាណត្តិកាល ២០២៦-២០៣១ ។ រូបថត៖ អាញយុង
អនុវត្តកម្មវិធីឃ្លាំមើលឆ្នាំ ២០២៦ គណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង បានអនុវត្តការឃ្លាំមើលជាប្រចាំលើការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុង ព្រមទាំងបានចាត់ឱ្យគណៈនៃក្រុមប្រឹក្សាប្រជាជនទីក្រុង តាមដាននិងឃ្លាំមើលជាប្រចាំ លើសេចក្តីកំណត់នៃលិខិតបទដ្ឋានគតិយុត្តដែលគណៈកម្មាធិការប្រជាជនទីក្រុងប្រកាសដាក់ចេញសេចក្តីសម្រេចចិត្តដែលក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ សង្កាត់ប្រកាសដាក់ចេញ ។
គណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង បានចាត់តាំងឃ្លាំមើលប្រធានបទអំពីការផ្លាស់ប្ដូរឌីជីថលនៅលើភូមិឋានទីក្រុង; ផ្សព្វផ្សាយដាក់ចេញនូវខ្លឹមសារពាក់ព័ន្ធនឹងការឃ្លាំមើលលើការគ្រប់គ្រង និងការប្រើប្រាស់ទីស្នាក់ការរដ្ឋ បន្ទាប់ពីការរួមបញ្ចូលអង្គភាពរដ្ឋបាលនៃប្រព័ន្ធនយោបាយនិងការអនុវត្តផែនការវិនិយោគរបស់រដ្ឋក្នុងរយៈពេលមធ្យម ដំណាក់កាល ២០២១-២០២៥ ព្រមទាំងផែនការវិនិយោគរបស់រដ្ឋឆ្នាំ ២០២៦។ ទន្ទឹមនឹងនោះ ក៏បានចាត់តាំងសិក្សាស្រាវជ្រាវចំនួន ៣ លើក អំពីស្ថានភាពចាត់តាំង ដំណើរការរបស់ដំណាក់សុខាភិបាល និងការអនុវត្តសៀវភៅសុខភាពអេឡិចត្រូនិក ក្នុងការពិនិត្យនិងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ; ល្បឿនដំណើរការអនុវត្តគម្រោងនានា; ការប្រមូល ដឹកជញ្ជូន និងវិនិច្ឆ័យកាកសំណល់រឹងនៅលើភូមិឋានទីក្រុង។
ព្រមជាមួយនោះ គណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង បានអនុវត្តល្អការងារទទួលពលរដ្ឋ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត; ចាត់តាំងជោគជ័យសន្និបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាប្រជាជន អាណត្តិកាល ២០២១- ២០២៦; ម្ចាស់ការធ្វើសេនាធិការនូវសកម្មភាពនានា ដើម្បីរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦- ២០៣១ ប្រព្រឹត្តទៅដោយជោគជ័យ។ ជាមួយគ្នានេះ ក៏បានសហការនិងគណៈប្រចាំការនៃគណៈកម្មាធិការកិច្ចការតំណាងរដ្ឋសភា ចាត់តាំងសន្និបាតបណ្តុះបណ្តាលបំណិនសកម្មភាពជូនតំណាងក្រុមប្រឹក្សាប្រជាជនទាំងពីរថ្នាក់ ៤២០ នាក់ អាណត្តិកាល ២០២៦-២០៣១៕
ធ្វីខ្វេ - ពេជ្រសឿន