26/06/2026 - 22:17

កសិ​ករ​ហ៊ាន​គិត ហ៊ាន​ធ្វើ​ 

ជា​មួយ​ស្មារតី​ព្យា​យាម វាង​វៃ និង​មិន​បង្អង់​ច្នៃ​ប្រ​ឌិត ពូ​ដាំង​ថាញ​វៀត នៅ​មណ្ឌល​៥ សង្កាត់​កៃ​រាំង ទី​ក្រុង​កឹង​ធើ បានក​សាង​សម្រេច​ជោគ​ជ័យ​ទម្រង់​ដាំ​ត្រ​សក់​អនុ​វត្ត​បច្ចេក​ទេស​ធ្វើ​ទ្រើង​សំ​ណាញ់​គួប​ផ្សំ​ផ្ទាំង​គ្រប​កសិ​កម្ម។ ទម្រង់​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ក្លាយ​ជា​ទម្រង់​លេច​ធ្លោ​ដើម្បី​កសិ​ករ​ដទៃ​ទៀត​ទស្សនា​និង​រៀន​សូត្រ​តាម។

ចំ​ការ​ត្រ​សក់​របស់​ពូ​ដាំង​ថាញ់​វៀត (អ្នក​អង្គុយ) តែង​ខៀវ​ស្រស់ ផ្តល់​ទិន្ន​ផល​ខ្ពស់។

មុន​នេះ ក៏​ដូច​ជា​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​ទៀត​នៅ​សង្កាត់​កៃ​រាំង ពូ​វៀត​ធ្វើ​ស្រែ​៣​រដូវ​ក្នុង​មួយ​ឆ្នាំ។ ក៏​ប៉ុន្តែ​តែង​ជួប​ការ “បាន​ផល​មិន​បាន​ថ្លៃ” រួម​ជា​មួយ​ថវិកា​ផលិត​កើន​ខ្ពស់ បណ្តាល​ឱ្យ​ប្រាក់​ចំ​ណូល​មិន​ស្ថិរ​ភាព។ ឆ្លង​តាម​ការ​ទស្សនា ស្វែង​យល់​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​នៅ​ភូមិ​ភាគ​នា​នា ពូ​វៀត​ឃើញ​ត្រ​សក់​ជា​ប្រ​ភេទ​ដំ​ណាំ​ខ្លី​ថ្ងៃ ងាយ​ដាំ តម្លៃ​ក៏​លំ​នឹង ម្ល៉ោះហើយ​នៅ​ឆ្នាំ​២០១០ ពូ​ចាប់​ផ្តើម​ពិ​សោធន៍​ទម្រង់​នេះ។

សព្វ​ថ្ងៃ ផ្ទៃ​ដី ៨,៥ កុង​របស់​គ្រួ​សារ ពូ​វៀត​ដាំ​ត្រ​សក់​៣​រដូវ​ក្នុង​មួយ​ឆ្នាំ។ ដោយ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស និង​ការ​ថែ​ទាំ​មត់​ចត់ ចំ​ការ​ត្រ​សក់​រីក​លូត​លាស់​ល្អ រាល់​ថ្ងៃ​ផ្គត់​ផ្គង់​ឱ្យ​ទី​ផ្សារ​ពី ២០០ គី​ឡូ​ក្រាម​ដល់​ជាង ១ តោន តម្លៃ​លក់​ផ្ទាល់​នៅ​ចំ​ការ​ប្រ​ហែល ៦.០០០​-១០.០០០ ដុង​/គី​ឡូ​ក្រាម។ ទម្រង់​នាំ​មក​ប្រ​ភព​ចំ​ណូល​ស្ថិរ​ភាព​ដល់​គ្រួ​សារ​ខ្ពស់​ជាង​ច្រើន​ដង​ប្រៀប​នឹង​ផលិត​ស្រូវ។

ជោគ​ជ័យ​របស់​ពូ​វៀត គឺ​ស្មារតី​ហ៊ាន​គិត ហ៊ាន​ធ្វើ ពេល​ប្តេជ្ញា​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ដាំ​ដុះ។ ជំ​នួស​ឱ្យ​ការ​ដាំ​ត្រ​សក់​តាម​បែប​ប្រ​ពៃ​ណី ធ្វើ​ទ្រើង​ពី​ដើម​បបុស គឺ​ពូ​វៀត​ប្រើ​ប្រាស់​ផ្ទាំង​គ្រប​កសិ​កម្ម​គួប​ផ្សំ​ធ្វើ​ទ្រើង​ដោយ​សំ​ណាញ់​។

ពូ​វៀត​ចែក​រំលែក៖ “ផ្ទាំង​គ្រប​ជួយ​រក្សា​សំ​ណើម​ឱ្យ​ដី បន្ថយ​ស្មៅ​និង​ការ​ហូរ​ជី ឯ​សំ​ណាញ់​ជួយ​ត្រ​សក់​ច្បាម​ជាប់ ទទួល​បាន​ពន្លឺ​ព្រះ​អា​ទិត្យ​ច្រើន​ជាង។ តាំង​ពី​នោះ ផ្លែ​ត្រ​សក់​ត្រង់​ស្អាត។ សំ​ខាន់​ដាំ​ត្រ​សក់​តាម​វិធី​ថ្មី ទិន្ន​ផល​កើន​ឡើង​គួរ​កត់​សម្គាល់ មិន​សូវ​បង់​កម្លាំង​ថែ​ទាំ ប្រឹត​សំ​ចៃ​ថវិកា​វិនិ​យោគ”។

ជា​មួយ​បទ​ពិសោធន៍​ជាង ១០ ឆ្នាំ​ដាំ​ត្រ​សក់​នៅ​ដី​ស្រែ តាម​ពូ​វៀត ដើម្បី​ត្រ​សក់​សម្រេច​ទិន្ន​ផល​ខ្ពស់ ត្រូវ​ជ្រើស​ពូជ​ត្រ​សក់​គុណ​ភាព​ខ្ពស់ ជំ​នះជំងឺ​ដង្កូវ ទ្រាំ​បាន​កម្ដៅ​និង​ផ្តល់​ផ្លែ​ច្រើន។ មុន​ពេល​ចុះ​ពូជ ត្រូវ​ធ្វើ​ដី​និង​ហាល​ដី​ដើម្បី​កម្ចាត់​ពន្លក​ជំងឺ ក្រោយ​មក​លើក​រង​ឱ្យ​ខ្ពស់ បាច់​ជី​ធម្ម​ជាតិ ក្រាល​ផ្ទាំង​គម្រប ចោះ​រន្ធ​ចុះ​ពូជ។

តាម​ពូ​វៀត ដំ​ណាំ​ត្រ​សក់​ច្រើន​មាន​ជំងឺ​មួយ​ចំ​នួន​ដូច ផ្សិត​ស ស្វិត​ទង និង​បណ្តា​ប្រ​ភេទ​សត្វ​បំ​ផ្លាញ​ដូច​ទ្រី​ប ដង្កូវ​គូរ​យន្ត ទើប​អ្នក​ដាំ​ត្រូវ​ឧស្សាហ៍​មើល​ថែ​ចំ​ការ ប្រ​ទះ​ឃើញ​ទាន់​ពេល​និង​វិនិច្ឆ័យ​ជំងឺ​ដង្កូវ​ឱ្យ​បាន​ឆាប់ ទន្ទឹម​នោះ​ធា​នា​មត់​ចត់​រយៈ​ពេល​ផ្តា​ច់ប្រើ​ថ្នាំ មុន​ពេល​ប្រ​មូល​ផល ដើម្បី​ផលិត​ផល​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់​តែង​ជ្រះ​ស្អាត សុវត្ថិ​ភាព។

ជោគ​ជ័យ​របស់​ពូ​ដាំង​ថាញ​វៀត មិន​ត្រឹម​ជា​អំ​ណោយ​ផល​នៃ​ការ​ព្យា​យាម ថែម​ទាំង​ជា​សក្ខី​ភាព​នៃ​ការ​ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ​របស់​កសិ​ករ​កឹង​ធើក្នុង​សម័យ​ថ្មី។ ឆ្ពោះ​ទៅ​រក​ទិស​ដៅ​អភិវឌ្ឍ​ន៍ស្ថិរ​ភាព ពូ​វៀត​មាន​បំ​ណង​អនុ​វត្ត​ការ​ផលិត​ទៅ​តាម​អភិ​ក្រម​ស្តង់​ដារ​សុវត្ថិ​ភាព​ជីវ​សាស្ត្រ ទន្ទឹម​នោះ​ពូ​តែង​ជំនួយ​បច្ចេក​ទេស​ដល់​កសិ​ករ​ណា​ដែល​ចង់​បង្វែរ​ពូជ​ដំ​ណាំ សំ​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច លើក​កម្ពស់​ជីវ​ភាព៕

ខាក​វៀត- ចន្ថា​

ចែករំលែកអត្ថបទ