25/06/2026 - 22:57

រដូវវិស្សម​កាល​សប្បាយ​រីក​រាយ​និង​សុវត្ថិ​ភាព​សម្រាប់​សិស្សា​នុសិស្ស​ 

នៅ​ក្នុង​ទី​ក្រុង​កឹង​ធើ មាន​គ្រួ​សារ​ជា​ច្រើន​បាន​ម្ចាស់​ការ​រៀប​ចំ​សកម្ម​ភាព​សម​ស្រប​ ដើម្បី​ធា​នា​ឱ្យ​កូនៗ បាន​សម្រាក់​ក្នុង​រដូវវិស្សម​កាល​ដ៏​មាន​ប្រ​យោជន៍​និង​សុវត្ថិ​ភាព​។ ទន្ទឹម​នឹង​នេះ សា​លា​រៀន​មួយ​ចំ​នួន​ក៏​បាន​ចាត់​តាំង​កម្ម​វិធី​បង្កើន​ចំ​ណេះ​ដឹងរ​ដូវវិស្សម​កាល ដើម្បី​បង្ក​បរិ​យា​កាស​រៀន​សូត្រ​និង​ឆ្លង​បទ​ពិ​សោធន៍​ដ៏​ល្អ​ប្រសើរ​សម្រាប់​សិស្សា​នុសិស្ស។

ស្នាម​ញញឹម​របស់​ប្អូន​ៗដែល​ចូល​រួម​ក្នុង​កម្ម​វិធី​បង្កើន​ចំ​ណេះ​ដឹងរ​ដូវ​វិស្សម​កាល​នៅ​សា​លា​បឋម​សិក្សា​ង៉ោ​គ្វៀង។

ក្នុង​អំ​ឡុង​ពេល​សម្រាក​វិស្សម​កាល បង​ស្រី ង្វៀង​បាវ​ង៉ុក (នៅ​សង្កាត់​អាង​ប៊ិញ) បាន​នាំ​កូន​ពីរ​នាក់​ទៅ​លេង​ផ្ទះ​ជី​ដូន​ជី​តា​នៅ​ជន​បទ។ ប្តីប្រ​ព័ន្ធ​របស់​បង​តែង​ប្តូរ​វេន​គ្នា​មើល​ថែ​ទាំ​ពួក​គេ​និង​ចំ​ណាយ​ពេល​អាន​សៀវ​ភៅ គូរ​គំ​នូរ មើល​តុក្កតា និង​បង្រៀន​ពួក​គេ​អំ​ពី​បំ​ណិន​ក្នុង​ជីវ​ភាព​តាម​រយៈ​ការ​ចម្អិន​អា​ហារ​នៅ​ចុង​សប្តាហ៍។ រដូវ​វិស្សម​កាល​នេះ គ្រួ​សារ​របស់​លោក​ជី​គឿង និង​បង​ស្រី​កឹម​ទូ នៅ​សង្កាត់​និញ​កេវ មាន​កូន​ស្រី​ពីរ​នាក់ (រៀន​ថ្នាក់​ទី​៦ និង​ទី​៨) តែង​រក្សា​សកម្ម​ភាព ដូច​ជា​ទៅ​ទេស​ចរណ៍ ទៅ​លេង​ផ្ទះ​ជី​ដូន​ជី​តា លេង​វាយ​សី និង​ដើរ​ថ្មើ​ជើង ដើម្បី​បង្កើន​សុខ​ភាព​និង​ពង្រឹង​ភាព​ជិត​ស្និត។

នារ​ដូវវិស្សម​កាល​ ទៅ​លេង​ស្រុក​កំ​ណើត​របស់​ជី​ដូន​ជី​តា គឺ​ជា​ការ​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​គ្រួ​សារ​ជា​ច្រើន ដើម្បី​កូន​ចៅ បាន​ផ្លាស់​ប្តូរ​បរិស្ថាន​និង​សម្រាក។ លោក​ង្វៀង​ង៉ុក​អែម (នៅ​ឃុំ​កើ ដ) ឱ្យ​ដឹង អា​ស្រ័យ​ការ​ប្រឡង​ជម្រើស​ចូល​ថ្នាក់​ទី​១០ ឆ្នាំ​នេះ​យឺត​ជាង​ធម្ម​តា​ បាន​ជា​គ្រួ​សារ​ផ្តល់​អាទិ​ភាព​ឱ្យ​កូន​(រៀន​ថ្នាក់​ទី​៩) ផ្តោត​លើ​ការ​រំលឹក​មេ​រៀន​ឡើង​វិញ​ ។ បន្ទាប់​ពី​ប្រឡង​រួច ក្រុម​គ្រួ​សារ​នឹង​នាំ​កូន​ទៅ​លេង​ផ្ទះ​ជី​ដូន​ជី​តា សម្រាប់​សប្បាយ​នៅ​រដូវវិស្សកាល។

ជាក់​ស្តែង គ្រួ​សារ​នីមួយៗ​សុទ្ធ​តែ​មាន​ការ​រៀប​ចំ​ឱ្យ​សម​ស្រប​ទៅ​នឹង​កាលៈ​ទេសៈ និង​ចំ​ណង់​ចំណូល​ចិត្ត​របស់​កុមារ​ក្នុង​រដូវវិស្សម​កាល។ ទោះ​ជា រដូវ​វិស្សម​កាល​មាន​រយៈ​ពេល​សម្រាក​ជាង​ពីរ​ខែ ប៉ុន្តែ​ឪ​ពុក​ម្តា​យនៅ​តែ​ត្រូវ​ទៅ​ធ្វើ​ការ បណ្តា​លឱ្យ​គ្រួ​សារ​ជា​ច្រើន​ប្រ​ឈម​នឹង​ការ​លំ​បាក​ការ​គ្រប់​គ្រង និង​ថែ​ទាំ​កូនៗ ជា​ពិ​សេស កើត​មាន​ហា​និភ័យ​កុមារ​ចំ​ណាយ​ពេល​ច្រើន​ពេក​លើ​ការ​លេង​ទូរ​ស័ព្ទ និង​ឧប​ករណ៍​អេឡិច​ត្រូ​និច។ ដើម្បី​បំ​ពេញ​តម្រូវ​ការ​របស់​ឪ​ពុក​ម្តាយ សា​លា​បឋម​សិក្សា​ង៉ោគ្វៀង (សង្កាត់​និញ​កេវ) បាន​រៀប​ចំ​កម្ម​វិធី​បង្កើន​ចំ​ណេះ​ដឹង​រដូវ​វិស្សម​កាល​សម្រាប់​សិស្សា​នុសិស្ស​ចាប់​ពី​ខែ​មិថុ​នា ដល់​ចុង​ខែក​ក្កដា ឆ្នាំ​២០២៦។ បច្ចុប្បន្ន​ កម្ម​វិធី​នេះ​បាន​ទាក់​ទាញ​សិស្ស​ជាង ៣០០​នាក់​ ទាំង​ក្នុង​និង​ក្រៅ​ភូមិ​ភាគ។

តាម​ប្រ​សាសន៍​អ្នក​ស្រី ម៉ាច់​ឡេ​សឹ្វង​ នា​យិកាសា​លា​បឋម​សិក្សា​ ង៉ោ​គ្វៀង កម្ម​វិធី​នេះ បា​នក​សាង​ឡើង​ជា​មួយ​ទិស​ដៅ​បង្ក​បរិយា​កាស​សុវត្ថិ​ភាព​សម្រាប់​សិស្សា​នុសិស្ស​ដើម្បី​រៀនប​ណ្តើរ និង​លេង​កម្សាន្ត​បណ្តើរ ព្រម​ទាំង​អភិវឌ្ឍ​សមត្ថ​ភាព បំ​ណិន​ជី​វិត​ និង​មាន​ទេព​កោ​សល្យ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ សកម្ម​ភាព​បាន​ចាត់​តាំង​ចាប់​ពី​ម៉ោង ៧:៣០ ព្រឹក​ដល់​ម៉ោង ៤:០០ រសៀល ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍ ដោយ​មាន​អា​ហារ​ថ្ងៃ​ត្រង់​ និង​សម្រាក​ថ្ងៃ​ត្រង់​នៅ​ក្នុង​សា​លា។ ប្អូន​ៗបាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ជា​ច្រើន៖ រៀន​ពី​បំ​ណិន​ជីវិត បំ​ណិន​ទំ​នាក់​ទំនង ឆ្លង​បទ​ពិ​សោធន៍​ធ្វើ​នំ ដាំ​ដំ​ណាំ​និង​ចូល​រួម​ក្លឹប​ភាសា​អង់​គ្លេស ភ្លេង​តន្ត្រី​ គំនូរ កី​ឡា​ហាត់​ប្រាណ និង​ហាត់​សរ​សេរ​អក្សរ​ស្អាត។

ប្អូន​ទីវ​ហ្វាង​មិញ​ធី​ ជា​សិស្ស​ថ្នាក់​ទី៤ (ឆ្នាំ​សិក្សា ២០២៥​-២០២៦) និយាយ​ថា ប្អូន​ពិត​ជា​ចូល​ចិត្ត​សកម្ម​ភាព​ឆ្លង​បទ​ពិសោធន៍ ជា​ពិ​សេស បាន​ធ្វើ​នំ​គ្រក់ ក្រោម​ការ​ណែ​នាំ​របស់​លោក​គ្រូ​អ្នក​គ្រូ។ ប្អូន​បាន​រៀន​ធ្វើ​ម្ហូប និង​ភេសជ្ជៈ​ជា​ច្រើន​ទៀត ដូច​ជា​នំ​សាំង​វិច ស្ងោរ​ស៊ុត និង​ធ្វើ​ទឹក​ក្រូច។

អ្នក​គ្រូ​ ប៊ូយ​ញឺ​អ៊ី ជា​គ្រូ​បង្រៀង​សា​លា​បឋម​សិក្សា ង៉ោ​គ្វៀង​ ឱ្យ​ដឹង​  សកម្ម​ភាព​អនុ​វត្ត​ជាក់​ស្តែង​បាន​រៀប​ចំ​ឡើង​ក្នុង​រយៈ​ពេល ៨ សប្តាហ៍ ជួយ​ឱ្យ​សិស្សា​នុស្ស​អភិ​វឌ្ឍ​បំ​ណិន​ទំ​នាក់​ទំនង ធ្វើ​ការ​ងា​រជា​ក្រុម ដោះ​ស្រាយ​បញ្ហា​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជួយ​ក្រុម​គ្រួ​សារ។ ដោយ​ទិស​ស្លោក "រៀនប​ណ្តើរ លេង​បណ្តើរ" រដូវ​វិស្សម​កាល​នេះ​មិន​ត្រឹម​តែ​ជួយ​សិស្ស​ពង្រឹង​ចំ​ណេះ​ដឹង និង​ហាត់​ឱ្យ​ស៊ាំ​នឹង​កម្ម​វិធី​សិក្សា​ថ្មី ថែម​ទាំង​បង្ក​បរិយាកាស​រស់​នៅ​ដោយ​សុវត្ថិ​ភាព កាត់​បន្ថយ​ហា​និភ័យ​នៃ​ការ​គ្រោះ​ថ្នាក់ របួស​ស្នាម និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​អេឡិច​ត្រូ​និចក្នុង​រដូវវិស្សម​កាល​។ នេះ​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​មួយ​ជួយ​ឱ្យ​អា​ណា​ព្យា​បាល​សិស្ស​ស្ងប់​អា​រម្មណ៍​ដើម្បី​បំ​ពេញ​ការ​ងារ ព្រម​ទាំង​ផ្តល់​ឱ្យ​សិស្ស​មាន​រដូវ​វិស្សម​កាល​ដ៏​រីក​រាយ មាន​អត្ថ​ន័យ និង​មាន​ប្រ​យោជន៍។

យោង​តាម​ផែន​ការ​ការ​ងា​រក្នុង​រដូវវិស្សម​កាល​ឆ្នាំ ២០២៦ របស់​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ ផ្នែក​ក្រើន​រំ​លើក​ដល់​បណ្តា​មូល​ដ្ឋាន​អប់​រំ​ត្រូវ​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ដើម្បី​រៀប​ចំ​សកម្ម​ភាព​ក្នុង​រដូវវិស្សម​កាល​ឱ្យ​សម្បូរ​បែប ដូច​ជា​៖ អប់​រំ​ប្រ​ពៃ​ណី បំ​ណិន​ជីវិត ច្បាប់ សុវត្ថិ​ភាព​ចរា​ចរណ៍ ទៅ​ទស្សនា​ទី​តាំង​ប្រ​វត្តិ​សាស្ត្រ និង​ទី​តាំង​បដិវត្តន៍ និង​សកម្ម​ភាព "តប​ស្នង​សង​គុណ"។ អប់​រំ​សីល​ធម៌​ក្នុង​សា​លា​រៀន បំ​ណិន​នៃ​ការ​ប្រ​ព្រឹត្ត ស្មារតី​ការ​ពារ​ប​រិស្ថាន បង្ការ​និង​ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន និង​បង្កើន​ស្មារតី​គោ​រព​ច្បាប់​។ ទន្ទឹម​នឹង​នោះ សិស្សា​នុសិស្សា​នៅ​ទាំង​បាន​ចូល​រួម​សកម្ម​ភាព​សិល្បៈ កី​ឡា ល្បែង​ប្រ​ជា​ប្រិយ ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ ហ្វឹក​ហាត់​វិន័យ​កង​ទ័ព និង​ក្លឹបរ​ដូវ​វិស្សម​កាល។ បណ្ណា​ល័យ និង​បន្ទប់​កុំ​ព្យូ​ទ័រក៏​បើក​បម្រើ​ការ​សកម្ម​ភាពរ​ដូវ​វិស្សម​កាល។ ជា​ពិ​សេស អង្គ​ភាព​ទាំង​អស់​បាន​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​ខ្វះ​ខាត និង​សិស្ស​ពិ​ការ​។ ពង្រឹង​ការ​អប​រំ​ផ្លូវ​ចិត្ត ជំ​នួយ​ការ​រៀន​សូត្រ ភាសា​បរ​ទេស​និង​កុំ​ព្យូទ័រ រួម​ចំណែក​បង្ក​បរិយា​កាស​កម្សាន្ត​សប្បាយ រៀន​សូត្រ​សុវត្ថិ​ភាព និង​ត្រឹម​ត្រូវ​ក្នុង​រដូវវិស្សម​កាល៕

ប៊ិចគៀង​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ