24/06/2026 - 14:40

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ អនុ​វត្ត​ល្អ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិបតេយ្យ​ភាព​ និង​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ 

នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​បាត​បូក​សរុប​បណ្ដោះ​អា​សន្ន​លទ្ធ​ផល​ការ​ងា​រការ​ពារ​ព្រំ​ដែន និង​ការក​សាង​កង​កម្លាំង​ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​២០២៦។

ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ជ្រួត​ជ្រាប​និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត សេច​ក្តី​ណែ​នាំ​ និង​បទ​បញ្ជា​របស់​ថ្នាក់​លើ ព្រម​ទាំង​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​អធិប​តេយ្យ​ភាព សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ ព្រម​ទាំង​កសាង​កង​កម្លាំង​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ អនុ​វត្ត​បាន​ល្អ​នូវ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។

ពិ​ធី​ចុះ​ហត្ថ​លេខា​លើ​ផែន​ការ​សហ​ការ​អនុ​វត្ត​កម្ម​វិធី​ “រួម​ដំណើរ​ជា​មួយ​នា​រី​តំ​បន់​ព្រំ​ដែន​” ដំ​ណាក់​កាល​ ២០២៦ – ២០៣០។

លេច​ធ្លោ គឺ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​បាន​អនុ​វត្ត​ល្អ​ការ​ងារ​ដើរ​ល្បាត​និង​ត្រួត​ពិ​និត្យ ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ បណ្តា​អង្គ​ភាព​បាន​សហ​ការ​ដើរ​ល្បាត​ចំ​នួន ៣៦៩​លើក ដោយ​មាន​កម្មា​ភិ​បាល និង​យុទ្ធ​ជន​ចូល​រួម​ចំ​នួន ២.៧៣៦​លើក​នាក់ លើ​ចម្ងាយ​ផ្លូវ​ជាង ១៣​.៤០០​គី​ឡូ​ម៉ែត្រ ទាំង​នៅ​លើស​មុទ្រ​និង​លើ​ដី​គោក។ អង្គ​ភាព​ក៏​បាន​សហ​ការ​សង្គ្រោះ​ជោគ​ជ័យ​១​ករណី​គ្រោះ​ថ្នាក់ ដោយ​មាន​សមា​ជិក​នា​វិក​ចំ​នួន​ ០៤​នាក់​ ដែល​ជួប​គ្រោះ​ថ្នាក់​នៅ​លើស​មុទ្រ​មក​កាន់​ច្រាំង​ដោយ​សុវត្ថិ​ភាព។

ការ​ងា​រប្រ​យុទ្ធ​ប្រ​ឆាំង​និង​បង្ក្រាប​បទ​ល្មើស បន្ត​បាន​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​បាន​រក​ឃើញ ឃាត់​ខ្លួន និង​ចាត់​វិធាន​ការ​លើ​ករណី​ល្មើស​ច្បាប់​ចំ​នួន ៣១​ករណី ដែល​មាន​ជន​ល្មើស​ចំ​នួន ៨០​នាក់​។ ក្នុង​នោះ បា​នក​សាង​សំ​ណុំ​រឿង​ចោទ​ប្រ​កាន់ និង​ស៊ើប​អង្កេត​ដំ​បូង​ចំ​នួន ០៦​ករណី មាន​ជន​សង្ស័យ ០៧​នាក់ ពី​បទ​រក្សា​ទុក និង​ដឹក​ជញ្ជូន​សារ​ធាតុ​ញៀន​ខុស​ច្បាប់ ដោយ​ដក​ហូត​បាន​វត្ថុ​តាង​ម៉េតំ​ហ្វេ​តា​មីន ទម្ងន់ ១៣,​៥៣៦៥​ក្រាម។ ជា​មួយ​គ្នា​នេះ​ដែរ បាន​សហ​ការ​បង្ក្រាប​ជោគ​ជ័យ​មួយ​ករណី​ពិ​សេស លេខ A១២៦p ពី​បទ​ល្មើស​ជួញ​ដូរ​មនុស្ស ដោយ​បាន​ចោទ​ប្រ​កាន់ ០១ករណី មាន​ជន​សង្ស័យ ០៥​នាក់​ និង​សង្គ្រោះ​អ្នក​រង​គ្រោះ​បាន​ចំ​នួន ០២​នាក់ ព្រម​ទាំង​បាន​ពិ​ន័យ​រដ្ឋ​បាល​ចំ​នួន ២៤​ករណី មាន​ជន​ល្មើស ៦៨​នាក់ ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ២២១​លាន​ដុង... តាម​នោះ​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​សង្គម នៅ​ក្នុង​តំ​បន់​ព្រំ​ដែន​សមុទ្រ​។

​សម​មិត្ត​ ង្វៀង​ហុង​ហា​ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​និង​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​ប្រ​គល់​ប័ណ្ណ​សរសើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​ដល់​បណ្តា​សមូហ​ភាព​និង​បុគ្គល​។

ទន្ទឹម​នឹង​នោះ បណ្តា​កម្ម​វិធី​សុខុ​មាល​ភាព​សង្គម និង​គិត​គូរ​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ បន្ត​បាន​អនុ​វត្ត​យ៉ាង​ទូ​លំ​ទូ​លាយ​និង​មាន​ប្រ​សិទ្ធ​ភាព។ តាម​រយៈ​បណ្តា​កម្ម​វិធី​ដូច​ជា "បុណ្យ​ចូល​ឆ្នាំ​ថ្មី​ការ​ពារ​ព្រំ​ដែន- កក់​ក្តៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​ភូមិ​ស្រុក​", "ទិវា​បុណ្យ​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន", "ខែ​មី​នា​ព្រំ​ដែន​", "ស្តង់​ទំ​និញ​តម្លៃ​សូន្យ​ដុង​" បណ្តា​អង្គ​ភាព​បាន​ចាត់​តាំង​ពិ​និត្យ​ព្យា​បាល​ជំងឺ​ និង​ចែក​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ជាង​ ២.៦៤០លើក​នាក់​ ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ៤៣ខ្នង​ កសាង​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ចំ​នួន​ ០១កន្លែង​ និង​ស្ពាន​គមនាគមន៍​ជន​បទ​ចំ​នួន​ ០១កន្លែង​ ព្រម​ទាំង​បាន​ជូន​អំ​ណោយ​ចំ​នួន​ ៧២១ចំណែក​ អា​ហា​រូប​ករណ៍​ ១០១ចំណែក​ និង​ពូជ​ពពែ​ចំ​នួន​ ១០គូ​ ដល់​បណ្តា​គ្រួ​សា​រនិង​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​លំបាក​ ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ៤ពាន់​លាន​ដុង​។

ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​ មាន​សមូហ​ភាព​និង​បុគ្គល​ជា​ច្រើន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បាន​ថ្នាក់​លើ​ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​។ ក្នុង​នោះ​ ប្រ​ធាន​រដ្ឋ​បាន​ប្រ​ទាន​គ្រឿង​ឥស្សរិយ​យស​យុទ្ធ​ជ័យ​លេខ​ពីរ​ ដល់​សមូហ​ភាព​ចំ​នួន​ ០១ និង​បុគ្គល​ ០១រូប​ សមូហ​ភាព​ចំ​នួន​ ៣៥ និង​បុគ្គល​ចំ​នួន​ ៨១រូប​ បាន​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ជូន​ប័ណ្ណ​សរសើរ​ ព្រម​ទាំង​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេង​ៗជា​ច្រើន​ទៀត​។

នៅ​ក្នុង​សន្និ​បាត​នេះ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ និង​សមា​គម​សហ​ពន្ធ​នា​រី​ទី​ក្រុង​ បាន​ចុះ​ហត្ថ​លេខា​លើ​ផែន​ការ​សហ​ការ​អនុ​វត្ត​កម្ម​វិធី​ "រួម​ដំ​ណើរ​ជា​មួយ​នា​រី​តំ​បន់​ព្រំ​ដែន​" ដំ​ណាក់​កាល​ ២០២៦ - ២០៣០។

ក្នុង​ឱ​កាស​នេះ​ដែរ​ អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ០១ និង​បុគ្គល​ចំ​នួន​ ០២រូប​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ជូន​ប័ណ្ណ​សរសើរ​ដល់​សមូហ​ភាព​ចំ​នួន​ ០៤ និង​បុគ្គល​ចំ​នួន​ ១០រូប​ ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ​ក្នុង​ការ​អនុ​វត្ត​គ្រោង​ការ​ឃោស​នា​និង​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ការ​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ ដំ​ណាក់​កាល​ ២០២១ - ២០២៥ និង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បាន​ជូន​លិខិត​សរសើរ​ដល់​សមូហ​ភាព​ចំ​នួន​ ០១ និង​បុគ្គល​ចំ​នួន​ ០២រូប​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​បទ​ល្មើស​គ្រឿង​ញៀន និង​បទ​ល្មើស​ផ្សេង​ៗ៕

យ៉ីអាញ​ - សុផន

ចែករំលែកអត្ថបទ