មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/06/2026 - 20:52

ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​ប្រ​មូល​ និង​វិនិច្ឆ័យកាក​សំ​ណល់​ 

ចំ​ពោះ​មុខ​សម្ពាធ​នៃ​ដំ​ណើរ​ការ​នគ​រូប​នីយ​កម្ម និង​ឧស្សា​ហូប​នីយ​កម្ម ទី​ក្រុង​កឹង​ធើ​កំ​ពុង​ប្រ​ឈម​មុខ​នឹង​បរិ​មាណ​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព​ដែល​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ខណៈ​ពេល​ដែល​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ប្រ​មូល និង​ដឹក​ជញ្ជូន​មិន​ទាន់ បាន​វិនិ​យោគ​ព្រមៗ​គ្នា​នៅ​ឡើយ។ ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ ទី​ក្រុង​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​ដំ​ណោះ​ស្រាយ​ប្តូរ​ផ្តាច់​ជា​ច្រើន ដើម្បី​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រ​ឡះ​បរិ​មាណ​កាក​សំ​ណល់​នេះ។

ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​វិនិច្ឆ័យ

លោក ឡា​ត្រុង​គី នា​យក​រង​មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន ទី​ក្រុង​កឹង​ធើ បាន​មាន​ប្រ​សាសន៍៖ “បន្ទាប់​ពី​ការ​រួម​បញ្ចូល​ភ្លាម ទី​ក្រុង​កឹង​ធើ​បាន​ប្រ​ញាប់​ត្រួត​ពិ​និត្យ និង​ជ្រើស​រើស បន្ត​អនុ​វត្ត​នូវ​រាល់​សេច​ក្តី​សម្រេច​ចិត្ត និង​សម្រេច​ចិត្ត​របស់​ភូមិ​ភាគ​ចាស់ ដើម្បី​ធា​នា​នូវ​លក្ខណៈ​ព្រមៗ​គ្នា​នៃ​គតិ​យុត្ត​អំ​ពី​ការ​ប្រ​មូល និង​វិនិច្ឆ័យ​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព។ តាម​រយៈ​នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ប្រ​កាស​ឱ្យ​ប្រើ​ទាន់​ពេល​នូវ​សេចក្តី​សម្រេច​លេខ ៣២៩១​/QĐ​-UBND កំ​ណត់​តម្លៃ​អតិ​បរ​មា​នៃ​សេ​វា​កម្ម​ប្រ​មូល; និង​សេច​ក្តី​សម្រេច​លេខ ១៨​/២០២៥​/QĐ​-UBND ស្តី​ពី​កម្រិត​សេដ្ឋ​កិច្ច - បច្ចេក​ទេស​នៃ​សេ​វា​កម្ម​ប្រ​មូល​និង​វិនិច្ឆ័យ​សំ​រាម។ ទន្ទឹម​នឹង​នោះ បំ​ផុស​ចលនា​ការ​ពារ​បរិស្ថាន​យ៉ាង​ទូ​លំ​ទូ​លាយ​តាម​រយៈ​ទម្រង់​ជាក់​ស្តែង​នា​នា ដូច​ជា “សាស​នា​ជា​មួយ​បរិ​ស្ថាន​បៃ​តង”, “៦​មិន​មាន ៦​មាន”, “ការ​ផ្អាប់​ជី​កំ​ប៉ុស​ពី​កាក​សំ​ណល់​ប្រ​ជុំ​ជីវ​ភាព”..."។

 

ទូ​ទាំង​ទី​ក្រុង​បច្ចុប្បន្ន​ មាន​បរិ​មាណ​សំ​រាម​ប្រ​ជុំ​ជីវ​ភាព​ដែល​បាន​ប្រ​មូល​និង​វិនិច្ឆ័យ​ប្រ​ចាំ​ថ្ងៃ​សរុប​ចាប់​ពី ១.២០០ ដល់ ១.៧១២​,៩៥ តោន។ ចំ​ណុច​លេច​ធ្លោ​គឺ​អត្រា​ការ​ប្រ​មូល​និង​វិនិច្ឆ័យ​នៅ​តំ​បន់​ទី​ប្រ​ជុំ​ជន​សម្រេច ៩៦,៧៦% សម្រេច​ល្អ​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​។ ការ​ងារ​បែង​ប្រ​ភេទ​សំ​រាម​នៅ​ប្រ​ភព​ដើម​ក៏​កំ​ពុង​បាន​ណែ​នាំ​ឱ្យ​បែង​ជា ៣ ប្រ​ភេទ​មូល​ដ្ឋាន៖ កាក​សំ​ណល់​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ កាក​សំ​ណល់​អា​ហារ និង​កាក​សំ​ណល់​ផ្សេងៗ​ទៀត។

ចំ​ពោះ​សមត្ថ​ភាព​វិនិច្ឆ័យ​បច្ចុប្បន្ន ទី​ក្រុង​កំ​ពុង​ដំ​ណើរ​ការ​រោង​ចក្រ​ចម្រុះ​ជា​ច្រើន​ដូច​ជា៖ រោង​ចក្រ​ដុត​សំ​រាម​បង្កើត​ថាម​ពល​អគ្គិ​សនី EB កឹង​ធើ វិនិច្ឆ័យ​ប្រ​មាណ ៥២៩,​៥៧ តោន​/ថ្ងៃ; រោង​ចក្រ​ដុត​សំ​រាម​បង្កើត​ថាម​ពល​អគ្គិ​សនី​ហូវ​យ៉ាង វិនិច្ឆ័យ​ប្រ​មាណ ១៦០ តោន​/ថ្ងៃ; រោង​ចក្រ​វិនិច្ឆ័យ​កាក​សំ​ណល់​រឹង​សុក​ត្រាំង​ ផ្អាប់​ជី​កំ​ប៉ុសពី​សំ​រាម​ មាន​ពលា​នុភាព​ ៣២០ តោន​/ថ្ងៃ​; រោង​ចក្រ​ដុត​សំ​រាម​ឆ្លាត​វៃ​ វិនិច្ឆ័យប្រ​មា​ណ​ ១៤៨,៣៥ តោន​/ថ្ងៃ​។ ជា​ពិសេស​ គម្រោង​ប្រ​មូល​សំ​រាម​ស្វ័យប្រវត្តិ​លើ​ដង​ទន្លេ​ដែល​ឧបត្ថម្ភ​ដោយ​ប្រ​ទេស​ហូឡង់​ ប្រ​មូល​សំ​រាម​បាន​ចំ​នួន​ ១៩៤ តោន​ដែល​អណ្តែ​តរសាត់​ រួម​ចំណែក​ការ​ពារ​ទេ​សភាព​តំ​បន់​ទឹក​ទន្លេ។ ចំ​ពោះ​ផ្នែក​ហិរញ្ញ​វត្ថុ គិត​ដោយ​ឡែក​ឆ្នាំ ២០២៥ ថវិកា​ទី​ក្រុង​បាន​ចំ​ណាយ​ជាង ៦០០ ពាន់​លាន​ដុង សម្រាប់​សកម្ម​ភាព​ការ​ពា​រប​រិស្ថាន ឧបត្ថម្ភ​រក្សា​ក្រុម​អនា​ម័យ​បរិ​ស្ថាន​ជន​បទ​ចំ​នួន ៤៤៤ ក្រុម ក្នុង​កម្រិត ៩០០​.០០០ ដុង​/ក្រុម​/ខែ...

ប្រ​ព័ន្ធ​បញ្ជា​ដំ​ណើរ​ការ​ដុត​សំ​រាម​បង្កើត​ថាម​ពល​អគ្គិ​សនី​នៅ​រោង​ចក្រ​ដុត​សំ​រាម​បង្កើត​ថាម​ពល​អគ្គិ​សនី​ EB កឹង​ធើ។

ទន្ទឹម​នឹង​នោះ មន្ទីរ​កសិកម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ ថែម​ទាំង​តម្រូវ​ឱ្យ​ឃុំ សង្កាត់​នា​នា បង្កើន​ការ​ប្រ​មូល​និង​ដឹក​ជញ្ជូន​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព សេ​វា​បម្រើ​ផល​ប្រ​យោជន៍​រួម ប្រ​មូល​សំ​រាម​នៅ​ភូមិ​ភាគ; ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ក្នុង​ការ​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ អនុ​វត្ត​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពា​រប​រិស្ថាន បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​កាក​សំ​ណល់ អនុ​វត្ត​ការ​បែង​ប្រ​ភេទ ប្រ​មូល​និង​វិនិច្ឆ័យ​សំ​រាម ដើម្បី​ប្រ​ទេស​វៀត​ណាម​មួយ ភ្លឺ - បៃ​តង - ជ្រះ - ស្អាត... មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​ទី​ក្រុង ក៏​កំ​ពុង​អនុ​វត្ត​នីតិ​វិធី​ដើម្បី​វិនិយោគ​សាង​សង់​ដំ​ណាក់​បញ្ជូន​បន្ត​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព​នៅ​សង្កាត់​តឹង​អាង (ទី​ក្រុង​កឹង​ធើ); យក​គំ​រូ​និង​វិភាគ​លំ​អង​ផេះ​ដែល​នៅ​សេស​សល់​នៅ​រោង​ចក្រ​ដុត​សំ​រាម​បង្កើត​ថាម​ពល​អគ្គិ​សនី​ EB កឹង​ធើ ដើម្បី​កំ​ណត់​ដឹង​ពី​កម្រិត​គ្រោះ​ថ្នាក់​; ចុះ​ពិនិត្យ​ជាក់​ស្តែង​ សុំ​គោល​ការណ៍​ដើម្បី​ដោះ​ស្រាយ​កាក​សំ​ណល់​ដែល​នៅ​សេស​សល់​នៅ​តំ​បន់​លុប​កាក​សំ​ណល់​រឹង​ខណ្ឌ​អូ​ម៉ូង​ (ចាស់) ដើម្បី​បង្កើត​មូល​និធិ​ដី​ស្អាត​ទាក់​ទាញ​វិនិ​យោ​គិន...

វិនិ​យោគ​បន្ថែម​រោង​ចក្រ​វិនិច្ឆ័យ​សំ​រាម

យោង​តាម​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ ទន្ទឹម​នឹង​លទ្ធ​ផល​វិជ្ជ​មាន​ទាំង​នេះ ការ​ងា​រគ្រប់​គ្រង​កាក​សំ​ណល់​រឹង​នៅ​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង​កឹង​ធើ នៅ​តែ​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក សាក​ល្បង​ជា​ច្រើន​។ ទូ​ទាំង​ទី​ក្រុង​បច្ចុប្បន្ន​ នៅ​មាន​ទី​លាន​ចាក់​សំ​រាម​លើ​គោក​(ទំ​ហំ​តូច​) ចំ​នួន ២៩ កំ​ពុង​ដំ​ណើរ​ការ ភាគ​ច្រើន​ស្ថិត​នៅ​តំ​បន់​សុក​ត្រាំង សរុប​បរិ​មាណ​សំ​រាម​សេស​សល់​មាន​ដល់​ទៅ​ ១០០​.០០០ តោន។ គួរ​ឱ្យ​ព្រួយ​បា​រម្ភ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ទី​ក្រុង​មាន​ទី​លាន​ចាក់​សំ​រាម​ចំ​នួន ៥ បាន​ឈប់​ដំ​ណើរ​ សេស​សល់​បរិ​មាណ​កាកការ ប៉ុន្តែ​នៅ​សំ​ណល់​រឹង​យ៉ាង​ច្រើន មាន​ដូច៖ ទី​លាន​ចាក់​សំ​រាម​លេខ ៨ (ខណ្ឌ​កៃ​រាំង​ចាស់) នៅ​សល់​ប្រ​មាណ​ ៤០០​.០០០ តោន; ទី​លាន​ចាក់​សំ​រាម​ដុង​ថាំង នៅ​សល់​ប្រ​មាណ ៧០០​.០០០ តោន និង​ទី​លាន​ចាក់​សំ​រាម​តឹង​ឡុង នៅ​សល់​ប្រ​មាណ​ជាង​ ១,២៨ លាន​តោន។ បរិ​មាណ​សំ​រាម​ដែល​កប់​ជា​ច្រើន​ឆ្នាំ ផ្គួប​ផ្សំ​នឹង​គ្រឹះ​ដី​ខ្សោយ បង្កប់​ហា​និភ័យ​បាក់​ស្រុត​ដី​ និង​លេច​ធ្លាយ​ទឹក​កខ្វក់ បណ្តាល​ឱ្យ​កខ្វក់​យ៉ាង​ធ្ងន់​ធ្ងរ បំ​ផុត​គឺ​នៅ​រដូវ​ភ្លៀង។

ទន្ទឹម​នឹង​នោះ ភូមិ​សាស្ត្រ​ទី​ក្រុង​កឹង​ធើមាន​ទំ​ហំ​ធំ​ទូ​លាយ ប៉ុន្តែ​មាន​ដំ​ណាក់​បញ្ជូន​បន្ត​កាក​សំ​ណល់​រឹង​តែ​៣ ប៉ុណ្ណោះ​ដែល​កំ​ពុង​ដំ​ណើរ​ការ​ស្រប​តាម​ផែន​ការ​រៀប​ចំ (នៅ​កៃ​ខេ​, អូ​ម៉ូង និង​សង្កាត់​ឡុង​ត្វៀង)។ ការ​ដែល​ខ្វះ​ដំ​ណាក់​បញ្ជូន​បន្ត​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព​ បង្ខំ​ឱ្យ​ទី​ក្រុង​ប្រើ​ប្រាស់​ទី​តាំង​ប្រ​មូល​ផ្តុំ​បណ្តោះអា​សន្ន​រហូត​ដល់ ១៥ កន្លែង ស្ថិត​នៅ​រាយ​ប៉ាយ​ក្រោម​ស្ពាន តាម​ចិញ្ចើម​ថ្នល់​នៅ​តំ​បន់​តាំង​ទី​លំ​នៅ បណ្តាល​ឱ្យ​ខូច​សោ​ភ័ណ​ភាព​ទី​ក្រុង និង​បង្ក​ការ​មិន​ពេញ​ចិត្ត​ក្នុង​សា​ធា​រណៈ​មតិ​។ ទន្ទឹម​នឹង​នោះ កង​ជួរ​កម្មា​ភិបាល​បរិ​ស្ថាន​ថ្នាក់​ឃុំ​សង្កាត់​មាន​ចំ​នួន​តិច​ អ្នក​រដ្ឋ​ការ​ម្នាក់​ភាគ​ច្រើន​ត្រូវ​ទទួល​បន្ថែម​តំ​ណែង​ទាំង​សុរិ​យោ​ដី ទាំង​សំ​ណង់​និង​បរិ​ស្ថាន; ជា​មួយ​គ្នា​នេះ​ដែរ ក្រោយ​ពី​រួម​បញ្ចូល ប្រ​ព័ន្ធ​ទិន្ន​ន័យ​ស្តី​ពី​កាក​សំ​ណល់​ត្រឹម​តែ​បញ្ឈប់​នៅ​កម្រិត​បូក​បញ្ចូល​គ្នា​បែប​មេ​កា​និច​ប៉ុណ្ណោះ មិន​ទាន់​បង្កើត​បាន​ជា​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ឌីជី​ថល​ត​ភ្ជាប់​និង​ព្រមៗ​គ្នា​នៅ​ឡើយ។ បណ្តា​ឯក​សារ​ណែ​នាំ​ពី​ថ្នាក់​មជ្ឈិម​ស្តី​ពី​កម្រិត​សេដ្ឋ​កិច្ច​បច្ចេក​ទេស​នៃ​ការ​ប្រ​មូល និង​វិនិច្ឆ័យ​សំ​រាម​មាន​ការ​ប្រ​កាស​យឺត​យ៉ាវ ក៏​បាន​បង្ក​ការ​លំ​បាក​យ៉ាង​ខ្លាំង​ដល់​ការ​ងា​រដេញ​ថ្លៃ​សេ​វា​កម្ម...

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ទស្សនា​និង​ពិនិត្យ​មើល​ដំ​ណើរ​ការ​ដុត​សំ​រាម​បង្កើត​ថាម​ពល​អគ្គិ​សនី​នៅ​រោង​ចក្រ​ដុត​សំ​រាម​បង្កើត​ថាម​ពល​អគ្គិ​សនី EB កឹង​ធើ។

លោក​ ត្រឹង​ជី​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ “នា​ពេល​ខាង​មុខ ទី​ក្រុង​នឹង​ផ្តល់​អាទិ​ភាព​ប្រ​ភព​ទុន​វិនិ​យោគ​រដ្ឋ​រយៈ​ពេល​មធ្យម​ ដើម្បី​ជំ​រុញ​ល្បឿន​សាង​សង់​ បង្កើន​កម្រិត​ដំ​ណាក់​បញ្ជូន​បន្ត​សំ​រាម​បិទ​ជិត និង​ទំ​នើប។ ជាក់​ស្តែង ទើប​បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ដំ​ណាក់​ឡុង​ត្វៀង​ ដោយ​មាន​ទំ​ហំ​៩៥ តោន​/ថ្ងៃ​-យប់ និង​វិនិ​យោគ​ដំ​ណាក់​តឹង​អាង ដោយ​មាន​ទំ​ហំ​ផ្ទុក​រហូត​ដល់ ៤៨០ តោន​/ថ្ងៃ​-យប់​ សំ​ដៅ​ឈាន​ទៅ​ដល់​ការ​លុប​បំ​បាត់​ទាំង​ស្រុង​នូវ​ទី​តាំង​ប្រ​មូល​សំ​រាម​បណ្តោះ​អា​សន្ន​នៅ​តាម​ដង​ផ្លូវ​។ ទី​ក្រុង​នឹង​ចាត់​ចែង​ថវិ​កា​ដើម្បី​កសាង​គម្រោង​មេ សំ​ដៅ​ដោះ​ស្រា​យក​ខ្វក់ កែ​លម្អ បិទ​ទ្វារ​និង​ស្តារ​ប្រ​ព័ន្ធ​អេកូ​ឡូ​ស៊ី​ឡើង​វិញ​ចំ​ពោះ​ទី​លាន​ចាក់​សំ​រាម​លើ​គោក និង​ទី​លាន​កប់​សំ​រាម​ជា​ច្រើន​ឆ្នាំ ព្រម​ទាំង​ត្រួត​ពិ​និត្យ​ឱ្យ​បាន​ហ្មត់​ចត់​នូវ​ទឹក​លេច​ធ្លាយ​ពី​សំ​រាម​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កំ​ពុង​ហៅ​រក វិនិ​យោគ​លើ​គម្រោង​រោង​ចក្រ​វិនិច្ឆ័យ​សំ​រាម​កឹង​ធើ​លេខ ២ នៅ​ថើយ​ឡាយ មាន​ពលា​នុភាព ៤០០ តោន​/ថ្ងៃ​ និង​រោង​ចក្រ​បង្កើត​អគ្គិ​សនី​ពី​សំ​រាម​នៅ​មី​ហឿង មាន​ពលា​នុភាព​ ៨០០ តោន​/ថ្ងៃ​; ចាត់​ចែង​ថវិកា​សាង​សង់​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ឌីជី​ថល​ព្រមៗ​គ្នា​ពី​ថ្នាក់​ឃុំ​រហូត​ដល់​ទី​ក្រុង ទន្ទឹម​នឹង​នោះ ប្រ​ញាប់​បង្ហើយ​និង​លើក​ជូន​ប្រ​កាស​ឱ្យ​ប្រើ​សេ​ចក្តីសម្រេច​ស្តី​ពី​ការ​កសាង​កឹង​ធើ​បៃ​តង បន្ស៊ាំ​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​ដំ​ណាក់​កាល ២០២៥ - ២០៣០, ចក្ខុ​វិស័យ​ឆ្នាំ​ ២០៣៥...”៕

ហា​វ៉ាំង-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ