នៅថ្ងៃទី ២១ ខែមិថុនា អង្គភាពនានាចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ សប្បុរសជន និងអង្គការមហាជន អនុវត្តសកម្មភាពសុខុមាលភាពសង្គមជាក់ស្តែងជាច្រើន សំដៅឆ្ពោះមកគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ និងសិស្សានុសិស្សដែលមានស្ថានភាពលំបាក នៅលើភូមិសាស្រ្តព្រំដែនសមុទ្រ។

ប៉ុស្តិ៍ការពារព្រំដែនវិញចូវ ជូនអំណោយដល់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយ
តាមនោះ នៅប៉ុស្តិ៍ការពារព្រំដែនវិញចូវ អង្គភាពបានសហការជាមួយសប្បុរសជន ចាត់តាំងពិធីជូនអំណោយចំនួន ៥០ ចំណែក ដល់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយដែលមានស្ថានភាពលំបាកនៅសង្កាត់វិញចូវ។ អំណោយមួយចំណែកៗមានតម្លៃ ៧៥០.០០០ ដុង សរុបថវិកាជាង ៣៧ លានដុង។ នេះជាសកម្មភាពជាក់ស្តែង សំដៅឆ្ពោះដល់អនុស្សាវរីយ៍លើកទី ៧៩ ទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦) រួមចំណែកសម្តែងនូវការដឹងគុណចំពោះគ្រួសារគោលនយោបាយ ព្រមទាំងចែករំលែក និងលើកទឹកចិត្តដល់គ្រួសារទាំងនោះឆ្លងកាត់ការលំបាក ឈានឡើងក្នុងជីវភាព។
ក៏ក្នុងថ្ងៃនោះដែរ ប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា បានសហការជាមួយសម្ព័ន្ធយុវជនឃុំគូឡាវយុង និងសមាគមសម្ព័ន្ធយុវជនវៀតណាមឃុំគូឡាវយុង ចាត់តាំងកម្មវិធី "ប្រតិបត្តិការយោធាបៃតង" ឆ្នាំ២០២៦។ គណៈចាត់តាំងបានចលនា និងជូនអំណោយចំនួន ១១០ ចំណែកដល់អ្នកវ័យចាស់គ្មានទីពឹង គ្រួសារដែលមានស្ថានភាពលំបាក និងសិស្សក្រីក្រនៅឃុំគូឡាវយុង សរុបតម្លៃជាង ៧៥ លានដុង។

ប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា រួមជាមួយសប្បុរសជនជូនអំណោយដល់គ្រួសារក្រីក្រ។
សកម្មភាពទាំងនេះមិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភដល់មុខសញ្ញាដែលមានការលំបាកនៅលើភូមិសាស្រ្តប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយនូវរូបភាពកងទ័ពស័ក្តិខៀវ ក្នុងទឹកចិត្តប្រជាជននៅតំបន់ព្រំដែនសមុទ្រទៀតផង។ តាមរយៈនោះ បន្តពង្រឹងធ្លុងមហាសាមគ្គីភាពទូទាំងជនជាតិ កសាងទីតាំងយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនឱ្យបានរឹងមាំ រួមចំណែកការពាររឹងមាំនូវអធិបតេយ្យភាព និងសន្តិសុខព្រំដែនសមុទ្រនៃមាតុភូមិ៕
យ្វីអាញ - វ៉ាន់តឹន