នៅថ្ងៃទី ១៩ ខែមិថុនា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការងារបក្ស ការងារនយោបាយ ៦ ខែដើមឆ្នាំ២០២៦។ វរសេនីយ៍ឯក ហ្វិញថាញហ៊ុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយកងទ័ពការពារព្រំដែនទីក្រុង បានដឹកនាំកិច្ចប្រជុំនេះ។
ក្នុង ៦ ខែដើមឆ្នាំ ២០២៦ គណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង បានដឹកនាំ ចង្អុលការអនុវត្តការងារបក្ស ការងារនយោបាយគ្រប់ជ្រុងជ្រោយ ព្រមៗគ្នា និងមានប្រសិទ្ធភាព; បញ្ជ្រាប និងអនុវត្តម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត បទបញ្ជារបស់បក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ។ ការងារអប់រំនយោបាយ សតិអារម្មណ៍បានជំរុញយ៉ាងខ្លាំងក្លា; ការប្រឡងប្រណាំង និងការចលនាបានផ្សព្វផ្សាយទូលំទូលាយ រួមចំណែកកសាងសមត្ថភាពនយោបាយ ឆន្ទៈប្តូរផ្តាច់ជូនកម្មាភិបាល យុទ្ធជន។

គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ជូនលិខិតសរសើរដល់បុគ្គល ២ នាក់ដែលមានស្នាដៃឆ្នើមក្នុងភារកិច្ចរឿងក្តីពិសេស A126p បង្ការ ប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្ស។
ក្នុងការងារកសាងបក្ស ការងារត្រួតពិនិត្យ ឃ្លាំមើល បានអនុវត្តយ៉ាងហ្មត់ចត់និងម៉ឺងម៉ាត់។ អង្គភាពរក្សាបក្ខជន ៤៩ រូបចូលរួមសមាជិកនៅតាមសាខាបក្សភូមិ និងសាខាបក្សអនុសង្កាត់; ចាត់កម្មាភិបាល ៧៦ រូប ទទួលបន្ទុកគ្រួសារចំនួន ២៩៥ នៅលើភូមិឋានព្រំដែនសមុទ្រ ធ្វើបានល្អការងារក្តោបក្តាប់ស្ថានភាព ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងប្រព័ន្ធនយោបាយនៅមូលដ្ឋាន។ ការងារផ្សព្វផ្សាយបង្ការ ទប់ស្កាត់ទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍ និងមិនតាមសេចក្តីកំណត់ (IUU) ជំរុញផ្សព្វផ្សាយបាន ១៣៧ ពេល ដោយមានមធ្យោបាយចំនួន ៧៨៣ គ្រឿង និងមានអ្នកនេសាទចំនួន ២.៩៥២ នាក់; ចែកចាយខិត្តប័ណ្ណចំនួន ៧៥០ សន្លឹក និងជូនទង់ជាតិចំនួន ៤៥០ ដល់អ្នកនេសាទដែលចេញទៅច្បាមសមុទ្រ។ ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនទីក្រុងបានសហការប្រគល់ផ្ទះមហាសាមគ្គីចំនួន ៤៦ ខ្នង ឧបត្ថម្ភអំណោយ អាហារូបករណ៍រាប់ពាន់ចំណែក និងជំនួយការរកស៊ីចិញ្ចឹមជីវិតដល់គ្រួសារប្រជាជន និងសិស្សដែលមានស្ថានភាពលំបាក គិតជាទឹកប្រាក់សរុបជាង ៤,៦ ពាន់លានដុង; រក្សាទម្រង់ "ជួយជំរុញកុមារទៅសាលារៀន" "កូនធម៌ប៉ុស្តិ៍ការពារព្រំដែន" "រួមដំណើរជាមួយនារីព្រំដែន"និង"កងទ័ពការពារព្រំដែនរួមដំណើរជាមួយប្អូនៗសិស្សានុស្សិផ្លាស់ប្តូរឌីជីថលនៅតំបន់ព្រំដែន" ជាដើម។

ទិដ្ឋភាពកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំ វរសេនីយ៍ឯក ហ្វិញថាញហ៊ុង បានស្ងើចសរសើរចំពោះលទ្ធផលដ៏លេចធ្លោដែលស្ថាប័ន អង្គភាពសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ ទន្ទឹមនឹងនោះ សំណូមពរគណៈកម្មាធិការបក្ស បញ្ជាការគ្រប់ថ្នាក់បន្តបញ្ជ្រាប អនុវត្តម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត បទបញ្ជា និងផែនការរបស់ថ្នាក់លើ; ផ្តុំកម្លាំងលើកកម្ពស់គុណភាពការអប់រំនយោបាយ គ្រប់គ្រងសតិអារម្មណ៍ កសាងសមត្ថភាពនយោបាយជូនកម្មាភិបាល យុទ្ធជន; ម្ចាស់ការក្តោបក្តាប់ស្ថានភាពភូមិសាស្រ្ត ស្ថានភាពផ្ទៃក្នុង និងដោះស្រាយបញ្ហាដែលកើតឡើងផ្តើមពីមូលដ្ឋានបានទាល់ពេលវេលា។ ទន្ទឹមនឹងនោះ រក្សាទម្រង់ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច - សង្គម គិតគូរការងារគោលនយោបាយ សមរភូមិក្រោយកងទ័ពយ៉ាងមានប្រសិទ្ធភាព; ផ្សព្វផ្សាយអនុវត្តបានល្អនូវចលនាប្រឡងប្រណាំង និងសកម្មភាពឆ្ពោះទៅរកខួបអនុស្សាវរីយថ្ងៃបុណ្យសំខាន់ៗរបស់ប្រទេសជាតិ ភូមិភាគ កងទ័ពនិងកងកម្លាំងកងទ័ពការពារព្រំដែន…ប្តេជ្ញាសម្រេចជោគជ័យរាល់ភារកិច្ចដែលបានប្រគល់ជូន កសាងបក្ខភាគស្អាតស្អំ រឹងមាំ និងអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ "គំរូឆ្នើម"។
ស្របក្នុងឱកាសនេះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង បានជូនលិខិតសរសើរដល់បុគ្គល ២ រូប ដែលមានស្នាដៃឆ្នើមក្នុងកិច្ចសហការតស៊ូក្នុងរឿងក្តីពិសេស A126p បង្ការ ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស៕
យ្វីអាញ -វិមាន