17/06/2026 - 22:33

ថាញ​ថើយ​អាង​ ការ​រៀប​ចំ​ភូមិ មណ្ឌល ឯក​ភាព​ពី​មូល​ដ្ឋាន​ 

ចុង​ខែ​ឧស​ភា​កន្លង​ហើយ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ដាក់​ចេញ​នូវ​ផែន​ការ​អនុ​វត្ត​ការ​រៀប​ចំ និង​ចាត់​តាំង​ឡើង​វិញ​នូវ​ភូមិ មណ្ឌល នៅ​លើ​ភូមិ​ដ្ឋាន​ទី​ក្រុង ឆ្នាំ​២០២៦។ នៅ​ឃុំ​ថាញ​ថើយ​អាង ការ​ងារ​នេះ​កំ​ពុង​បាន​អនុ​វត្ត​យ៉ាង​មមា​ញឹក ប្រ​ជា​ធិប​តេយ្យ និង​ទទួល​បាន​ការ​ឯក​ភាព​ខ្ពស់​ពី​សំ​ណាក់​ប្រ​ជា​ជន​។

ឆ្លង​កាត់​ការ​ត្រួត​ពិ​និត្យ​ជំ​ហាន​ដំ​បូង ប្រ​ជា​ជន​ភាគ​ច្រើន​បាន​សម្តែង​នូវ​ការ​ឯក​ភាព​ខ្ពស់​ចំ​ពោះ​វិធាន​ការ​រៀប​ចំ​នេះ។ នេះ​ជា​លក្ខ​ខណ្ឌ​ងាយ​ស្រួល​ដ៏​សំ​ខាន់ ដើម្បី​ភូមិ​ភាគ​បន្ត​អនុ​វត្ត​ជំ​ហាន​បន្ទាប់​ឱ្យ​ត្រូវ​តាម​ល្បឿន​ពេល​វេលា​ដែល​បាន​កំ​ណត់។ តាម​ការ​ពិនិត្យ​ឡើង​វិញ​របស់​ឃុំ​ថាញ​ថើយ​អាង នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​មាន ១៧ ភូមិ ហើយ​រំ​ពឹង​ថា​នឹង​បន្ថយ​មក​នៅ​ត្រឹម ១២ ភូមិ តែ​ប៉ុណ្ណោះ។ ដើម្បី​អនុ​វត្ត​ភារ​កិច្ច​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាន​បង្កើត​គណៈ​ចង្អុល​ការ និង​ក្រុម​ជំ​នួយ​ការ​ជំ​នាញ។ ទន្ទឹម​នឹង​នោះ ប្រ​គល់​ភារ​កិច្ច​ជូន​ផ្នែក​វប្ប​ធម៌​-សង្គម ធ្វើ​ជា​អង្គ​ភាព​ប្រ​ចាំ​ការ និង​ធ្វើ​សេ​នា​ធិ​ការ​ក្នុង​កា​រក​សាង​គម្រោង​មេ និង​ចាត់​តាំង​អនុ​វត្ត​ជំ​ហាន​បន្ទាប់​ស្រប​តាម​បទ​ប្បញ្ញត្តិ។ លោក ផាង​វិញ​ទុង លេខា​បក្ស​ឃុំ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ថាញ​ថើយ​អាង បាន​ឱ្យ​ដឹង៖ “ដើម្បី​ការ​ប្រ​មូល​មតិ​យោ​បល់​ពី​គ្រួ​សារ​ប្រ​ជា​ជន​ប្រ​ព្រឹត្ត​ទៅ​ដោយ​បរា​នុ​ម័ត និង​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ ឃុំ​ថាញ​ថើយ​អាង បាន​បង្កើត​ក្រុម​ក្តាប់​យក​មតិ​ចំ​នួន ១០ ក្រុម ដោយ​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ធ្វើ​ជា​ប្រ​ធាន​ក្រុម; ព្រម​ទាំង​បង្កើត​គណៈ​ប្រតិ​ភូ​ការ​ងារ​ចំ​នួន ៥ ក្រុម ដើម្បី​ណែ​នាំ ត្រួត​ពិនិត្យ និង​ឃ្លាំ​មើល​ដំ​ណើរ​ការ​អនុ​វត្ត។ ចំ​ពោះ​ការ​ក្តាប់​យក​មតិ​យោ​បល់ គឺ​យើង​ខ្ញុំ​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ផែន​ការ និង​បូក​សរុប​មតិ​យោ​បល់​របស់​ប្រ​ជា​ជន។ បន្ទាប់​មក យើង​ខ្ញុំ​របាយ​ការណ៍​ជូន​គណៈ​អចិន្ត្រៃយ៍ គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ឃុំ​តាម​លក្ខ​ន្តិកៈ​ការ​ងារ ដើម្បី​ត្រៀម​នៅ​ថ្ងៃ​ទី ២៣ ខែ​មិថុ​នា ឆ្នាំ ២០២៦ ឬ​ថ្ងៃ​ទី ២៤ ខែ​មិថុ​នា​ ឆ្នាំ​២០២៦ នឹង​បើក​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ដាក់​ចេញ​នូវ​សេច​ក្តី​សម្រេច​តាម​សមត្ថ​កិច្ច ហើយ​រហូត​ដល់​ថ្ងៃ​ទី ៣០ យើង​ខ្ញុំ​នឹង​ប្រ​កាស​ជា​សា​ធា​រណៈ បន្ទាប់​មក​ធ្វើ​របាយ​ការណ៍​ជា​ផ្លូវ​ការ​ផ្ញើ​ទៅ​កាន់​ទី​ក្រុង​តាម​កិច្ច​ចង្អុល​ការ ដើម្បី​សម្រេច​ការ​ងារ​បញ្ចូល​ភូមិ​នៅ​លើ​ភូមិ​ដ្ឋាន”។

គណៈ​ប្រ​ជា​ជន​ភូមិ​តៀង​កឿង ១ ចែក​សន្លឹក​ឆ្នោត​យក​មតិ​យោ​បល់​របស់​ប្រ​ជា​ជន​អំ​ពី​ការ​បញ្ចូល​ភូមិ។

គោល​ការណ៍​រៀប​ចំ និង​ចាត់​តាំង​ឡើង​វិញ​នូវ​ភូមិ ទទួល​បាន​ការ​ឯក​ភាព​យ៉ាង​ឆាប់​រហ័ស​ពី​ប្រ​ជា​ជន។ លោក ថាច់​សិល អា​យុ​ជិត ៨០ ឆ្នាំ នៅ​ភូមិ​ថាញ​ញ៉ាង បាន​ឱ្យ​ដឹង៖ “ក្រោយ​ពី​កិច្ច​ប្រ​ជុំ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​ម្ចាស់​ឆ្នោត ខ្ញុំ​បាន​ថ្នាក់​ដឹក​នាំ​ឃុំ​ផ្សព្វ​ផ្សាយ និង​ពន្យល់​ពី​ខ្លឹម​សារ​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ស្តី​ពី​ការ​អនុ​វត្ត ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង ក៏​ដូច​បើក​ទូ​លាយ​ទំ​ហំ​គ្រប់​គ្រង ព្រម​ទាំង​វិនិ​យោគ​ក​សាង​ផ្លូវ សា​លា​រៀន មណ្ឌល​សុខ​ភាព និង​អនុ​វត្ត​អភិ​វឌ្ឍន៍​តំ​បន់​សេដ្ឋ​កិច្ច​ផ្សេងៗ បាន​មា​មីង​គាំ​ទ្រ​យ៉ាង​ខ្លាំង។ កាល​ពី​ដំ​បូង ពេល​ឮ​ថា​នឹង​ត្រូវ​បញ្ចូល​ភូមិ មា​មីង​ក៏​មាន​ការ​បា​រម្ភ ខ្លាច​ថា​ទៅ​ថ្ងៃ​មុខ​ការ​ធ្វើ​លិ​ខិត​ស្នាម​នឹង​មាន​ភាព​ស្មុគ​ស្មាញ។ ប៉ុន្តែ​ពេល​បាន​កម្មា​ភិបាល​ឃុំ ភូមិ ចុះ​មក​ពន្យល់​ណែ​នាំ​ច្បាស់​លាស់ គឺ​រដ្ឋ​អំ​ណាច​នឹង​ជួយ​ជ្រោម​ជ្រែង​ជា​អតិ​បរ​មា ម្យ៉ាង​ទៀត​ឃើញ​ថា​ការ​បញ្ចូល​ភូមិ​ជួយ​ឱ្យ​ភូមិ​កាន់​តែ​អភិ​វឱ្ឍ ការ​វិ​និយោគ​ធ្វើ​ផ្លូវ​ថ្នល់ ស្ពាន​ក៏​ងាយ​ស្រួល​ជាង ហេតុ​នេះ​ខ្ញុំ​និង​ក្រុម​គ្រួ​សារ​ឯក​ភាព​គាំ​ទ្រ ១០០%”។

តាម​វិធាន​ការ​ដែល​បាន​គ្រោង​ទុក ភូមិ​ទៀង​កឿង ១ នឹង​បញ្ចូល​ជា​មួយ​ភូមិ​ទៀង​កឿង ២ ដើម្បី​បង្កើត​ជា​ភូមិ​ថ្មី​មួយ​ឈ្មោះ​ថា ភូមិ​ទៀង​កឿង។ ដើម្បី​ត្រៀម​លក្ខណៈ​ឱ្យ​ការ​ងារ​យក​មតិ​ម្ចាស់​ឆ្នោត និង​គណៈ​ប្រ​ជា​ជន​ភូមិ។ ភូមិ​ទៀង​កឿង ១ បាន​ធ្វើ​ការ​ពិ​និត្យ​ឡើង​វិញ​នូវ​ចំ​នួន​គ្រួ​សារ​ប្រ​ជា​ជន ត្រៀម​ឆ្នោត​យក​មតិ​និង​ជំ​រុញ​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​យល់​ច្បាស់​ពី​គោល​បំ​ណង និង​អត្ថ​ន័យ​នៃ​ការ​រៀប​ចំ​នេះ។ លោក ហ្វិញ​វ៉ាំង​ភឿង ប្រ​ធាន​ប្រ​ជា​ជន​ភូមិ​តៀង​កឿង​១ បាន​មាន​ប្រ​សាសន៍៖ “យើង​ខ្ញុំ​បាន​ត្រៀម​រៀប​ចំ​សន្លឹក​ឆ្នោត ពិ​និត្យ​ឡើង​វិញ​ដើម្បី​ឱ្យ​មា​មីង​ជ្រើស​រើស យល់​ព្រម ឬ​មិន​យល់​ព្រម បន្ទាប់​មក​ទើប​ប្រ​គល់​ជូន​ឃុំ​ដើម្បី​ឱ្យ​ឃុំ​ធ្វើ​ការ​វាយ​តម្លៃ។ តាម​ការ​ណែ​នាំ​របស់​ឃុំ គឺ​ត្រូវ​សម្រេច​ពី ៥០% ឡើង​ទៅ ទើប​គ្រប់​លក្ខ​ខណ្ឌ​តាម​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​លើ។ យោង​តាម​មតិ​យោ​បល់​ដែល​មា​មីង​ទើប​ពិ​និត្យ​ជ្រើស​រើស ឃើញ​ថា​មា​មីង​ឯក​ភាព​គាំ​ទ្រ ១០០%”។

គណៈ​ប្រ​ជា​ជន​ភូមិ​ថាញ​ញ៉ាង ស្ទង់​មតិ​យោ​បល់​របស់​ប្រ​ជា​ជន​អំ​ពី​ការ​បញ្ចូល​ភូមិ។

លោក ផាង​វិញ​ទុង បាន​ឱ្យ​ដឹង​បន្ថែម គណៈ​កម្មា​ធិ​ការ​បក្ស និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ បាន​កំ​ណត់​ថា​នេះ​ជា​ភារ​កិច្ច​នយោបាយ​ស្នូល​។ យើង​ខ្ញុំ​បាន​ចង្អុល​ការ​ដល់​កម្លាំង​នា​នា​ឱ្យ​ច្បាម​មូល​ដ្ឋាន យក​ចិត្ត​ទុក​ដាក់​ស្ដាប់​មតិ​និង​បំ​ណង​ប្រាថ្នា​របស់​មា​មីង។ ក្រោយ​ពី​បញ្ចូល​រួច ឃុំ​នឹង​ផ្តោត​លើ​វិធាន​ការ​រៀប​ចំ​ផែន​ការ​បុគ្គ​លិក ព្រម​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំ​ផុត មិន​ទុក​ឱ្យ​ការ​ផ្លាស់​ប្តូរ​លិ​ខិត​ស្នាម​ប៉ះ​ពាល់​ដល់​ជីវ​ភាព និង​ការ​ផលិត​របស់​ប្រ​ជា​ជន​ឡើយ។

ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ប្តូរ​ផ្តាច់​ពី​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ រួម​ជា​មួយ​ការ​ឯក​ភាព​ពី​ប្រ​ជា​ជន ការ​ងារ​រៀប​ចំ​និង​ចាត់​តាំង​ឡើង​វិញ​ភូមិ​នា​នា​នៅ​ឃុំ​ថាញ​ថើយ​អាង កំ​ពុង​បាន​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ដំ​ណើរ​ការ។ គោល​ការណ៍​រៀប​ចំ​ភូមិ និង​មណ្ឌល​ឡើង​វិញ​នេះ នឹង​ជួយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​នៅ​មូល​ដ្ឋាន បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ភូមិ​ភាគ​អភិ​វឌ្ឍន៍​ឆាប់ និង​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​ដំ​ណាក់​កាល​ថ្មី៕

ដា​លីន-វ៉ាន់​តឹន​

ចែករំលែកអត្ថបទ