16/06/2026 - 16:32

យោធ​ភូមិ​ភាគ ៩ លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ប្រ​វត្តិ​សាស្ត្រ​យោ​ធា​ 

រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ ៩ បាន​ដឹក​នាំ​និង​ចង្អុល​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​លេខ ៩៨៤​-NQ/QUTW ចុះ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម ស្តី​ពី​ការ​ដឹក​នាំ​លើក​កម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ការ​ងារ​ប្រ​វត្តិ​សាស្ត្រ​យោ​ធា​ដល់​ឆ្នាំ ២០២០ និង​បណ្តា​ឆ្នាំ​បន្ត​បន្ទាប់ (សេច​ក្តី​សម្រេច​លេខ ៩៨៤​-NQ/QUTW)។ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ឃោស​នា អប់​រំ​ប្រ​ពៃ​ណី ដាស់​ភ្ងោក​មោទ​នភាព​ជន​ជាតិ និង​ពង្រឹង​ជំ​នឿ​ទុក​ចិត្ត​យ៉ាង​រឹង​មាំ​របស់​ប្រ​ជា​ជន​ចំ​ពោះ​ការ​ដឹក​នាំ​របស់​បក្ស និង​កិច្ច​ការ​ផ្លាស់​ប្តូរ​ថ្មី​របស់​ប្រ​ទេស​ជាតិ...។

ឧត្តម​សេនីយ៍​ទោ​ ហូវ៉ាំងថា​យ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​កា​រន​យោ​បាយ​នៃ​យោធ​ភូមិ​ភាគ​ ៩ ជូន​ប័ណ្ណ​សរសើរ​ដល់​បណ្តា​សមូហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​សេ​ចក្តីសម្រេច​លេខ​ ៩៨៤-NQ/QUTW រយៈ​ពេល​១០ឆ្នាំ​។​

ក្នុង​រយៈ​ពេល ១០ ឆ្នាំ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ ៩៨៤​-NQ/​QUTW បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន និង​អង្គ​ភាព​នា​នា ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ចំ​នួន ៧៤ លើក សម្រេច​បាន​ការ​បោះ​ពុម្ព​ផ្សាយ​ប្រ​ធាន​បទ​វិទ្យា​សាស្ត្រ​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​យោធ​ភូមិ​ភាគ ៩ ចាត់​តាំង​សន្និ​បាត​ជ្រួត​ជ្រាប​ និង​សិក្សា​សេច​ក្តី​សម្រេច​ចំ​នួន ៥២ លើក ព្រម​ទាំង​ដាក់​ចេញ​នូវ​ផែន​កា​រនិង​ការ​ណែ​នាំ​ចំ​នួន ៣៧ ច្បាប់ ដើម្បី​អនុ​វត្ត​បណ្តា​សំ​ណង់​និង​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ។ ទន្ទឹម​នឹង​នោះ បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ក៏​បាន​ចាត់​តាំង​ស្រាវ​ជ្រាវ ប្រ​មូល​ផ្តុំ​និង​ចង​ក្រង​សំ​ណង់​ប្រ​វត្តិ​សាស្ត្រ​ចំ​នួន ៣៧ គម្រោង​និង​បោះ​ពុម្ព​ជា​សៀវ​ភៅ ព្រម​ទាំង​ប្រ​មូល​និង​បន្ថែម​ឯក​សារ​ជាង ១.០០០ ទំ​ព័រ និង​រូប​ភាព​ដែល​មាន​តម្លៃ​ចំ​នួន ៤៥០ សន្លឹក ដើម្បី​បម្រើ​ដល់​ការ​ងារ​ស្រាវ​ជ្រាវ​និង​អប់​រំ​ប្រ​ពៃ​ណី ព្រម​ទាំង​ចាត់​តាំង​ឧទ្ទេស​នាម​និង​ឃោស​នា​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ចំ​នួន ១៨០ លើក រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​អប់​រំ​នយោ​បាយ​និង​សតិ​អា​រម្មណ៍​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង...។

បញ្ជា​ការ​យោ​ធា​ខេត្ត​កា​ម៉ាវ​បាន​អនុ​វត្ត​សំ​ណង់​ប្រ​វត្តិ​សាស្ត្រ​យោ​ធា​ចំ​នួន ២០ ដែល​មាន​លក្ខណៈ​បក្ស លក្ខណៈ​វិទ្យា​សាស្ត្រ និង​ខ្លឹម​សារ​ធា​នា​បាន​ការ​ឯក​ភាព បង្ហាញ​ពី​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត។ អង្គ​ភាព​បាន​អំ​ពាវ​នាវ​សុំ​ជា​រូប​ថត​ ឯក​សារ​និង​វត្ថុ​តាង​នា​នា​ទាក់​ទង​នឹង​សម័យ​កា​លត​ស៊ូ។ ចាប់​តាំង​ពី​ឆ្នាំ ២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន អង្គ​ភាព​ទទួល​បាន​វត្ថុ​តាង និង​វត្ថុ​អនុ​ស្សាវ​រីយ៍​ចំ​នួន ៨១ រួម​មាន៖ អា​វុធ គ្រឿង​បំ​ពាក់​យោ​ធា សៀវ​ភៅ​កំ​ណត់​ហេតុ សៀវ​ភៅ​កត់​ត្រា សំ​បុត្រ​និង​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ចាត់​តាំង និង​បញ្ជា​ការ​ប្រ​យុទ្ធ​ក្នុង​សម័យ​កាល​ត​ស៊ូ។

លោក​វរ​សេនីយ៍​ឯក​ វ៉​ថាញ់​ឡេ ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​យោ​ធា​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង៖ "បញ្ជា​ការ​យោ​ធា​ខេត្ត​បាន​ធ្វើ​ឌីជី​ថល​នីយ​កម្ម នូវ​ឯក​សារ​និង​រូប​ភាព​ប្រ​វត្តិ​សាស្ត្រ​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​តាម​សម័យ​កាល​នី​មួយៗ ដើម្បី​ថែ​រក្សា​និង​រក្សា​ទុក​បាន​យូរ​អង្វែង។ អង្គ​ភាព​ក៏​បាន​សរ​សេរ​អត្ថ​បទ​ឃោស​នា​រាប់​ពាន់​អត្ថ​បទ​នៅ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​រួម​ចំ​ណែក​ដល់​ការ​ផ្សព្វ​ផ្សាយ និង​អប់​រំ​ប្រ​ពៃ​ណី​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន​ផង​ដែរ"។

យោង​តាម​គណៈ​កម្មា​ធិ​ការ​បក្ស​យោធ​ភូមិ​ភាគ ៩ បាន​ឱ្យ​ដឹង យោធ​ភូមិ​ភាគ ៩ បាន​ស្រាវ​ជ្រាវ រៀប​រៀង​និង​បោះ​ពុម្ភ​ផ្សាយ​សំ​ណង់​និង​ប្រ​ធាន​បទ​ប្រ​មាណ ២០០ ដែល​មាន​ភាព​ចាំ​បាច់​ អំ​ពី​ប្រ​វត្តិ​សាស្ត្រ​របស់​បណ្តា​កង​ពល​ធំ កង​វរ​សេ​នា​ធំ​ និង​កង​ពល​ទ័ព​ស្រួច​របស់​យោធ​ភូមិ​ភាគ ៩ ប្រ​វត្តិ​សាស្ត្រ​របស់​បណ្តា​ស្ថា​ប័ន អង្គ​ភាព​និង​ភូមិ​ភាគ ស្រាវ​ជ្រាវ និង​បូក​សរុប​ការ​ប្រ​យុទ្ធ​ពិ​សេស​ក្នុង​ការ​ត​ស៊ូ​ប្រ​ឆាំង​អា​មេ​រិក ការ​ប្រ​យុទ្ធ​ការ​ពារ​មាតុ​ភូមិ​នៅ​ព្រំ​ដែន​និរតី បូក​សរុប​សកម្ម​ភាព​ការ​ងារ​បក្ស​និង​ការ​ងារ​នយោ​បាយ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​បង្ការ និង​ប្រ​ឆាំង​យុទ្ធ​សាស្ត្រ "ប្រែ​ប្រួល​សន្តិ​ភាព" បំ​ពេញ​ភារ​កិច្ច​អន្តរ​ជាតិ​ជួយ​មិត្ត​កម្ពុជា ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​សមុទ្រ​ កោះ និង​លំ​ហ​អា​កាស​នៃ​មាតុ​ភូមិ...។

បណ្តា​សំ​ណង់​និង​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ​ទាំង​ឡាយ បាន​ផ្តល់​នូវ​ប្រ​ភព​ឯក​សារ​ដ៏​មាន​តម្លៃ​អំ​ពី​យុទ្ធ​សាស្រ្ត​សមរ​ភូមិ​និង​បទ​ពិ​សោធន៍​ប្រ​យុទ្ធ ដើម្បី​យក​ទៅ​អនុ​វត្ត​ជាក់​ស្តែង​ក្នុង​កិច្ច​ការ​ហ្វឹក​ហាត់ អប់​រំ បណ្តុះ​បណ្តាល​និង​បំ​ប៉ន​ចំ​ណេះ​ដឹង​ផ្នែក​យោ​ធា​និង​ការ​ពារ​ប្រ​ទេស។ ព្រម​ទាំង​ផ្តល់​នូវ​មូល​ដ្ឋាន​ទ្រឹ​ស្តី និង​ជាក់​ស្តែង ដើម្បី​ធ្វើ​ការ​ត​ស៊ូ និង​បដិ​សេធន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​រាល់​ទស្សនៈ និង​ការ​យល់​ដឹង​ខុស​ឆ្គង អរិយ​ភាព ព្រម​ទាំង​ការ​បង្ហាញ​ពី​ការ​បំ​ភ្លៃ​និង​ការ​បដិ​សេធន៍​ប្រ​វត្តិ​សាស្ត្រ​និង​ប្រ​ពៃ​ណី​ជន​ជាតិ។ ការ​បំ​ភ្លៃ​អំ​ពី​អធិប​តេយ្យ​ភាព​ទឹក​ដី សមុទ្រ និង​កោះ​នៃ​មាតុ​ភូមិ...។ រាល់​ឯក​សារ​និង​ទិន្ន​ន័យ​ប្រ​វត្តិ​សាស្ត្រ ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​ហើយ​បាន​ផ្លាស់​ប្តូរ​ជា​បណ្តើរៗ​ពី​លក្ខណៈ​សិប្ប​កម្ម​ទៅ​ជា​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​ឌីជី​ថល​ឧប​នីយ​កម្ម ដែល​ជំ​ហាន​ដំ​បូង​បាន​បង្កើត​ឡើង​នូវ​ប្រ​ព័ន្ធ​ទិន្ន​ន័យ​មូល​ដ្ឋាន​សម្រាប់​បម្រើ​ដល់​ការ​ស្រាវ​ជ្រាវ ការ​ស្វែង​រក​និង​ការ​ទាញ​យក​ព័ត៌​មាន​ ដើម្បី​បម្រើ​ដល់​កិច្ច​ការ​ស្រាវ​ជ្រាវ និង​បូក​សរុប...។

កិច្ច​សហ​ការ​រវាង​យោធ​ភូមិ​ភាគ ៩ ជា​មួយ​បណ្តា​ស្ថា​ប័ន​និង​អង្គ​ភាព​ក្នុង​ការ​ស្រាវ​ជ្រាវ ធ្វើ​សេ​នា​ធិ​ការ​និង​ចង​ក្រង​សំ​ណង់ ប្រ​ធាន​បទ​ប្រ​វត្តិ​សាស្ត្រ និង​ការ​បូក​សរុប​ប្រ​វត្តិ​សាស្ត្រ បាន​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព។ ក្នុង​រយៈ​ពេល ១០ ឆ្នាំ​កន្លង យោធ​ភូមិ​ភាគ ៩ បាន​សហ​ការ​ចាត់​តាំង​ជោគ​ជ័យ​នូវ​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ដោយ​ផ្ទាល់​ចំ​នួន ៣ លើក និង​សិក្ខា​សា​លា​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ថ្នាក់​ជាតិ​ចំ​នួន ២ លើក អំ​ពី​ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្ត្រ​លេច​ធ្លោ​នា​នា។ យោធ​ភូមិ​ភាគ ៩ ព្រម​ទាំង​បណ្តា​អង្គ​ភាព និង​ភូមិ​ភាគ​បាន​ជម្រើស​កម្មា​ភិ​បាល​ចំ​នួន ១១៧ នាក់​ឱ្យ​ចូល​រួម​ក្នុង​សិក្ខា​សា​លា​ចំ​នួន ៣១ លើក​នៅ​គ្រប់​ថ្នាក់ និង​សរ​សេរ​អត្ថ​បទ​បទ​អន្ត​រា​គមន៍​ចំ​នួន ៤៥ ដើម្បី​ចុះ​ផ្សាយ​ក្នុង​កម្រង​ឯក​សារ​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ។ បណ្តា​សិក្ខា​សា​លា​ទាំង​នោះ បាន​បំ​ភ្លឺ​ច្បាស់​នូវ​បញ្ហា​ប្រ​វត្តិ​សាស្ត្រ​ជា​ច្រើន ព្រម​ទាំង​លើក​កម្ពស់​កម្រិត​និង​អត្ថ​ន័យ​នៃ​ព្រឹត្តិ​ការណ៍​ទាំង​ឡាយ។ តាម​រយៈ​នោះ រួម​ចំ​ណែក​ក្នុង​ការ​ត​ស៊ូ​និង​បដិ​សេធន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​រាល់​ល្បិច​កល​បំ​ភ្លៃ និង​ការ​បដិ​សេធន៍​ប្រ​វត្តិ​សាស្ត្រ​របស់​បណ្តា​បច្ចា​មិត្ត ដើម្បី​ការ​ពារ​ទស្សនៈ និង​គោល​ន​យោ​បាយ​របស់​បក្ស៕

  ផាមទ្រុង​-ដា​លី​ន

ចែករំលែកអត្ថបទ