ប៉ុន្មានឆ្នាំកន្លង ដោយប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម បានក្លាយជាកម្លាំងជំរុញជួយឱ្យសមាជិកា នារីក្រីក្រ និងក្បែរក្រជាច្រើនរូប នៅសង្កាត់អូរម៉ូ ទីក្រុងកឹងធើ ឈានឡើងចាកផុតពីភាពក្រីក្រនិងមានជីវភាពលំនឹង។

អាស្រ័យប្រភពទុនពីធនាគារគោលនយោបាយ ទើបគ្រួសារបងស្រីលីធីស៊ើង នៅសង្កាត់អូរម៉ូងបានលំនឹងនិងចាកផុតពីភាពក្រីក្រ។
តាមបងស្រី វ៉ធីធ្វីដង ប្រធានសមាគមសហព័ន្ធនារីសង្កាត់អូរម៉ូងបានឱ្យដឹង គិតមកដល់ពេលនេះ សមាគមបានទទួលការផ្ទេរ សិទ្ធិពីធនាគារគោលនយោបាយសង្គម ឱ្យសមាជិកា ២.៨៤៤នាក់ បុលទុនដោយទឹកប្រាក់សរុប ១១៦ ពាន់លានដុង។ ដោយប្រភពទុនខាងលើ បានរួមចំណែកជួយឱ្យសមាជិកា និងក្រុមគ្រួសារជាច្រើនលំនឹងជីវភាព ក៏ដូចជាឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ តួយ៉ាងដូចគ្រួសារបងស្រីលីធីស៊ើង នៅសង្កាត់អូរម៉ូង ដោយមានបំណងចង់ចាក ផុតពីភាពក្រីក្រក្នុងឆ្នាំ២០០៧ បងស្រីបានសម្រេចចិត្តបុលទុនពីធនាគារគោលនយោបាយសង្គម ៥០ លានដុង តាមរយៈសមាគមនារីសង្កាត់។ ក្រោយពេលទទួលបានប្រភពទុនខាងលើ បងស្រីបានវិនិយោគបើកហាងលក់ភេសជ្ជៈ ទិញសម្ភារៈលាងម៉ូតូ- រថយន្តនិងលក់អាហារពេលព្រឹក។ល។ ចាប់ តាំងពីពេលនោះមក ជីវភាពរបស់គ្រួសារបងស្រីបានកែលម្អជាលំដាប់។ បងស្រីស៊ើង ចែករំលែក៖ “អាស្រ័យការជំនួយពីប្រភពទុនបុលរបស់រដ្ឋ ពិសេស គឺទុនបុលពីធនាគារគោលនយោបាយ ទើបគ្រួសារខ្ញុំមានលក្ខណៈក្នុងការប្រកបរបររកស៊ី រៀងរាល់ថ្ងៃក៏អាចរកចំណូលបានពីរបីរយពាន់ដុង ដើម្បីផ្គត់ផ្គង់ ជីវភាពគ្រួសារ”។ តាមរយៈការខិតខំប្រឹងប្រែងធ្វើ ការងាររកស៊ី ជីវភាពរស់នៅរបស់គ្រួសារបងស្រីស៊ើង តែងបានលំនឹងនិងចាកផុតពីភាពក្រីក្រ។
ចំណែកបងស្រីលីធីគីមយុង នៅសង្កាត់ជាមួយគ្នា ជាគ្រួសារក្រីក្រ ម្នាក់ឯងរ៉ាប់រងចិញ្ចឹមកូន២នាក់។ ដើម្បីធានាឱ្យកូនៗមានអាហារហូបចុក និងសម្លៀកបំពាក់សមរម្យ បងស្រីបានធ្វើការងារគ្រប់បែបយ៉ាង។ ដោយឃើញពីជីវភាពលំបាករបស់បងស្រី សមាគមសហព័ន្ធនារីសង្កាត់ បានបង្កលក្ខណៈឱ្យបងស្រីបានបុលទុនពីធនាគារគោលនយោបាយចំនួនទឹកប្រាក់ ៥០ លានដុង ដើម្បីយកទៅពង្រីកសេដ្ឋកិច្ចគ្រួសារ។ បងស្រីយុង ឱ្យដឹង៖ “កាលពីឆ្នាំ២០១១ តាមរយៈក្រុមប្រិតសំចៃបុលទុនពីអង្គការសមាគមនារីមណ្ឌល ១៥ ខ្ញុំបានធនាគារគោលនយោបាយសង្គម ពិនិត្យឱ្យបុលទុន ៥០ លានដុង ដើម្បីវិនិយោគលើការលក់ដូរចាប់ហួយ ព្រមទាំងចុះទៅតាមចម្ការដើម្បីប្រមូលទិញដូង និងចេកយកមកបោះដុំឱ្យតាមហាងភេសជ្ជៈ នៅក្នុងភូមិភាគក្នុងមួយខែអាចរកចំណូលបានប្រមាណ ១៥ លានដុង”។ ដោយស្មារតីនិងឆន្ទៈឆ្លងកាត់ការលំបាក មកទល់ពេលនេះ ជីវភាពរបស់គ្រួសារបងស្រីបានកែលម្អ ហើយកូនៗក៏បានទៅសាលារៀនដូចមិត្តភក្តិដទៃទៀត។
បងស្រីវ៉ធីធ្វីដង ប្រធានសមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង ឱ្យដឹង៖ “អាស្រ័យការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដូច្នេះទើបជីវភាពរបស់សមាជិកានិងនារីជាច្រើនរូប បានប្រសើរឡើង។ ដើម្បីពង្រីកប្រសិទ្ធភាពនៃប្រភពទុនរបស់ធនាគារគោលនយោបាយសង្គម នៅពេលខាងមុខ សមាគមនឹងខិតខំជំរុញការងារឃោសនាផ្សព្វផ្សាយ លើកទឹកចិត្តសមាជិកាអនុវត្តនូវទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព ព្រមទាំងជំនួយប្រភពទុន បុលអាទិភាព ដើម្បីឱ្យសមាជិកានិងនារីមានលក្ខណៈក្នុងការបើកទូលាយទម្រង់ផលិត បង្កើនប្រាក់ចំណូល និងមានជីវភាពលំនឹង”៕
ថាញវ៉ាង-ដាលីន