នៅថ្ងៃទី១៥ ខែមិថុនា គណៈប្រតិភូនៃគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ង្វៀងមិញត្រេវ មេបញ្ជាការរងនៃអគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩ បានអញ្ជើញមកសួរសុខទុក្ខ និងសាទរដល់កាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ ក្នុងឱកាសអនុស្សាវរីយ៍ ១០១ ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥ - ២១/៦/២០២៦)។
លោក ហ្វិញហ្វាងម៉េន នាយកកាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ បានទទួលគណៈប្រតិភូ។

ឧត្តមសេនីយ៍ត្រី ង្វៀងមិញត្រេវ មេបញ្ជាការរងនៃអគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩ សាទរដល់កាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ។
ឧត្តមសេនីយ៍ត្រី ង្វៀងមិញត្រេវ បានថ្លែងសាទរដ៏បវរដល់សមូហភាពកាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ; កត់សម្គាល់នូវការរួមចំណែករបស់អង្គភាពក្នុងការផ្សព្វផ្សាយ បំផុតគឺឆ្លុះបញ្ចាំងបានទាន់ពេលនូវភារកិច្ចការពារប្រទេស យោធានៅភូមិភាគ និងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ៩។ ទន្ទឹមនឹងនោះ សង្ឃឹមថាកាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ នឹងបន្តពង្រីកនូវតួនាទីជាស្ថាប័នសារព័ត៌មានដ៏សំខាន់របស់ទីក្រុង ផ្លាស់ថ្មីខ្លឹមសារ និងលើកកម្ពស់គុណភាពផលិតផលសារព័ត៌មាន ដើម្បីឆ្លើយតបនឹងតម្រូវការផ្សព្វផ្សាយក្នុងស្ថានភាពថ្មី...។

លោក ហ្វិញហ្វាងម៉េន នាយកកាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ ថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គ្គមេបញ្ជាការដ្ឋានយោធភូមិភាគ៩។
តំណាងឱ្យកាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ លោក ហ្វិញហ្វាងម៉េន បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩ និងអំណះអំណាងកាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ នឹងបន្តពង្រីក ធ្វើបានល្អនូវតួនាទីជាស្ថាប័នសារព័ត៌មានស្នូលរបស់ទីក្រុង និងបន្តលើកកម្ពស់គុណភាពព័ត៌មានផ្សព្វផ្សាយ; បង្កើនកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការពារប្រទេស យោធានៅភូមិភាគ...។

គណៈប្រតិភូនៃគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំកាសែត និងវិទ្យុ ទូរទស្សន៍កឹនធើ។
ហុងវឹង - វិមាន