ផ្សារណាត់ VietAgros ឆ្នាំ២០២៦ បានប្រមូលផ្តុំតូបទំនិញជាង ២០០ តូប ឧទ្ទេសនាមពីបច្ចេកវិទ្យា ផលិតផល និងវិធានការថ្មីបម្រើការផលិតកសិកម្ម និងជលផលទំនើប ក្នុងនោះជាសំខាន់គឺដំណោះស្រាយសម្រាប់ផ្នែកជលផល។
ថ្ងៃទី ៩ ខែមិថុនា នៅមជ្ឈមណ្ឌលផ្សារណាត់តាំងពិព័រណ៍អន្តរជាតិកឹងធើ អាសយដ្ឋានលេខ ១០៨A ផ្លូវឡេឡើយ សង្កាត់កៃខេ ទីក្រុងកឹងធើ បានបើកផ្សារណាត់តាំងពិព័រណ៍អន្តរជាតិបច្ចេកវិទ្យាកសិកម្ម និងបរិស្ថាន - VietAgros ឆ្នាំ២០២៦ ក្រោមប្រធានបទ "កសាងអនាគតបៃតង"។ ផ្សារណាត់អាស្រ័យក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតចងសម្ព័ន្ធកសិកម្មនិងបរិស្ថានវៀត សហការជាមួយនឹងនាយកដ្ឋានជលផល និងត្រួតពិនិត្យជលផលចំណុះក្រសួងកសិកម្មនិងបរិស្ថាន ព្រមជាមួយនឹងមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ សមាគមជលផលទីក្រុងកឹងធើ ទស្សនាវដ្តីអ្នកចិញ្ចឹមសត្វ និងអង្គភាពនានាជាប់ពាក់ព័ន្ធចាត់តាំងឡើង។

អ្នកតំណាងចូលរួមពិធីកាត់ខ្សែបូរបើកផ្សារណាត់ VietAgros ឆ្នាំ២០២៦។
ផ្សារណាត់ VietAgros ឆ្នាំ២០២៦ ប្រមូលផ្តុំតូបទំនិញជាង ២០០ តូប មកពីអាជីវកម្មនានាសកម្មភាពលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ចិញ្ចឹមដាំដុះ បង្កើតពូជ ចំណីសត្វ អាហារូបត្ថម្ភ ថ្នាំពេទ្យសត្វ កែច្នៃ បច្ចេកវិទ្យាបរិស្ថាន ឧបករណ៍គ្រឿងចក្រ សេវាកម្ម ស្វ័យប្រវត្តិកម្ម និងផ្លាស់ប្តូរឌីជីថល។ តូបទាំងនេះឧទ្ទេសនាមអំពីបច្ចេកវិទ្យា ផលិតផល និងវិធានការថ្មីបម្រើការផលិតកសិកម្ម និងជលផលទំនើប ក្នុងនោះផ្តោតសំខាន់លើដំណោះស្រាយសម្រាប់ផ្នែកជលផល ដូចជាប្រព័ន្ធពិនិត្យមើលបរិស្ថាន បច្ចេកវិទ្យាចិញ្ចឹមឆ្លាតវៃ គ្រប់គ្រងស្រះចិញ្ចឹមដោយមូលដ្ឋានឌីជីថល ដំណោះស្រាយអាហារូបត្ថម្ភទំនើប បច្ចេកវិទ្យាវិនិច្ឆ័យទឹក និងទម្រង់ផលិតបន្ថយបំភាយឧស្ម័ន។

ថ្នាក់ដឹកនាំមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងកឹងធើ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងកឹងធើ រួមជាមួយនឹងអ្នកតំណាងចូលរួមទស្សនាតូបទំនិញក្នុងថ្ងៃបើកផ្សារណាត់។
ផ្សារណាត់នៅទាំងមានមណ្ឌលតាំងពិព័រណ៍ ឧទ្ទេសនាមផលិតផល OCOP កសិផលពិសេសដោយឡែក និងទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងរបស់តំបន់វាលរាបទន្លេគឺវឡុង និងផលិតផលប្រណីតរបស់តំបន់ផ្សេងទៀត។ គណៈចាត់តាំងសង្ឃឹមថា តាមរយៈសកម្មភាពតាំងពិព័រណ៍នេះ អាជីវកម្មនឹងមានឱកាសបន្ថែមក្នុងការផ្សព្វផ្សាយផ្លាកពាណិជ្ជកម្ម ចងសម្ព័ន្ធជាមួយដៃគូ និងពង្រីកទីផ្សារ ទន្ទឹមនឹងនោះអ្នកផលិតមានលក្ខណៈកៀកជិតវិទ្យាសាស្ត្រ បច្ចេកវិទ្យាថ្មីបំផុត។
ក្នុងអំឡុងពេលប្រព្រឹត្តឡើងផ្សារណាត់ នៅមានកិច្ចប្រជុំ សិក្ខាសាលាក្រោយប្រធានបទជំនាញ ដូចជា៖ សិក្ខាសាលា "ផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃក្នុងវារីវប្បកម្ម"; សិក្ខាសាលា "អាហារូបត្ថម្ភឆ្លាតវៃ - សុខភាពម្ចាស់ការសម្រាប់ជលផល ៤.០"; និងកិច្ចប្រជុំហ្វឹកហ្វឺនអំពីការផ្លាស់ប្តូរឌីជីថល ជំនាញឌីជីថល និងផ្សព្វផ្សាយផលិតផលនៅលើមូលដ្ឋានឌីជីថល។

ភ្ញៀវទស្សនាស្វែងយល់អំពីម៉ាស៊ីន ឧបករណ៍ និងបច្ចេកវិទ្យាថ្មីបម្រើវារីវប្បកម្ម បានឧទ្ទេសនាមនៅក្នុងផ្សារណាត់។
សកម្មភាពទាំងនេះ បានរំពឹងទុកនឹងជួយជំរុញតភ្ជាប់បច្ចេកវិទ្យា ជំរុញពាណិជ្ជកម្ម និងសាយភាយខ្លាំងក្លានូវវិធានការអភិវឌ្ឍកសិកម្មបៃតង ចីរភាព ពិសេសគឺលើវិស័យជលផល។

ផលិតផល OCOP ផលិតផលប្រណីតក្នុងតំបន់ បានឧទ្ទេសនាមនៅក្នុងផ្សារណាត់។
ថ្លែងនៅក្នុងកម្មវិធីបើកផ្សារណាត់ លោក ហាវ៉ូវស៊ើង នាយកមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងកឹងធើ សង្ឃឹមថាផ្សារណាត់ VietAgros ឆ្នាំ២០២៦ នឹងជួយបង្កើតវេទិកាចងសម្ព័ន្ធរវាងអាជីវកម្ម សមាគម អ្នកជំនាញការ និងអ្នកគ្រប់គ្រងដើម្បីរួមគ្នាស្វែងរកវិធានការអភិវឌ្ឍផ្នែកជលផលតាមទិសដៅចីរភាព លើកកម្ពស់តម្លៃ និងសមត្ថភាពប្រជែងលើទីផ្សារអន្តរជាតិ៕
ខាញ់ទ្រុង-វិមាន