មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/06/2026 - 09:34

លោក​ថាច់​សាង គំរូ​អ្នក​វ័យ​ចាស់ ផ្សារ​ភ្ជាប់​នឹង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​វិញ​ឡុង 

សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង រៀង​រាល់​ថ្ងៃ​តែង​មាន​កម្ម​វិធី​ពិ​សេស​គឺ​ប្រ​ឡង​ប្រ​ណាំង​កសាង​ភូមិ​ស្រុក ក្នុង​នោះ តួ​នា​ទី​របស់​អ្នក​វ័យ​ចាស់​បាន​កត់​សម្គាល់​ជា​និច្ច។ ពិ​សេស លោក​ថាច់សាង ប្រ​ធាន​សមា​គម​អ្នក​វ័យ​ចាស់​សង្កាត់​ត្រា​វិញ និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិលា​ទ្រ​ថ្ម​ទល់ គឺ​ជា​គំរូ​ឆ្នើម​បាន​សហ​គមន៍​គោ​រព​រាប់​អាន។

លោក​ថាច់សាង ប្រ​ធាន​សមា​គម​អ្នក​វ័យ​ចាស់​​ ប្រធានគណៈកម្មការវត្តសិលាទ្រថ្មទល់​
សង្កាត់ត្រាវិញ​ ខេត្តវិញឡុង

ទោះ​បី​មាន​អា​យុ​ជាង ៧០ ឆ្នាំ​ប្លាយ សុខ​ភាព​របស់​គាត់​មិន​បាន​ដូច​ដើម​ក៏​ដោយ ប៉ុន្តែ​គាត់​នៅ​តែ​ចូល​រួម​សកម្ម​ភាព​ចល​នា ពង្រីក​បទ​ពិ​សោធន៍​ដើម្បី​រួម​ចំ​ណែក​ដល់​ភូមិ​ស្រុក។ គាត់​មិន​ត្រឹម​តែ​គិត​គូរ​ដល់​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​ស្មារតី​សាម​គ្គី​រវាង​បណ្តា​ជន​ជាតិ​នៅ​ភូមិ​ភាគ​ទៀត​ផង ពិ​សេស​គឺ​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ។

ពង្រីក​បទ​ពិ​សោធន៍​កសាង​ជន​បទ​ថ្មី​ក្នុង​បរិ​ការណ៍ ភូមិ​ភាគ​ជំ​រុញ​កសាង​ជន​បទ​ថ្មី លោក​ថាច់សាង តែង​ឈាន​មុខ​ចូល​រួម​នូវ​ចល​នា​ប្រ​ឡង​ប្រ​ណាំង ជា​គំរូ​ដល់​កូន​ចៅ​និង​ប្រ​ជា​ជន។ គាត់​តែង​ចល​នា​មា​មីង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស និង​គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ទន្ទឹម​នឹង​នោះ រក្សា​អនា​ម័យ​បរិ​ស្ថាន​នៅ​តំ​បន់​តាំង​ទី​លំ​នៅ។ លោក ថាច់​សាង ឱ្យ​ដឹង៖ “ទោះ​បី​វ័យ​ចាស់ សុខ​ភាព​ថម​ថយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ខិត​ខំ​ធ្វើ​ជា​គំរូ​ដល់​កូន​ចៅ​ក្នុង​ការ​ថែ​រក្សា​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ”។

លោក​ស៊ើង​វឹង លេខា​សា​ខា​បក្ស​អនុ​សង្កាត់ ១៨ សង្កាត់​ត្រា​វិញ ឱ្យ​ដឹង៖ “លោក​ថាច់​សាង តែង​បាន​សហ​គមន៍​ជឿ​ទុក​ចិត្ត​និង​ស្តាប់​តាម​ដំ​បូន្មាន​របស់​គាត់។ គាត់​មិន​ត្រឹម​តែ​ជួយ​ដោះ​ស្រាយ​ទំ​នាស់​ផ្ទៃក្នុង​រវាង​គ្រួ​សារ​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចល​នាប្រ​ជា​ជន​គ្រប់​រូប​ឱ្យ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី ចិញ្ចឹម​កូន​រៀន​សូត្រ និង​កសាង​ជីវ​ភាព​ស្រុះ​ស្រួល សាម​គ្គី​ទៀត​ផង។ “អ្នក​វ័យ​ចាស់​មិន​ត្រឹម​តែ​ជា​ទី​បង្អែក​ផ្នែក​ស្មារតីក្នុង​គ្រួ​សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កម្លាំង​ស្នូល​ក្នុង​ការ​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​ពង្រីក​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជន​គិត​គូរ​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី ដើម្បី​អ្នក​វ័យ​ចាស់​រស់​នៅ​សប្បាយ​រីក​រាយ មាន​សុខ​ភាព​ល្អ និង​រស់​នៅ​មាន​ប្រ​យោជន៍” - លោក ស៊ើង​វឹង បាន​បញ្ជាក់​ដូច្នេះ។

ចល​នា “វ័យ​ចាស់​គំរូ​ល្អ” បាន​សាយ​ភាយ​ជា​ច្រើន​ឆ្នាំ​កន្លង ចល​នា “វ័យ​ចាស់​គំរូ​ល្អ” បាន​សមា​គម​អ្នក​វ័យ​ចាស់​គ្រប់​ថ្នាក់​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​នៅ​សង្កាត់​ត្រា​វិញ។ បច្ចុប្បន្ន សមា​គម​មាន​សមា​ជិក​ជា​ច្រើន​សកម្ម​ចូល​រួម​ក្នុង​សកម្ម​ភាព​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ ផ្តល់​គំ​និតកសាង​ភូមិ​ស្រុក សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន និង​អប់រំ​ប្រ​ពៃ​ណី​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ។ តាម​រយៈ​សកម្ម​ភាព​ទាំង​នេះ តួនា​ទី​និង​មុខ​តំ​ណែង​របស់​អ្នក​វ័យ​ចាស់​ក្នុង​គ្រួ​សារ​និង​សង្គម បាន​បន្ត​អំ​ណះ​អំ​ណាង។ មិន​ត្រឹម​តែ​ជា​អ្នក​ស្តាប់​និង​ចែក​រំលែក​បទ​ពិ​សោធន៍​ប៉ុណ្ណោះ​ទេ អ្នក​វ័យ​ចាស់​នៅ​ទាំង​ជា​គំរូ បង្ក​កម្លាំង​ជំ​រុញ​ដល់​សហ​គមន៍​ទាំង​មូល​អភិ​វឌ្ឍន៍​ទៀត​ផង។

អនុស្សាវ​រីយ៍​ទិវា​ប្រ​ពៃ​ណី​អ្នក​វ័យ​ចាស់​វៀត​ណាម ទូ​ទាំង​សង្គម​មាន​ឱកាស​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​លោក​ថាច់​សាង និង​អ្នក​វ័យ​ចាស់​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ក្នុង​ទូ​ទាំង​ប្រ​ទេស។ នេះ​ជា​ឱកាស​ដើម្បី​បន្ត​ពង្រីក​ប្រ​ពៃ​ណី “គោ​រព​ចាស់​ទុំ​អា​យុ​វែង” កសាង​បរិ​ស្ថាន​រស់​នៅ​ល្អ​ប្រ​សើរ​ដល់​អ្នក​វ័យ​ចាស់​គ្រប់​ជំ​នាន់ ទន្ទឹម​នឹង​នោះ បន្ត​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​បទ​ពិ​សោធន៍ បញ្ញា​របស់​ពួក​គាត់​ដល់​ការ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​របស់​ភូមិ​ស្រុក​និង​ប្រ​ទេស​ជាតិ៕

                                ស៊ើង​ម៉ាល័យ - វិមាន

ចែករំលែកអត្ថបទ