ព្រឹកថ្ងៃទី ៨ ខែមិថុនា គណៈចង្អុលការ ៥១៥ ទីក្រុងកឹងធើ បានចាត់តាំងពិធីបូជាផ្កា អុជធូប និងផ្ដើមដំណើរការយកសំណាកអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់មានព័ត៌មាន នៅបូជនីយដ្ឋានយុទ្ធជនពលីទីក្រុងកឹងធើ។
ឧត្តមសេនីយ៍ត្រី ហ្វិញវ៉ាំងង៉ន ស្នងការនយោបាយរងយោធភូមិភាគ ៩ ប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគ៩; លោក ត្រឹងវ៉ាងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង; លោក ង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ប្រធានគណៈចង្អុលការ ៥១៥ ទីក្រុងកឹងធើ; ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង និងទីបញ្ជាការយោធាទីក្រុងចូលរួមក្នុងពីធី។
%20(1).png)
ថ្នាក់ដឹកនាំគណៈចង្អុលការ ៥១៥ យោធភូមិភាគ ៩ គណៈចង្អុលការ ៥១៥ ទីក្រុងកឹងធើនិងបណ្តាមន្ទីរ ផ្នែកទីក្រុង ភូមិភាគចូលរួមបូជាផ្កា អុជធូប។

អ្នកតំណាងទាំងឡាយអុជធូបនៅបូជនីយដ្ឋានយុទ្ធជនពលីទីក្រុងកឹងធើ។
ថ្លែងរំលឹកគុណវីរយុទ្ធជនពលី វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយទីបញ្ជាការយោធាទីក្រុងកឹងធើ អនុប្រធានប្រចាំនៃគណៈចង្អុលការ ៥១៥ ទីក្រុង ឱ្យដឹង៖ គណៈចង្អុលការ ៥១៥ ទីក្រុងបានត្រៀមលក្ខណៈការងាររួចរាល់ ដើម្បីអនុវត្តភារកិច្ចជីកកកាយ និងយកសំណាកពីផ្នូរចំនួន ៨២៧ ដែលមិនទាន់មានព័ត៌មាននៅបូជនីយដ្ឋានយុទ្ធជនពលីទីក្រុង ដើម្បីធ្វើកោសល្យវិច័យ ADN។ នេះគឺជាសកម្មភាពដើម្បីអនុវត្ត “យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការអនុវត្តស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” ដែលគណៈចង្អុលការជាតិ ៥១៥ បំផុសចលនា។ ឆ្លងតាមរយៈនោះ រួមចំណែកបង្ហាញពីការទទួលខុសត្រូវដ៏ពិសិដ្ឋ និងគុណធម៌ “ផឹកទឹកនឹកប្រភព” ចំពោះវីរយុទ្ធជនដែលបានលះបង់ជីវិតដើម្បីមាតុភូមិ។

វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយទីបញ្ជាការយោធាទីក្រុងកឹងធើ អនុប្រធានប្រចាំការនៃគណៈចង្អុលការ ៥១៥ ទីក្រុង ថ្លែងរំលឹកគុណដល់វីរយុទ្ធជនពលី។

ឧត្តមសេនីយ៍ត្រី ហ្វិញវ៉ាំងង៉ន ស្នងការនយោបាយរងយោធភូមិភាគ ៩ ប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគ ៩ ជូនអំណោយនិងលើកទឹកចិត្តដល់ក្រុមការងារយកសំណាកអដ្ឋិធាតុយុទ្ធជនពលី។
ក្នុង “យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការអនុវត្តស្វែងរកប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” គណៈចង្អុលការ ៥១៥ ទីក្រុង នឹងចាត់តាំងយកសំណាកអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥.១១២ ផ្នូរ ដែលមិនទាន់កំណត់អត្តសញ្ញាណបាន នៅតាមបូជនីយដ្ឋានយុទ្ធជនពលីកម្មចំនួន ១៧ កន្លែង។ ទន្ទឹមនឹងនោះ ដំណើរការស្រាវជ្រាវ ស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅតាមឃុំ ផុងដៀង ធើយឡាយ ទ្រឿងឡុងតី ញូយ៉ា និងសង្កាត់ភឿកធើយ។ រយៈពេលអនុវត្តរហូតដល់ខែកក្កដា ឆ្នាំ២០២៧។

សមាជិកក្រុមការងារយកសំណាកអដ្ឋិធាតុយុទ្ធជនពលី បំពេញភារកិច្ចនៅបូជនីយដ្ឋានយុទ្ធជនពលីទីក្រុង
ផាមទ្រុង - លីសៀ