03/06/2026 - 06:38

ពង្រីកតួនាទីអង្គការមហាជនក្នុងការការពារបរិស្ថាន 

ដើម្បីព្រួតដៃការពារបរិស្ថាន កសាងបរិស្ថានរស់នៅសុវត្ថិភាព តម្លាភាព​ រយៈពេលកន្លង សមាគមអង្គការមហាជននានានៅទីក្រុងកឹងធើ បានផ្សព្វផ្សាយចលនានិងអនុវត្តទម្រង់ជាក់ស្តែងជាច្រើនយ៉ាងសកម្ម។ ផ្តើមពីនោះ បង្កឱ្យសាយភាយក្នុងសហគមន៍ជាជំហានៗបង្ក​ជាផ្នត់រស់នៅបៃតង ជ្រះ ស្អាត និងប្រកបដោយចីរភាព។

ការពារបរិស្ថាន គឺជាភារកិច្ចដ៏សំខាន់របស់មនុស្សជាតិ ជាកត្តាធានាដល់សុខភាពនិងគុណភាពរស់នៅរបស់ប្រជាជន ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់យុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ច - សង្គមដោយចីរភាព។ យល់ច្បាស់ពីសារៈសំខាន់នេះ ជាច្រើនឆ្នាំមកនេះ សមាគមសហព័ន្ធនារីឃុំវិញធ្វឹងដុង បានសហការជាមួយគណៈ ផ្នែក និងភូមិភាគនានា ដើម្បីកៀរគររាល់ប្រភពកម្លាំងចាត់តាំងនៅសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីចលនាសមាជិកាអនុវត្តនូវដំណោះស្រាយស្តារឡើងវិញ និងថែរក្សាប្រព័ន្ធជីវបរិស្ថាន បរិស្ថានរស់នៅបៃតង ជ្រះ ស្អាត។ តាមប្រសាសន៍ អ្នកស្រី ត្រឹងង្វៀងធូហាយ ប្រធានសមាគមសហព័ន្ធនារីឃុំវិញធ្វឹងដុង ឆ្នាំ២០២៥ សមាគមបានចាត់តាំងមិទ្ទិញនិងផ្សព្វផ្សាយជាច្រើនលើក ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗ ដូចជា៖ "ទិវាបរិស្ថានអន្តរជាតិ", "សាខាសមាគមនារីស្វ័យគ្រប់គ្រង", "និយាយថាទេនឹងកាកសំណល់ប្លាស្ទិក"...។ បន្តរក្សាការអនុវត្ត "ប្រមូលវត្ថុសំណល់" បង្កមូលនិធិដើម្បីនារី​និងកុមារកំព្រាដែលមានជីវភាពលំបាក; ចេញដំណើរដាំនិងថែទាំផ្កាដកឃឹម ផ្ការំពាត់មាស ដើមត្របែកព្រៃលើដងផ្លូវជនបទប្រវែង ៤.៥០០ ម៉ែត្រ ។ល។ ទម្រង់និងសកម្មភាពការងារនីមួយៗរបស់នារី អំពីការការពារបរិស្ថានបានរីកសាយភាយសារលិខិត "សមាជិកាម្នាក់ៗគឺជាឃោសនិកយ៉ាងសកម្មអំពីការពារបរិស្ថាន"។ បងស្រី ក្វាច់ធីង៉ុកហឿង សមាជិកាសមាគមនារីភូមិទី ៨B ឃុំវិញធ្វឹងដុង ចែករំលែក៖ "ពេលសមាគមចេញពលកម្មដកស្មៅ បោសសម្អាត ដាំផ្កាតាមដងផ្លូវជនបទ ខ្ញុំនឹងបងប្អូននារីតែងចូលរួមយ៉ាងសកម្ម"។

សមាជិកកសិករឃុំតាយវ៉ាំង បើកយុទ្ធនាការសម្អាតស្មៅព្រៅ កាប់ឆ្ការគុម្ពោតព្រៃ
ថែទាំផ្កាសងខាងផ្លូវ។

លោក យ័ញតឹងក្វៀង ប្រធានសមាគមកសិករឃុំតាយវ៉ាំង ឱ្យដឹង៖ "ដើម្បីព្រួត​ដៃការពារបរិស្ថាន សមាគមកសិករឃុំតាយវ៉ាំង បានចលនាសមាជិកកសិករបើកយុទ្ធនាការសម្អាតស្មៅព្រៅ  បង្កជាទេសភាពបរិស្ថានបៃតង ជ្រះ ស្អាត ដោយមានកម្មាភិបាល សមាជិកសមាគមចូលរួម ៩១២ លើកនាក់ កាប់ឆ្ការគុម្ពោតព្រៃតាមដងផ្លូវលើភូមិឋានឃុំប្រវែង ៦ គីឡូម៉ែត្រ។ ក្រៅពីនោះ សមាគមនៅទាំងចលនាសមាជិកកសិករប្រមូលដបថ្នាំនិងសំបក​ថ្នាំការពាររុក្ខជាតិដុតកម្ទេចចោល ព្រមទាំងប្រមូលសំរាមនៅលើដងព្រែកប្រឡាយ ធានារក្សាអនាម័យបរិស្ថាន ពង្រីកលទ្ធភាពស្រោចស្រពរបស់សំណង់ប្រព័ន្ធធារាសាស្ត្រ..."។

ជាមួយទង្វើជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពក្នុងការការពារបរិស្ថាន សមាគមអង្គការមហាជនគ្រប់លំដាប់ថ្នាក់នៅលើភូមិឋានទីក្រុង បានរួមចំណែកលើកកម្ពស់ស្មារតីយល់ដឹង ឥរិយាបថរបស់កម្មាភិបាល សមាជិកនិងប្រជាជន​។ ផ្តើមពីនោះ សកម្មចូលរួមការពារបរិស្ថានក៏ដូចជាក្នុងការផលិត ធ្វើអាជីវកម្ម កសាងទេសភាពកាន់តែភ្លឺ បៃតង ជ្រះ ស្អាត៕

ថាញវ៉ាង-មុនី

ចែករំលែកអត្ថបទ