02/06/2026 - 06:12

ការ​ថែ​ទាំ​សុខ​ភាព​កុមារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច 

នៅ​ទី​ក្រុង​កឹង​ធើ គោល​នយោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​សម្រាប់​កុមារ​អា​យុ​ក្រោម ៦ ឆ្នាំ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព ដោយ​ធា​នា​ឱ្យ​កុមារ​គ្រប់​រូប​ទទួល​បាន​សេ​វា​សុ​ខា​ភិបាល ពិ​សេស​គឺ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

កុមារ​មក​ពិ​និត្យ​សុខ​ភាព​នៅ​ដំ​ណាក់​សុខា​ភិ​បាល។

យោង​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល កុមារ​អា​យុ​ក្រោម ៦ ឆ្នាំ បាន​រដ្ឋ​ឧបត្ថម្ភ​ថវិកា ១០០% លើ​ការ​បង់​កម្រៃ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល។ អា​ស្រ័យ​ហេតុ​នោះ កុមារ​ទាំង​អស់​ក្នុង​វ័យ​នេះ​សុទ្ធ​តែ​បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ដោយ​ឥត​គិត​ថ្លៃ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ទទួល​សេវា​សុខា​ភិបាល​ដោយ​មិន​បាច់​បា​រម្ភ​ពី​ការ​ចំ​ណាយ។ ចំ​ពោះ​គ្រួ​សារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច នេះ​ជា​គោល​នយោ​បាយ​មាន​អត្ថ​ន័យ​ពិ​សេស រួម​ចំ​ណែក​កាត់​បន្ថយ​បន្ទុក​សេដ្ឋ​កិច្ច និង​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ថែ​ទាំ​សុខ​ភាព​សម្រាប់​កុ​មារ។

តាម​ការ​កត់​សម្គាល់​នៅ​តាម​ដំ​ណាក់​សុខា​ភិបាល​ឃុំ សង្កាត់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ចំ​នួន​កុមារ​មក​ពិ​និត្យ​ជំងឺ ចាក់​ថ្នាំ​បង្ការ និង​តាម​ដាន​សុខ​ភាព​តាម​កាល​កំ​ណត់ មាន​ការ​កើន​ឡើង​ជា​លំ​ដាប់។ ឪ​ពុក​ម្តាយ​ក៏​មាន​ទម្លាប់​ក្នុង​ការ​នាំ​កូន​ទៅ​ដំ​ណាក់​សុខា​ភិបាល​ដើម្បី​ពិ​និត្យ​សុខ​ភាព។ អា​ស្រ័យ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ទូ​ទៅ​ដូច​ជា គ្រុន​ក្តៅ ក្អក ហៀរ​សំ​បោរ​ជា​ដើម បាន​ពិ​និត្យ​ព្យា​បាល​ទាន់​ពេល កាត់​បន្ថយ​ការ​វិវឌ្ឍ​ទៅ​ជា​ជំងឺ​ធ្ងន់។

មិន​ត្រឹម​តែ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ប៉ុណ្ណោះ​ទេ បណ្តា​ដំ​ណាក់​សុខា​ភិ​បាល​នៅ​ទាំង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​សុខា​ភិបាល​បង្ការ ដូច​ជា​ការ​ចាក់​ថ្នាំ​បង្ការ​បើក​ទូ​លាយ តាម​ដាន​ការ​ធំ​ធាត់​និង​ការ​ផ្ដល់​ប្រឹក្សា​អំ​ពី​របប​អា​ហា​រូបត្ថម្ភ​សម្រាប់​កុ​មារ។ កង​ជួរ​គ្រូ​ពេទ្យ​មូល​ដ្ឋាន​តែង​តែ​ណែ​នាំ​អា​ណា​ព្យាល​អំ​ពី​របៀប​ថែ​ទាំ​កុមារ​តាម​បែប​វិទ្យា​សាស្ត្រ រួម​ចំ​ណែក​បន្ថយ​អត្រា​កង្វះ​អា​ហា​រូប​ត្ថម្ភ និង​លើក​កម្ពស់​កាយ​សម្ប​ទារ​បស់​កុមារ​នៅ​តំ​បន់​ជួប​ការ​លំ​បាក។

ទន្ទឹម​នឹង​នោះ ការ​ងារ​ថែ​ទាំ​សុខ​ភាព​កុមារ​នៅ​ទាំង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​មន្ទីរ​ពេទ្យ​ថ្នាក់​លើ។ មន្ទីរ​ពេទ្យ​សម្ភព​-កុមារ​ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​បណ្តា​ដំ​ណាក់​សុខា​ភិបាល​រៀប​ចំ​ការ​ពិ​និត្យ និង​ស្វែង​រក​ជំងឺ​ទូ​ទៅ ព្រម​ទាំង​ជំងឺ​បេះ​ដូង​ពី​កំ​ណើត​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​កុមារ។ តាម​រយៈ​កម្ម​វិធី​ទាំង​នេះ ករណី​ជំងឺ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេល ជា​ពិ​សេស គឺ​ពិ​ការ​បេះ​ដូង​ពី​កំ​ណើត ជួយ​ឱ្យ​កុមារ​ទទួល​បាន​ការ​ធ្វើ​អន្ត​រា​គមន៍​និង​ព្យា​បាល​បាន​ទាន់​ពេល។​

យោង​តាម​វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​២ ង្វៀង ភឿក​ឡុក នា​យក​រង​មន្ទីរ​ពេទ្យ​សម្ភព​-កុមារ​សុក​ត្រាំង ជា​មួយ​នឹង​គោល​នយោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ការ​បង្កើន​កិច្ច​សហ​ការ​រវាង​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​និង​សុខា​ភិបាល​មូល​ដ្ឋាន បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ថែ​ទាំ​សុខ​ភាព​កុមារ។ សំ​ខាន់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច សកម្ម​ភាព​ពិ​និត្យ​និង​ស្វែង​រក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ បាន​ជួយ​ឱ្យ​កុមារ​ទទួល​បាន​សេ​វា​សុខា​ភិ​បាល​ប្រ​កប​ដោយ​គុណ​ភាព​តាំង​ពី​ដំ​បូង។

ដោយ​ការ​ចូល​រួម​ព្រមៗ​គ្នា​របស់​ផ្នែក​សុខា​ភិ​បាល​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ រួម​ជា​មួយ​គោល​នយោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ប្រ​កប​ដោយ​លក្ខណៈ​មនុស្ស​ធម៌​ជ្រាល​ជ្រៅ ការ​ងារ​ថែ​ទាំ​សុខ​ភាព​កុមារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ទី​ក្រុង​កឹង​ធើ កំ​ពុង​បាន​លើក​កម្ពស់​ជា​លំ​ដាប់ រួម​ចំ​ណែក​បង្កើត​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​រឹង​មាំ ​សម្រាប់​ការ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ៕

                               ហុង​ទើ - ថាច់​ធី

ចែករំលែកអត្ថបទ