ប្រព័ន្ធនយោបាយឃុំកើ ដ បានសកម្មឧបត្ថម្ភសមាជិកសម្ពន្ធយុវជន សមាជិកសមាគម និងប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាព ក្នុងនោះមានការកសាងបណ្តាទម្រង់ប្រជាចលនាប៉ិនប្រសប់ប្រកបដោយប្រសិទ្ធភាព។ ដំណាក់កាល ២០២០-២០២៥ ឃុំកើ ដ មាន ៧៧ គ្រួសារចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ឃុំនៅសល់តែ ៣ គ្រួសារក្រីក្រប៉ុណ្ណោះ។

ថ្នាក់ដឹកនាំគណៈកសាងបក្ស និងគណៈកម្មាធិការបក្សឃុំកើ ដ បានទៅទស្សនានិងស្វែងយល់ពីស្ថានភាពផលិត ក៏ដូចជាជីវភាពរបស់សមាជិកសហករណ៍ដាំឈើហូបផ្លែ ដែលសមាគមកសិករឃុំចលនានិងឧបត្ថម្ភបង្កើត។
ទម្រង់សហករណ៍ដាំឈើហូបផ្លែ អាស្រ័យសមាគមកសិករឃុំកើ ដ កសាងឡើង ត្រូវបានវាយតម្លៃថាមានប្រសិទ្ធភាពជាក់ស្តែង។ តាមលោកង្វៀងហ្វាងវូវ អនុប្រធានសមាគមកសិករឃុំ បានឱ្យដឹង៖ ដើមកំណើតរបស់សហករណ៍នេះ គឺក្រុមសមាគមមុខរបរដាំឈើហូបផ្លែ ដែលបង្កើតឡើងដោយសមាគមកសិករតាំងពីឆ្នាំ ២០២០។ ដល់ឆ្នាំ ២០២៥ សមាគមកសិករឃុំបានបង្កើតជាសហករណ៍ដាំឈើហូបផ្លែ ដោយមានសមាជិក ២២ រូប ផ្ទៃដីដាំដុះ ៨,៥ ហិកតា។ ពេលចូលរួមក្នុងសហករណ៍ សមាជិកទាំងឡាយបានឧបត្ថម្ភបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម និងមូលនិធិឧបត្ថម្ភកសិករដើម្បីវិនិយោគលើការផលិត។
បងផាងហាយបាំង សមាជិកសហករណ៍បានចែករំលែក៖ "ខ្ញុំមានដីចំការចំនួន ៦ កុងដាំទៀបបារាំង។ ខ្ញុំបានសមាគមកសិករឧបត្ថម្ភបុលទុនអនុគ្រោះដើម្បីវិនិយោគលើការផលិត និងស្វែងរកទីផ្សារប្រើប្រាស់មានស្ថិរភាព។ បច្ចុប្បន្ន ជាមួយផ្ទៃដីដាំទៀបបារាំង ៦ កុងនេះ គ្រួសារខ្ញុំទទួលបានប្រភពចំណូលជាង ២០០ លានដុងក្នុងមួយឆ្នាំ"។
ទម្រង់ក្រុមសហការផលិតស្រូវគុណភាពខ្ពស់ ដែលសមាគមកសិករឃុំបង្កើតនិងពង្រីកកំពុងតែមានប្រសិទ្ធភាព។ លោកង្វៀងហ្វាងវូវ អនុប្រធានសមាគមកសិករឃុំ បានផ្តល់ព័ត៌មាន៖ "យើងខ្ញុំបង្កើតបានក្រុមសហការផលិតស្រូវគុណភាពខ្ពស់ចំនួន ៤ ក្រុម មានសមាជិក ៣២ រូប។ បណ្តាសមាជិកក្រុមសហការបានឧបត្ថម្ភបុលទុន ហ្វឹកហាត់និងណែនាំពីការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិត អាស្រ័យហេតុនោះ ប្រាក់ចំណាយសម្រាប់ការផលិតក្នុងមួយហិកតាបន្ថយបានប្រហែលពី ៣-៤ លានដុង ទិន្នផលកើនឡើងពី ០,២-០,៤ តោន/ហិកតា ចំណេញកើនពី ១០-២០ លានដុង/ហិកតា ប្រៀបនឹងរបៀបផលិតតាមបែបប្រពៃណី"។
ទន្ទឹមនឹងចលនាប្រជាជនឱ្យចូលរួមក្នុងបណ្តាទម្រង់រកស៊ីមានប្រសិទ្ធភាព ប្រព័ន្ធនយោបាយឃុំតែងតែយកចិត្តទុកដាក់សហការចាត់តាំងវគ្គហ្វឹកហាត់ ផ្ទេរវិទ្យាសាស្ត្របច្ចេកទេស; បើកបណ្តាថ្នាក់បង្រៀនវិជ្ជាជីវៈ ផ្តល់ប្រឹក្សានិងណែនាំការងារធ្វើជូនដល់សមាជិកសម្ពន្ធយុវជន សមាជិកសមាគម និងប្រជាជន... បណ្តាអង្គការនយោបាយ-សង្គមឃុំ បានគ្រប់គ្រងបណ្តាក្រុមបុលទុននៃធនាគារគោលនយោបាយសង្គម ដោយជួយឧបត្ថម្ភដល់ប្រជាជនជាង ៣.៦០០ គ្រួសារ បុលប្រាក់ជាង ២១០ ពាន់លានដុង ដើម្បីវិនិយោគអភិវឌ្ឍការផលិតនិងធ្វើអាជីវកម្ម...
បណ្តាទម្រង់ "ប្រជាចលនាប៉ិនប្រសប់" លើវិស័យសុខុមាលភាពសង្គម តែងបានភូមិភាគសកម្មផ្សព្វផ្សាយអនុវត្ត។ ជានិមិត្តរូបដូចជាទម្រង់ចលនាក្នុងសង្គមសាងសង់ផ្ទះ "មហាសាមគ្គី" ដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំបានអនុវត្ត។ ក្នុងឆ្នាំ ២០២៥ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ចលនាសាងសង់ផ្ទះបាន ១០ ខ្នង ដោយទឹកប្រាក់សរុបជាង ៧០០ លានដុង។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បន្តចលនានិងឧបត្ថម្ភសាងសង់ផ្ទះថ្មីបាន ៥ ខ្នងបន្ថែមទៀត។
ថ្មីៗនេះ សមាគមសហព័ន្ធនារីឃុំកើ ដ បានចលនាបង្កើតនិងបង្ហាញមុខទម្រង់ "ចង្ក្រានបាយមេត្តាធម៌"។ តាមបងស្រី ង្វៀងអាញ់ង្វៀត ប្រធានសមាគមសហព័ន្ធនារីឃុំ បានឱ្យដឹងថា ចង្ក្រានបាយនេះត្រូវបានដាក់នៅមន្ទីរពេទ្យយោធានិងប្រជាជនទីក្រុង ស្ថិតលើភូមិឋានឃុំកើ ដ។ ទម្រង់នេះបានចាត់តាំងឡើងដោយមានគណៈគ្រប់គ្រងចំនួន ៥ រូប មាន ១០ ក្រុមដាំស្ល សមាជិកានៅក្នុងសមាគមចំនួន ៦០ រូប ផ្លាស់វេនគ្នាទទួលភារកិច្ចចម្អិន និងចែកជូនចំណែកអាហារប្រចាំថ្ងៃ។ បច្ចុប្បន្នជារៀងរាល់ថ្ងៃ ចង្ក្រានបាយនេះបម្រើជូនអាហារឥតគិតថ្លៃចាប់ពី ១៥០ ដល់ ២០០ ចំណែក។
លោកហ្វិញកាវមិញ អនុប្រធានគណៈកសាងបក្សនៃគណៈកម្មាធិការបក្សឃុំកើ ដ បានផ្តល់ព័ត៌មាន៖ "គណៈកម្មាធិការបក្ស និងគណៈចង្អុលការអនុវត្តលក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋានឃុំកើ ដ តែងចង្អុលការដល់បណ្តាស្ថាប័ន អង្គភាពចាត់តាំងអនុវត្តឱ្យបានល្អនូវចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់"។ ក្នុងឆ្នាំ ២០២៥ យើងខ្ញុំមាន ១១ ទម្រង់ បានស្ងើចសរសើរនិងជូនរង្វាន់ថ្នាក់ឃុំ។ ឆ្នាំ ២០២៦ តាមការបំផុសចលនាប្រឡងប្រណាំង បណ្តាស្ថាប័ន អង្គការបានចុះឈ្មោះកសាង និងលើកកម្ពស់គុណភាពបាន ៩១ ទម្រង់ "ប្រជាចលនាប៉ិនប្រសប់" លើគ្រប់វិស័យ។ តាមរយៈការអនុវត្តចលនានេះ បណ្តាស្ថាប័ន អង្គការបានសកម្មឃោសនា ចលនា និងមានដំណោះស្រាយឧបត្ថម្ភសមស្រប ជួយដល់សមាជិកសម្ពន្ធយុវជន សមាជិកសមាគម និងប្រជាជនលើកកម្ពស់ជីវភាព"៕
តឹមខ្វា - ចន្ថា