រសៀលថ្ងៃទី១៣ ខែឧសភា នៅការិយាល័យប្រធានរដ្ឋ បានចាត់តាំងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសអាជ្ញារបស់ប្រធានរដ្ឋ អំពីការប្រកាសឱ្យប្រើច្បាប់នានាដែលរដ្ឋសភា នីតិកាលទី១៦ បានអនុម័តនៅក្នុងសម័យប្រជុំលើកទី១ ក្នុងនោះ មានច្បាប់ជំនឿសាសនា (វិសោធកម្ម)។

សន្និសីទសារព័ត៌មាន ប្រកាសអាជ្ញារបស់ប្រធានរដ្ឋអំពីការប្រកាសឱ្យប្រើច្បាប់ចំនួន៩ ដែលរដ្ឋសភា នីតិកាលទី១៦ បានអនុម័តក្នុងសម័យប្រជុំលើកទី១។
ច្បាប់នេះ រួមមាន៩ជំពូក ៦១ មាត្រាប្បញ្ញតិ្តអំពីសិទ្ធិសេរីភាពជំនឿសាសនា; សកម្មភាពជំនឿសាសនា; អង្គការសាសនា; សិទ្ធិ និងកាតព្វកិច្ចរបស់ស្ថាប័ន អង្គការសហគមន៍ ប្រជាជន បុគ្គលដែលជាប់ពាក់ព័ន្ធនឹងសកម្មភាព ជំនឿសាសនា ជាមួយនឹងមុខសញ្ញាអនុវត្តគឺស្ថាប័នរដ្ឋ; អង្គការ បុគ្គលដែលពាក់ព័ន្ធ។
ច្បាប់ថ្មីដាក់ឱ្យប្រើប្រាស់ ដើម្បីធ្វើឱ្យច្បាស់លាស់និងពេញលេញនៅរាល់គោលការណ៍របស់បក្ស អំពីការពង្រីកប្រជាធិបតេយ្យ ធានាសិទ្ធិសេរីភាពជំនឿសាសនា កែលម្អចំណុចខ្វះចន្លោះនៃច្បាប់ឆ្នាំ២០១៦ សមស្របនឹងសមាហរណកម្ម អន្តរជាតិ ព្រមទាំងកំណត់ច្បាស់អំពីសកម្មភាពជំនឿសាសនាលើប្រព័ន្ធអ៊ីនធឺណិតនិងការទទួលខុសត្រូវរបស់ស្ថាប័ន អង្គការនិងបុគ្គលដែលពាក់ព័ន្ធ។
ច្បាប់នេះក៏បានធ្វើវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យជំនឿសាសនា ធានាសមស្របនឹងទម្រង់ប្រព័ន្ធចាត់តាំងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ ជំរុញការធ្វើវិមជ្ឈការនិងវិសហមជ្ឈការដល់គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ថ្នាក់ឃុំក្នុងការគ្រប់គ្រងរដ្ឋអំពីជំនឿសាសនា សមស្របនឹងគោលការណ៍ កំណត់ដែនសមត្ថកិច្ច ភារកិច្ចនិងសិទ្ធិអំណាចរបស់ស្ថាប័ននានា ព្រមទាំងលក្ខខណ្ឌ លក្ខណៈពិសេស ប្រភពកម្លាំងនិងសមត្ថភាពរបស់ភូមិភាគ។
ច្បាប់នេះក៏បានបំពេញបន្ថែមនូវវិធានការគ្រប់គ្រងរដ្ឋក្នុងវិស័យជំនឿសាសនា។ ទិសដៅឆ្ពោះទៅរកការកសាង បង្កើតវប្បធម៌គោរពច្បាប់ ធានាការគោរពរដ្ឋធម្មនុញ្ញនិងច្បាប់របស់អង្គការនិងបុគ្គលដែលពាក់ព័ន្ធ; លើកកម្ពស់ការងារបង្ការនិងព្រមានការល្មើសច្បាប់ ទន្ទឹមនឹងបង្កើនការត្រួត ពិនិត្យ ប្រទះឃើញនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទាន់ពេលចំពោះអំពើល្មើសច្បាប់ក្នុងវិស័យជំនឿសាសនា។
វិធានការមួយចំនួនមានលក្ខណៈព្រមាន ផ្តល់អនុសាសន៍ គំរាមនិងទប់ស្កាត់អង្គការឬបុគ្គលដែលពាក់ព័ន្ធប្រព្រឹត្តអំពើល្មើសច្បាប់ រួមចំណែកលើកកម្ពស់សុពលភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋក្នុងវិស័យជំនឿសាសនា។ វិធានការទាំងនោះ រួមមាន៖ ដកហូតលិខិតអនុញ្ញាតចុះបញ្ជីសកម្មភាពសាសនាប្រមូលផ្តុំ (របស់ពលរដ្ឋវៀតណាម របស់អ្នកបរទេសស្នាក់នៅស្របច្បាប់នៅវៀតណាម); ដកហូតលិខិតទទួលស្គាល់ការចុះបញ្ជីសកម្មភាពសាសនា ផ្អាកមុខតំណែងអ្នកមុខអ្នកការពេលល្មើសច្បាប់។
គួរកត់សម្គាល់ ច្បាប់ថ្មីបានកំណត់ច្បាស់អំពីការធ្វើឱ្យសាមញ្ញនីតិវិធីរដ្ឋបាលនិងផ្លាស់ប្តូរឌីជីថលក្នុងវិស័យជំនឿសាសនា។ ជាមួយនឹងការផ្លាស់ប្តូរក្នុងការរៀបចំនិងចាត់តាំងប្រព័ន្ធគ្រប់គ្រងរដ្ឋ ផ្លាស់ថ្មីអភិបាលកិច្ចជាតិ យកប្រជាជន និងអាជីវកម្មធ្វើជាស្នូល ក្រៅពីការទទួលបទប្បញ្ញតិ្តអំពីនិតីវិធីរដ្ឋបាលនៃច្បាប់ជំនឿសាសនា ឆ្នាំ២០១៦ ដែលនៅសមស្រប ដោយមិនធ្វើឱ្យកើតមានបន្ថែមនីតិវិធីរដ្ឋបាលថ្មី។
ក្រៅពីនោះ ច្បាប់នេះក៏បានពិនិត្យឡើងវិញ និងបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចការជំនឿសាសនា; គោលការណ៍នៃសកម្មភាពជំនឿសាសនា; សកម្មភាពជំនឿក្រៅមូលដ្ឋានជំនឿ; លក្ខខណ្ឌធ្វើជាអ្នកតំណាងរបស់មូលដ្ឋានជំនឿរបស់ក្រុមសកម្មភាពសាសនាប្រមូលផ្តុំ និងរបស់អង្គការនានា។
បច្ចុប្បន្ន ក្រសួងជនជាតិនិងសាសនា កំពុងដឹកនាំបង្កើតអនុក្រឹត្យណែនាំអនុវត្តច្បាប់ ដើម្បីធានាមានសុពលភាពស្របពេលនឹងសុពលភាពនៃច្បាប់ជំនឿសាសនា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៧៕
ប្រភព៖baochinhphu.vn-មុនី