26/05/2026 - 10:04

ដាំ​ជី​បន្លា​ឆ្លាស់​គ្នា​ក្នុង​ចម្ការ​រុក្ខ​ជាតិ​ហូប​ផ្លែ​ផ្តល់​ចំ​ណូល​ខ្ពស់ 

ជី​បន្លា​លូត​លាស់​ល្អ មាន​លទ្ធ​ភាព​ទប់​ទល់​ការ​ហួត​ហែង​ល្អ​និង​មិន​សូវ​មាន​ជំងឺ​ដង្កូវ​បំ​ផ្លាញ​ជាង​ដំ​ណាំ​ផ្សេងៗ។ ជី​បន្លា​ក្រៅ​ពី​បាន​ប្រើ​ជា​បន្លែ​គ្រឿង​ទេស នៅ​ទាំង​បាន​ប្រើ​ក្នុង​ឱសថ​បុ​រាណ។ ​ផ្ដើម​ពី​អត្ថ​ប្រ​យោជន៍​នោះ មាន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​លើ​ភូមិ​ឋាន​ភូមិ​៨​ឃុំ​ដាយ​ហាយ ទី​ក្រុង​កឹង​ធើ​ ប្រ​មូល​ផ្តុំ​ផ​លិត ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ។

បើ​ប្រៀប​និង​ប្រ​ភេទ​ដំ​ណាំ​ផ្សេង ការ​ដាំ​ជី​បន្លា​ចំ​ណាយ​ដើម​ទុន​វិនិ​យោគ​ទាប។ ហេតុ​នោះ គ្រួ​សារ​ប្រ​ជា​ជន​មាន​ដើម​ទុន​តិច អាច​ប្រើ​ប្រាស់​ដី​ចម្ការ​រុក្ខ​ជាតិ​ហូប​ផ្លែ​ដើម្បី​ដាំ​ឆ្លាស់​គ្នា​នឹង​ជី​បន្លា។

លោក​ង្វៀង​ថាញ់​ត្វង ​នៅ​ភូមិ​៨ និយាយ៖ “ដំ​ណាំ​ជី​បន្លា​រយៈ​ពេល​លូត​លាស់​ខ្លី បណ្តុះ​គ្រាប់​ពី ៨៥-​៩០ ថ្ងៃ​គឺ​អាច​ប្រ​មូល​ផល ក្រោយ​មក​រាល់​ខែ​អាច​ប្រ​មូល​ផល​ម្តង។ ជា​មួយ​ផ្ទៃ​ដី​ប្រ​ហែល ៣.០០០ ម៉ែត្រ​ក្រ​ឡា​ក្នុង​ចម្ការ​រុក្ខ​ជាតិ​ហូប​ផ្លែ​ក្នុង​១​ខែ​ប្រ​មូល​ផល​បាន​ពី ៦០០​-៧០០ គី​ឡូ​ក្រាម​តម្លៃ​ពី ១៥​០០០​-២០​០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម សរុប​ចំ​ណូល​ជាង ១២ លាន​ដុង​ក្នុង​មួយ​ខែ ក្រោយ​ពេល​ទូទាត់​ប្រាក់​ចំ​ណាយ​រួច។ ​សព្វ​ថ្ងៃ ខ្ញុំ​ដាំ​ជី​បន្លា​បាន ៣ ឆ្នាំ​ហើយ ប្រ​មូល​ផល​ជា​ប្រ​ចាំ​មិន​ទាន់​ដាំ​លើក​ថ្មី​ទេ”។

ជា​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក គ្មាន​ដី​ផលិត ប្រ​ភព​ចំ​ណូល​សំ​ខាន់​ពឹង​លើ​ធ្វើ​ការ​ឈ្នួល តែ​អ្នក​មីង​ឡេ​ធី​បា នៅ​ភូមិ​៨ ​មាន​ជីវ​ភាព​ធូរ​ធារ​ជាង​ពី​ការ​ដាំ​ជី​បន្លា។​ “បាន​សាច់​ញាតិ​ឱ្យ​ខ្ចី​ដី ២០០ ម៉ែត្រ​ក្រ​ឡា​ក្នុង​ចម្ការ​រុក្ខ​ជាតិ​ហូប​ផ្លែ​ខ្ញុំ​បណ្តុះ​ពូជ​ជី​បន្លា។ ប្រ​ហែល​៣​ខែ​ខ្ញុំ​ប្រ​មូល​ផល​បាន​ពី​១០០​-១២០ គី​ឡូ​ក្រាម​តម្លៃ​ជី​សព្វ​ថ្ងៃ​ក្នុង​មួយ​គី​ឡូ​ក្រាម​គឺ ​០.០០០​ដុង ទូ​ទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​បាន​ជាង ២ លាន​ដុង​ក្នុង​មួយ​ខែ។ ផ្ដើម​ពី​ការ​ដាំ​ជី​បន្លា​ទើប​ជីវ​ភាព​ប្តី​ប្រ​ពន្ធ​ខ្ញុំ​គ្រាន់​បើ​ជាង​មុន”។ មីង​ឡេ​ធី​បា បាន​ឱ្យ​ដឹង​ដូច្នេះ។

អ្នក​មីង​ឡេ​ធី​បា នៅ​ភូមិ​៨ ឃុំ​ដាយ​ហាយ មាន​ជីវ​ភាព​ស្ថិរ​ភាព​ផ្ដើម​ពី​ការ​ដាំ​ជីបន្លា។

ចំ​ណែក​ពូហ្វិញ​ថាញ​ង្វៀង ក៏​នៅ​ភូមិ ៨ ​ឃើញ​បណ្តា​គ្រួ​សារ​ជុំ​វិញ​ដាំ​ជី​បន្លា​ចំ​ណូល​ស្ថិរ​ភាព ទើប​គាត់​កែ​ប្រែ​ដី​ចម្ការ២៥​០០ ម៉ែត្រ​ក្រ​ឡា​ដាំ​ដូង ដាំ​ស្លា ឯផ្ទៃ​ដី​ខាង​ក្រោម​ដាំ​ជី​បន្លា។ ក្រោយ​៩០​ថ្ងៃ គាត់​ប្រ​មូល​ផល​លើក​ដំ​បូង​បាន​ជាង​៧០០ គី​ឡូ​ក្រាម ទូ​ទាត់​ចំ​ណាយ​រួច​ក៏​នៅ​ចំ​ណេញ​គ្រាន់​បើ។

តាម​គ្រួ​សារ​អ្នក​ដាំ​ជី​បន្លា ដើម្បី​ឱ្យ​ជី​បន្លា​លូត​លាស់​ល្អ បង្ការ​ជំងឺ​ឆេះ​ស្លឹក​គឺ​ត្រូវ​ព្រាច​ជី ១ ខែ​ម្ដង ​បាញ់​ថ្នាំ​ជីវ​សាស្ត្រ​បំ​ប៉ន​ស្លឹក ២​លើក​ក្នុង​១​ខែ។ ខណៈ​ពេល​បណ្តុះ​ពូជ​ជី​បន្លា​គួរ​បន្ថែម​ភក់​ល្បាប់ បាន​ប្រ​ហែល ១៥ ថ្ងៃ គឺ​អាច​ដាក់​គ្រាប់ ពេល​បាន​ប្រ​ហែល ១០ ថ្ងៃ​គឺ​បាញ់​ថ្នាំ​បង្ការ​ស្មៅ។

“ក្រោយ​រយៈ​ជាង ២០ ថ្ងៃ​បណ្តុះ​ពូជ គឺ​ប្រើ​ចំ​បើង​រឫ​ស្មៅ​ស្ងួត​ដើម្បី​គ្រប​ពី​លើ​រង ដល់​ពេល​ជី​បន្លា​បាន ២ ខែ​គឺ​ប្រ​មូល​ចំ​បើង ពេល​នេះ​ជី​បន្លា​រឹង​និង​លូត​លាស់​ល្អ​។ ត្រូវ​ស្រោច​ទឹក​ឱ្យ​ជី​បន្លា​មួយ​ដង​ក្នុង​មួយ​ថ្ងៃ​ឯរដូវ​ភ្លៀង​មិន​បាច់​ស្រោច​ទឹក”។ ពូ​ហ្វិញ​ថាញ​ង្វៀង បាន​ឱ្យ​ដឹង​ដូច្នេះ។

លោក​ឡា​ទ្រុង​ហីវ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ដាយ​ហាយ ឱ្យ​ដឹង៖ “ជី​បន្លា​ជា​សំ​ខាន់​បាន​ដាំ​ឆ្លាស់​គ្នា​ក្នុង​ចម្ការ​រុក្ខ​ជាតិ​ហូប​ផ្លែ​ប្រ​មូល​ផ្តុំ​ច្រើន​នៅ​ភូមិ​៨​ភូមិ​១ លើ​ផ្ទៃ​ដី​ជាង ៣០ ហិក​តា។ ជា​មួយ​ឧត្តម​ភាព​នេះ រយៈ​ពេល​ប្រ​មូល​ផល​ខ្លី​ថ្ងៃ​និង​តម្រូវ​ការ​ទី​ផ្សារ​ស្ថិរ​ភាព ទើប​ដំ​ណាំ​នេះ​កំ​ពុង​ក្លាយ​ជា​ជម្រើស​សម​ស្រប​ក្នុង​អភិ​វឧ្ឍ​កសិ​កម្ម​របស់​ឃុំ។​ទន្ទឹម​នឹង​នោះ​ពេល​ដាំ​ជី​បន្លា​គ្រួ​សារ​ប្រ​ជា​ជន​នៅ​បង្ក​ការ​ធ្វើ​ឱ្យ​ពល​ករ​ជន​បទ ដ្បិត​ផ្ទៃ​ដី​ធំ​គឺ​ត្រូវ​ការ​អ្នក​ដក​និង​លាង​ជម្រះ​មុន​ពេល​ប្រ​គល់​ឱ្យ​ឈ្មួញ”។

ឆ្ពោះ​ដល់​ការ​អភិ​វឌ្ឍ​ស្ថិរ​ភាព សមា​គម​កសិ​ករ​ឃុំ​ដាយ​ហាយ កំ​ពុង​បង្កើត​សា​ខា​សមា​គម​កសិ​ករ​ដាំ​ជី​បន្លា​មាន​សមា​ជិក ១៦ រូប សំ​ដៅ​ជុំ​គ្នា​ដោះ​ដូរ​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត បង្ក​បរិ​មាណ​ផល​ជី​បន្លា​ច្រើន​ជាង ទន្ទឹម​នឹង​ការ​លើក​កម្កស់​គុណ​ភាព ក៏​ដូច​ជា​ប្រ​មូល​ផ្តុំ​ស្រាវ​ជ្រាវ​អភិ​វឌ្ឍន៍​ដំ​ណាំ​នេះ​តាម​ទិស​ផលិត​សុ​វត្ថិ​ភាព បង្កើន​តម្លៃ​ផលិត​ផល​ជី​បន្លា​លើ​ទី​ផ្សារ៕

ធ្វី​លីវ - ចន្ថា

ចែករំលែកអត្ថបទ