ថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានប្រកាសដាក់ចេញផែនការលេខ ២៣៩/KH-UBND ស្តីពីការបំផុសចលនាប្រឡងប្រណាំង ដើម្បីអនុវត្តភារកិច្ចរំដោះផ្ទៃដីនិងផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ ឆ្នាំ ២០២៦។

ដំណើរការសាងសង់បណ្ណាល័យទីក្រុងកឹងធើ។
ការបំផុសចលនាប្រឡងប្រណាំងនេះ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់មន្ទីរ គណៈ ផ្នែកនានារបស់ក្រុង ភូមិភាគ និងអង្គភាពវិនិយោគ បង្កជាកម្លាំងជំរុញក្នុងការខិតខំសម្រេចភារកិច្ចរំដោះផ្ទៃដីនិងផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ រួមចំណែកអនុវត្តជោគជ័យនូវកម្មវិធី ផែនការនិងភារកិច្ចនយោបាយ ដែលបានប្រគល់ជូនក្នុងឆ្នាំ២០២៦ ពិសេស ភារកិច្ចផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ។ ជាមួយគ្នានេះ ស្ងើចសរសើរ ជូនរង្វាន់បានទាន់ពេល ផ្សព្វផ្សាយនិងពង្រីកគំរូល្អឆ្នើមដែលមានស្នាដៃលេចធ្លោ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងអនុវត្តភារកិច្ចរំដោះផ្ទៃដី ផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ ឆ្នាំ២០២៦។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សំណូមពរចលនាប្រឡងប្រណាំងនេះ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយដល់មន្ទីរ គណៈ ផ្នែក ភូមិភាគនានា និងធ្វើការបញ្ជ្រាបដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងកម្មករនិយោជិតគ្រប់រូប ដោយកំណត់ថា ភារកិច្ចរំដោះផ្ទៃដីនិងការផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ គឺជាភារកិច្ចនយោបាយស្នូលមួយក្នុងឆ្នាំ២០២៦ របស់ស្ថាប័ន អង្គភាពនីមួយៗ។ ការអនុវត្តខ្លឹមសារនៃចលនាប្រឡងប្រណាំង ត្រូវអនុវត្តឱ្យស្របតាមបទប្បញ្ញត្តិ ធានាលក្ខណៈជាក់ស្តែង ច្បាមតាមខ្លឹមសារចង្អុលការរបស់ថ្នាក់មានសមត្ថកិច្ចនិងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់អង្គភាពនីមួយៗ ចាប់ពីថ្នាក់ដឹកនាំរហូតដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងកម្មករនិយោជិត។
ចលនាប្រឡងប្រណាំងនេះ បានផ្សព្វផ្សាយអនុវត្តចាប់ពីពេលប្រកាសដាក់ចេញផែនការ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៧។ មន្ទីរ គណៈ ផ្នែកនានារបស់ក្រុង ស្ថាប័នថ្នាក់មជ្ឈិមមានទីតាំងនៅលើភូមិឋានទីក្រុង និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ផ្តោតលើការជំរុញល្បឿនអនុវត្តនិងការផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋឱ្យបានឆាប់រហ័ស។ ចំពោះគម្រោងដែលសម្រេចក្នុងឆ្នាំ២០២៦ ផ្តោតលើការអនុវត្តសម្រេចផ្នែកជួរសំណង់នានា បញ្ចប់នីតិវិធីពិនិត្យទទួលសំណង់ ទូទាត់និងផ្តល់ផ្ទេរថវិកាជូនអង្គភាពម៉ៅការ ព្រមទាំងធ្វើរបាយការណ៍ទូទាត់គម្រោងដែលបានបញ្ចប់ និងសម្រេចការផ្តល់ផ្ទេរថវិកាតាមផែនការទុនវិនិយោគរដ្ឋ ឆ្នាំ ២០២៦ ដែលបានប្រគល់ (រួមទាំងផែនការទុន ឆ្នាំ២០២៥ ដែលបានអនុញ្ញាតឱ្យបន្តការផ្តល់ផ្ទេរមកឆ្នាំ២០២៦ )។
ចំពោះគម្រោងបន្តអនុវត្តសម្រេចក្រោយឆ្នាំ២០២៦ បង្កើនការជំរុញនិងតាមដានអង្គភាពម៉ៅការ ពន្លឿនល្បឿនសាងសង់ ដោយភ្ជាប់ជាមួយការធានាគុណភាពសំណង់ ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងវត្ថុធាតុដើមនិងសម្ភារសំណង់ក្នុងដំណើរការសាងសង់ ពិនិត្យទទួលបរិមាណការងារដែលបានបញ្ចប់ ដើម្បីគ្រប់លក្ខខណ្ឌសម្រាប់ការទូទាត់ជូនអង្គភាពម៉ៅការ។ ចំពោះគម្រោងដំណើរការសាងសង់ថ្មីក្នុងឆ្នាំ២០២៦ ប្រញឹកក្នុងការរៀបចំឯកសាររចនាគំរូប្លង់និងគ្រោងថវិកាស្របតាមបទប្បញ្ញត្តិ ពន្លឿនល្បឿនការងាររំដោះផ្ទៃដី ពិនិត្យអនុម័តនិងជ្រើសរើសអង្គភាពម៉ៅការ ដើម្បីដំណើរការសាងសង់គម្រោង។ ចំពោះគម្រោង ODA: អនុវត្តនីតិវិធីវិនិយោគជាមួយម្ចាស់ជំនួយ; បញ្ចប់នីតិវិធីកែសម្រួលនិងបន្ថែមគម្រោង; ព្រមទាំងពិនិត្យឡើងវិញនូវតម្រូវការផែនការទុនបរទេស ដើម្បីធានាផ្តល់ផ្ទេរថវិកាត្រូវតាមពេលវេលាកំណត់និងតាមកិច្ចសន្យាជាមួយម្ចាស់ជំនួយ។
ធ្វើឱ្យសម្រេចរួចរាល់ឯកសារទូទាត់ប្រាក់និងបិទបញ្ជីគម្រោងឱ្យបានពេញលេញ: អង្គភាពវិនិយោគនៃគម្រោងនានា ត្រូវបំពេញឯកសារសម្រាប់ការបើកប្រាក់មុននិងទូទាត់ឱ្យបានគ្រប់គ្រាន់; រតនាគារជាតិតំបន់ XIX ត្រូវធ្វើការត្រួតពិនិត្យនិងណែនាំជាប្រចាំដល់អង្គភាពវិនិយោគ អនុវត្តការទូទាត់ទុនឱ្យស្របតាមបទប្បញ្ញត្តិ និងអនុវត្តការទូទាត់ភ្លាមៗចំពោះគម្រោងដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការផ្តល់ផ្ទេរថវិកា ដើម្បីរួមចំណែកពន្លឿនល្បឿនផ្តល់ផ្ទេរថវិការបស់ទីក្រុង។ មន្ទីរគ្រប់គ្រងជំនាញពាក់ព័ន្ធផ្តោតលើការដោះស្រាយការលំបាកនិងឧបសគ្គនានា ក្នុងការផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋនិងការងាររំដោះផ្ទៃដី៕
អាញខ្វា - ពេជ្រសឿន