មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/05/2026 - 07:16

ស្ពាន​ជន​បទ​រួម​ចំ​ណែក​ដល់​ការ​ផ្លាស់​ប្តូរ​ទេស​ភាព​ស្រុក​ភូមិ 

នៅ​ភូមិ​ភាគ​ទី​ក្រុង​កឹង​ធើ មាន​ប្រ​ព័ន្ធ​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង ក្រៅ​ពី​នាំ​មក​នូវ​ដី​ល្បាប់​សម្រាប់​បង្ក​បង្កើន​ផល និង​ផ្តល់​ទឹក​សាប​សម្រាប់​ស្រោច​ស្រព​ស្រែ​ចម្ការ ព្រែក​ប្រ​ឡាយ​ទាំង​នេះ​ក៏​ធ្លាប់​ជា​ឧបសគ្គ ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ច្រើន។ ជា​មួយ​នឹង​ស្ពាន​ជន​បទ​ថ្មី​ដែល​បាន​និង​កំ​ពុង​លេច​ឡើង បាន​បើក​ចង្វាក់​ជីវ​ភាព​ថ្មី ប្រ​កប​ដោយ​ភាព​រស់​រវើក​សម្រាប់​តំ​បន់​ជន​បទ​ព្រែក​ទន្លេ។

ការ​សាង​សង់​ស្ពាន​ជន​បទ​នៅ​ឃុំ​មីទូ ទី​ក្រុង​កឹង​ធើ។

អ្នក​មីង​លី​ធី​យីវ នៅ​ភូមិ​រ៉ាច់​រ៉េ ឃុំ​មី​ទូ ចែក​រំលែក៖ កាល​ពី​មុន ស្ពាន​សៅ​យឿ​មាន​សភាព​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង ជា​ក្តី​បា​រម្ភ​របស់​ប្រ​ជា​ជន​នៅ​ទី​នេះ។ ពេល​រដូវ​វស្សា​មក​ដល់​ការ​ធ្វើដំ​ណើរ​កាន់​តែ​ជួប​ការ​លំ​បាក សិស្សា​នុសិស្ស​ទៅ​សា​លា​រៀន តែង​មាន​អា​រម្មណ៍​ភ័យ​ថប់ ចំ​ណែក​មា​មីង​ដឹក​ជញ្ជូន​កសិ​ផល​វិញ ក៏​មាន​ការ​លំ​បាក​ណាស់​ដែរ។ កាល​ពី​ចុង​ឆ្នាំ​កន្លង ស្ពាន​សៅ​យឿថ្មី​ក៏​បាន​កសាង​ឡើង​យ៉ាង​រឹង​មាំ ដោយ​មាន​ទទឹង ៣,៥ ម៉ែត្រ ប្រ​វែង​ជាង ២៦ ម៉ែត្រ ជា​មួយ​ទម្ងន់​ផ្ទុក​ស្រប​តាម​ការ​រចនា អាច​ឆ្លើយ​តប​នឹង​យាន​យន្ត​គ្រប់​ប្រ​ភេទ​ប្រ​ហាក់​ប្រ​ហែល​នឹង​រថ​យន្ត​ចំ​ណុះ ១៦ កៅ​អី​ចុះ​ក្រោម ដោយ​ចំ​ណាយ​ថវិ​ការសរុប​ជាង ៣៥០ លាន​ដុង។ ចាប់​តាំង​ពី​មាន​ស្ពាន​ថ្មី​មក ជីវ​ភាព​ការ​សិក្សា​រៀន​សូត្រ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​របស់​មា​មីង​ឈាន​ចូល​ដំ​ណាក់កាល​មួយ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ អ្នក​មីង​លី​ធី​យ៉ីវ ឱ្យ​ដឹង​បន្ថែម៖ “រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង មក​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ព្រម​ទាំង​ការ​រួម​ចំ​ណែក​ពី​សប្បុ​រស​ជន​នា​នា ស្ពាន​ជន​បទ​ជា​ច្រើន​បាន​វិនិ​យោគ​និង​កសាង​ឡើង។ មិន​ត្រឹម​តែ​បាន​មក​ពី​ប្រ​ភព​ថវិការ​រដ្ឋ​ប៉ុណ្ណោះ​ទេ សំ​ណង់​ទាំង​នេះ​នៅ​ទាំង​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ពី​ប្រ​ជា​ជន តាំង​ពី​កម្លាំង​ពល​កម្ម ការ​បរិច្ចាគ​ដី រហូត​ដល់​ការ​ឧបត្ថម្ភ​សម្ភារៈ”។

នៅ​ឃុំ​ហូ​ដាក់​កៀង ជា​មួយ​នឹង​ប្រ​ព័ន្ធ​ផ្លូវ​គម​នា​គមន៍ និង​ស្ពាន​ដ៏​រឹង​មាំ​ទាំង​នេះ​កំ​ពុង​តែ​ធ្វើ​ឱ្យ​សុក្រឹត ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បន្តិច​ម្តងៗ បង្ក​កម្លាំង​ជំ​រុញ​អភិ​វឌ្ឍ​តំ​បន់​ជន​បទ​ព្រែក​ទន្លេ។ ចាប់​តាំង​ពី​មាន​ស្ពាន ការ​ជួញ​ដូរ​ទំ​និញ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ រថ​យន្ត​ដឹក​ផលិត​ផល​ឆ្លង​កាត់​ស្ពាន​បេ​តុង​ដ៏​រឹង​មាំ មក​ដល់​ចំ​ណុច​ប្រ​មូល​ផ្តុំ​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ការ​លក់​ចេញ។ កុមារ​ទៅ​សា​លា​រៀន​មាន​សុ​វត្ថិ​ភាព​និង​ទាន់​ពេល​វេលា។ ជីវ​ភាព​ប្រ​ជា​ជន​ជា​ជំ​ហាន​បាន​លើក​កម្ពស់ ហើយ​ទេស​ភាព​ជន​បទ កាន់​តែ​មាន​ភាព​ជឿន​លឿន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ង្វៀង​វ៉ាំង​មី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហូ​ដាក់​កៀង មាន​ប្រ​សាសន៍៖ “តាំង​ពី​ខែមក​រា ឆ្នាំ​២០២៦ មក​ទល់​បច្ចុប្បន្ន ភូមិ​ភាគ​បាន​កៀរ​គរ​ថវិកា​ជិត ៣ ពាន់​លាន​ដុង​ពី​ប្រ​ភព​ធន​ធាន​សង្គម ដើម្បី​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ។ ជាក់​ស្ដែង​គឺ​បាន​កសាង​ស្ពាន​ចំ​នួន ៨ និង​ផ្លូវ​ជន​បទ​ប្រ​វែង​ប្រ​ហែល ១.៨០០ ម៉ែត្រ មាន​ទ​ទឹង ១,២ ម៉ែត្រ ដើម្បី​បម្រើត​ម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន”។

តំ​បន់​ព្រែក​ទន្លេ​របស់​ទី​ក្រុង​កឹង​ធើ ស្ពាន​ជន​បទ​មួយៗ​ដែល​បាន​សាង​សង់​ឡើង គឺ​ជា​ចំ​ណង​តភ្ជាប់​នៃ​ទំ​នុក​ចិត្ត និង​ក្តី​សង្ឃឹម។ ចាប់​តាំង​ពី​មាន​ស្ពាន​តភ្ជាប់​ទាំង​នោះ ដំ​ណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម កាន់​តែ​បន្ត​ពង្រីក​ធ្វើ​ឱ្យ​តំ​បន់​ជន​បទ​ដែល​ធ្លាប់​តែ​លំ​បាក បាន​ឈាន​ឡើង​ផ្លាស់​ថ្មី​និង​ឆ្ពោះ​ទៅ​រក​អនា​គត​រុង​រឿង៕

       ដា​លីន - មេង​លី

ចែករំលែកអត្ថបទ