អតីតប្រធានរដ្ឋ ត្រឿងតឹងសាង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងអុជធូបនៅទីសក្ការបូជាលោកប្រធានហូជីមិញ នៅឃុំអាងថាញ។

អតីតប្រធានរដ្ឋ ត្រឿងតឹងសាង រួមជាមួយថ្នាក់ដឹកនាំភូមិភាគ អុជធូបនៅមណ្ឌលកេរដំណែល
ទីសក្ការបូជាលោកប្រធានហូជីមិញ។
លោក ត្រឿងតឹងសាង បានអុជធូបដោយគោរព រំលឹកនឹកគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ និងអញ្ជើញទស្សនាសំណង់នានានៅក្នុងបរិវេណទីសក្ការបូជាអ៊ំ។
សំណេះសំណាលជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំអាងថាញ អតីតប្រធានរដ្ឋ ត្រឿងតឹងសាង មានបំណងចង់ឱ្យគណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំយកចិត្តទុកដាក់ គិតគូរជីវភាពប្រជាជននៅតំបន់ឃុំកោះ។ ក្រោពីនោះ អតីតប្រធានរដ្ឋក៏បានអញ្ជើញទៅទស្សនាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ផ្លែឈើចម្ការសរីរាង្គ Organic Farm ដោយលោកត្រឹងវ៉ាំងភុក ដែលជាអ្នកបង្កាត់ពូជ និងបង្កើតឱ្យមានពូជផ្លែជម្ពូ ព៌ណផ្កាឈូក សឹងតៀង ធ្វើជានាយកក្រុមហ៊ុន។ ពេលទស្សនានៅចម្ការ និងពិនិត្យចង្វាក់វេចខ្ចប់របស់ក្រុមហ៊ុន អតីតប្រធានរដ្ឋបានកោតសរសើរយ៉ាងខ្លាំង និងលើកទឹកចិត្តលោកភុក ឱ្យបន្តកែលម្អបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពផលិតផល នាំយកផ្លែជម្ពូព៌ណផ្កាឈូក សឹងតៀង ចេញទៅទីផ្សារពិភពលោក៕
ស៊ើមម៉ាយ-វ៉ាន់តឹន